Sunday, May 23, 2021

ខ្មោចព្រៃទទឺង

 


កាលពីយូរឆ្នាំកន្លងទៅហើយមានការនិយាយដំណាលតៗគ្នាមកថាមានភូមិមួយនៅដាច់ស្រយាលពីទីរួមខេត្តព្រះវិហារដែលជាខេត្តរបស់ខ្ញុំនៅជិតភូមិនោះមានព្រៃធំមួយសម្បុរទៅដោយដើមឈើធំៗនិងជ្រៅស្ងាត់ជ្រងំ មួយកន្លែងដែលអ្នកស្រុកនៅទីនោះគេនិយមហៅថាព្រៃទទឹងឫព្រៃតៃហោង ដោយសារតែទីនោះកាលពីជំនាន់ដើមមានមនុស្សចងកសម្លាប់ខ្លួននៅលើដើមឈើនៅក្បែរផ្លូវដើរឆ្លងកាត់របស់ប្រជាជនអ្នកទៅស្រែចំការ របស់អ្នកនៅភូមិជិតៗនោះ ហើយក៍ជាកន្លែងដែលកប់សពនិងទុកសពចោលកាលពីសម័យមុនមកផងដែរ ព្រៃនោះគ្រប់ដណ្ដប់លើផ្លូវសងខាងធ្វើអោយផ្លូវងងឹតគ្មានពន្លឺថ្ងៃច្បាស់ទោះជាពេលថ្ងៃក៍ដោយហើយវាមានប្រវែងប្រហែ​លជា៥០០ម៉ែតគ្របដណ្តបលើដងផ្លូវ។ នៅថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះ ភាព គាត់បានមកពីស្រែដោយបររទេះក្របីមួយនឹមតែម្នាក់ឯងកាត់ទីនោះប្រហែលជាម៉ោង៦ជិត៧ប្រលប់ៗល្ងាច គាត់ក៍បានបររទេះកាត់ទីនោះបានបន្តិច...អ្នកគ្រប់គ្នាតែងធ្លាប់លឺមកហើយថាគោ ក្របី ឆ្កែ មាន់... ជាសត្វមានវិញ្ញាណមួយខុសពីមនុស្ស គឺវាអាចមើលឃើញរបស់ដែលមនុស្សមើលមិនឃើញ ដូចជាសត្វដែលបំប្រុងយាយីវា ជាពិសេសគឺខ្មោចជាដើម...នៅពេលពូភាពបានបរទេះបានបន្តិចស្រាប់តែក្របីរបស់គាត់ទាំងគូរសុទ្ធតែក្របីឡើងក វាមិនចង់ដើរទៅមុខហើយក្រវីក្បាលចុកឡើងៗសម្លឹងទៅមុខមិនដាក់ភ្លែក ពូភាពឃើញដូច្នេះគាត់បានវៃក្របីតិចៗ ដេញ ហឺយ​ៗ!! តែក្របី ដើរបានបន្តិចក៍ឈប់ទៀត ហើយថ្ងៃក៍លិចងងឹតមើលអីមិនចង់ឃើញ ស្រាប់តែនៅពេលនោះមានខ្យល់ល្ហៀកៗ បក់ស្លឹកឈើប្រិកៗ បន្តិចមកលឺសូដូចជាមនុស្សហៅថា ឈប់សិនពូៗ!! ស្រាប់តែលេចចេញអ្វីម្យ៉ាងពណ៍សស្ងាចនៅម្ខាងផ្លូវពីមុខក្របី ក្របីក៍ចាប់ផ្តើមផ្អើលស្ទុះទាញកន្រ្តាក់ពូភាពស្ទើធ្លាក់ពីលើរទេះហក់ទៅមុខយ៉ាងលឿន ពូភាពគាត់មានស្មារតីរឹងមាំគាត់បិទភ្នែកហើយកាន់ខ្សែក្របីយ៉ាងណែនធ្វើអោយក្របីវាមិនអាចរត់ចូលព្រៃបានវារត់ទៅតាមតែផ្លូវរទេះ តែអ្វីដែលគាត់បានឃើញបន្តនោះគឺពេលដែលគាត់បានបើកភ្នែកភ្លាម ងាកមើលឆ្វេងស្ដាំមិនឃើញអ្វីសោះនៅពីមុខគាត់តែដល់ពេលគាត់ក្រលេកមើលទៅលើដើមឈើស្រោងៗខ្ពស់ធំៗដែលដុសជិតៗផ្លូវនោះ ស្រាប់តែគាត់ឃើញកូនង៉ែតដ៍ធំ ក្បាលត្រងោល សប្បុរពណ៌ក្រហម និងម្នាក់ទៀត ពណ៌ខ្មៅដូចអាហ្វ្រិច មានរាងដូចរូបតាកំប៉ោងរបស់ជនជាតិចិន សើចចេញធ្មេញសស្ងាចកខិកៗដាក់គាត់ នៅលើមែកឈើដ៏ធំមួយដើម ធ្វើអោយគាត់ប៉ៈសក់ស្ទើរគាំងបេះដូង គាត់រិតតែបំបោលក្របីអោយរត់រិតតែលឿន នៅពេលដែលគាត់កំពុងតែបំបោលក្របីរត់ ស្រាប់តែលឺមនុស្សស្រីច្រៀងលើចុងឈើយ៉ាងរងំ...ដល់ពេលរទេះរត់ជិតដល់គាត់ពិតជាឃើញមនុស្សស្រីមែនតែមិនមែននៅនិងដីទេ គឺនៅលើចុងឈើទម្លាក់ជើងយោលមកដីល្វៃៗ...បក់ដៃហៅគាត់ថាឈប់សិនពូ!! !!ចាំខ្ញុំ     ផងៗ!!!ពូភាព!!លឺសូ!!ដូច្នេះ!គាត់ក៍វៃ!ក្របីយ៉ាងខ្លាំងអោយវារត់ស្រាប់តែរត់បានបន្តិចក្របីទាំងពីរសុទ្ធតែក្របីឡើងកធំៗរបស់គាត់ ឈប់ងក់ស្ទើរបាក់នឹមរទេះ គាត់បានឃើញស្រមោលសត្វរត់ឆ្លងផ្លូវពីមុខគាត់យ៉ាងធំស្រដៀងទៅនិងសត្វខ្លា ពេលនោះគាត់រិតតែភ័យទៅៗខ្លាចខ្លាមកស្ទាក់ស៊ីក្របីរបស់គាត់រឺខាំ...គាត់បានបន់ស្រន់ក្នុងចិត្តរកជីដូនជីតា ម្ចាស់ទឹកម្ចាស់ដីបណ្ដើរ បំបួលរទេះបណ្តើរ រត់រហូតចូលដល់ក្នុងភូមិ រទេះលាន់លឺសូរក្តុងក្តាំងៗៗ ផ្អើលអ្នកភូមិឆ្ងល់គ្រប់គ្នាថាហេតុអីបានជា ពូភាពបររទេះលឿនយ៉ាងនេះ មិនដូចថ្ងៃសព្វដងសោះ ក្របីក៍រត់រហូតទាល់តែដល់ផ្លូវបត់ចូលផ្ទះធ្វើអោយនឹមរទេះប៉ៈនិងរបងបាក់ប្រ៉ាវទើបក្របីឈប់រត់ផ្អើលអ្នកផ្ទះខំនាំគ្នាស្ទុះរត់ចុះមកដីមកជួយគាត់ម្នាក់ៗ ឃើញមុខគាត់ស្លេកស្លាំង សក់ប៉ៈឡើងលើច្រូង តាមដៃមុតសុទ្ធតែបន្លា រហែកអាវខោ ដែលទាក់បន្លា ដែលវាដុសជិតៗផ្លូវនោះ។បន្ទាប់មកអ្នកផ្ទះក៍បាននាំគាត់ឡើងលើផ្ទះ អង្គុយជុំវិញគាត់ហើយ ដុតភ្លើងចន្លុសបំភ្លឺ សួរនាំគាត់ទាំងខ្លួនគាត់ញ័រញាក់ទទើតដូចកូនកណ្តុរត្រូវទឹកចឹងពេលដឹងរឿងរ៉ាវហើយ ទើបនាំគ្នាទៅហៅអាចារ្យប្រចាំភូមិមកទាំងយប់ហើយប្រោះព្រំសូត្រធម៍រំងាប់ និងសែនព្រេន ខមាទោសក្រែងគាត់មានការធ្វើការអី្វមួយខុសឆ្គងលើពួកខ្មោចទាំងនោះកុំអោយប្រកែប្រកាន់ បន្ទាប់ពីលោកអាចារ្យធ្វើការសែនព្រេននិងធ្វើការខមាទោសរួចមកហើយឃើញថាគាត់មានស្មារតីភ្លឺស្វាងជាងមុនបន្តិច ហើយលោកអាចារ្យក៍បាននិយាយប្រាប់ពីប្រវត្តិព្រៃទទឹងនោះអោយគាត់និងអ្នកផ្ទះបានស្តាប់គ្រប់គ្នាថា កាលពីយូរយារមកហើយព្រៃនោះ មានអ្នកសម្លាប់ខ្លួនដោយសារការចងកនៅលើដើម្បីឈើមិនបានដាក់ចុះទេគឺទុកចោលនៅហ្នឹងដោយសារព្រៃនោះវាជ្រៅហើយងងឹតដើមឈើកាលនោះធំណាស់ហើយខ្ពស់ទៀតពិបាកឡើងគ្មាននរណាហ៊ានឡើងទើបទុកសពនោះចោលលើដើមឈើនោះអោយរលួយស្អុយនៅលើនោះតែម្តងទៅនិងជាកន្លែងដែលទុកខ្មោច កប់ខ្មោច សម្លាប់មនុស្សចោល ហើយក៍ជាភូមិចាស់ៗយូរយារពីបុរាណកាលមកហើយ មុនដួនតាគាត់មកទៀត។ គាត់បញ្ជាក់ប្រាប់ថាអ្នកណាធ្វើដំណើឆ្លងកាត់ដល់ទីនោះទោះបីមានគ្នាច្រើនរឺតិចក៍ដោយ គេតែងយករបស់របរបន្តិចបន្តួចដូចជាទឹករឺបាយ បើគ្មានទេ បេះស្លឹកឈើជិតៗនោះ មួយបែកពីរបែកដាក់ចំហែងផ្លូវពីមុនព្រៃនោះ ហើយនិយាយប្រាប់ថាសុំកុំប្រកែប្រកាន់កូនចៅអី កូនចៅសុំផ្លូវដើរឆ្លងកាត់ទៅនេះទៅនោះ...កុំអោយមានហេតុការណ៍អាក្រក់កើតទើ្បងអី។ទាំងទៅនិងមកធ្វើដូចគ្នា ហើយអាចធ្វើដំណើរទៅវិញទៅមកដោយសុវត្ថិភាព។

0 មតិយោបល់:

Post a Comment