សូមអានដោយការពិចារណា និងវិចារណញាណ!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
តាមពិតរឿងនេះមិនមែនទាក់ទងនឹងខ្មោច ព្រាយ អីទេ ប៉ុន្ដែដោយសារទទួលបានពីមិត្តអ្នកអាន ម្យ៉ាងជាការចែករំលែក តាស់តឿនឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសរដូវវស្សាខិតចូលមកជិតដល់ហើយ។ រឿងនេះបានកើតឡើងនៅខេត្តកំពង់ចាម នៅស្រុកឆ្ងាយដែរ គ្រួសាររបស់សូភីមាន៥នាក់ ដែលសូភីនាងជាកូនពៅ បងៗទាំងពីរមានគ្រួសារអស់ហើយ បងប្រុសច្បងបាន គ្រួសារនៅខេត្តបាត់ដំបង បងស្រីបន្ទាប់បានគ្រួសារ នៅរាជធានីភ្នំពេញ ។ នៅសល់តែសូភីដែលឆ្នាំថ្មីនេះ ត្រូវឡើងដល់ថ្នាក់ ទី១០ ហើយ ចំណុចនេះខ្ញុំសុំរំឮកពី សាវតាឪពុក ម្ដាយរបស់ សូភីបន្ដិច ឪពុកសូភី គាត់ជាអតីតទាហានខ្មែរក្រហម បច្ចុប្បន្នគាត់ចូលនិវត្ដន៍ហើយ ប៉ុន្ដែគាត់កាចណាស់ គាត់ស្រលាញ់មុខមាត់ណាស់ នេះក៏ជាមូលហេតុដែលកូនបងៗ មិនសូវបាន មកលេងផ្ទះ ព្រោះឪពុកប្រកាន់ច្រើន ចំពោះសូភីពេលមកពីរៀន បើឃើញមិត្តភក្ដិជា មនុស្សប្រុសឌុបជូនមក ដឹងតែមាន បញ្ហាហើយ គាត់ស្ដីថាឲ្យ សូភីច្រើន ហើយគំហកខ្លាំង ឬមិនអីុចឹងទេ គាត់ធ្វើបាបសូភីមិនឲ្យហូបបាយទេ ដោយចោទថាខ្លួន ស្រីឲ្យ ទៅរៀន មិនមែនឲ្យទៅទាក់ប្រុសទេ ហេតុនេះ ទោះកាលៈទេសៈណាក៏ដោយ សូភីសុខចិត្តដើរមកផ្ទះ ឬក៏ពឹងមិត្តភក្ដិស្រីៗ ដូចគ្នាឲ្យជូនមក ឪពុករបស់នាងកាលណាដែលគាត់ សង្ស័យថា សូភីមានកំហុសអីហើយ គាត់មិនស្ដាប់ហេតុផលរបស់នាងទេ គាត់នឹងរករឿងគ្រប់យ៉ាង លុះត្រាណាដែល កំហុសនេោះត្រូវបានគាត់រកឃើញថាមិនមែនកើតឡើងដោយសារសូភី នោះទើបនាងរួចខ្លួន ចំណែកម្ដាយនាង មិនអីទេ គ្រាន់តែលម្អៀងទៅកាន់ជើងប្ដីគាត់ច្រើនដែរ សរុបមកគាត់ទាំងពីរ គូបុព្វេដែល អង្គការចាប់រៀបការ និស្ស័យពួកគាត់ទាំងពីរពិតជាត្រូវគ្នាណាស់ ប៉ុន្ដែម្ដាយសូភីក៏ស្រលាញ់សូភីត្បិតអី នាងជាកូនពៅផង ។
ថ្ងៃនេះជាថ្ងៃវ៉ាកងធំ សូភីបាននៅផ្ទះធ្វើកិច្ចដូចសព្វមួយដង ស្រាប់តែមានមិត្តភក្ដិនាងស្រីៗប៉ុន្មាននាក់ បានជិះម៉ូតូចូលមក ខណៈឪពុកនាងកំពុងតែដេកអង្រឹងក្រោមផ្ទះ មិត្តភក្ដិក៏នាំគ្នាជម្រាបសួរ៖
-ជម្រាបសួរ អ៊ំប្រុស! ពួកខ្ញុំមិត្តភក្ដិរៀនជាមួយគ្នានឹងសូភី
-បាទលើកដៃថ្វាយព្រះ ចុះមករកសូភីមានការអីដែរ?
-ចាសពួកខ្ញុំរកមកសុំឲ្យសូភីទៅដើរលេងជុំគ្នាម្ដង ព្រោះវ៉ាកងធំហើយ មិត្តភក្ដិទាំងអស់ចង់ដើរលេងជុំគ្នា មិនឆ្ងាយទេ អ៊ំ នៅក្បែរហ្នឹងដែរទេ
-បើក្បែរហ្នឹងដដែល ចាំបាច់ដើរទៅធ្វើអី នៅផ្ទះល្អជាង នាំតែហត់ ហើយដើរលេងចាំបាច់សូភីទៅ ជាមួយដែរមែន
- អត់ទេ! លោកអ៊ំ ពួកខ្ញុំជាមិត្តភក្ដិនៅសាលារៀនតែងជួយគ្នាទៅវិញទៅមក ហេតុនេះមានអីក៏រកជុំគ្នាដែរ ព្រោះជាមិត្ត ល្អនឹងគ្នា
-ចុះទៅហ្នឹងមិត្តភក្ដិប្រុសៗទៅទេ?
-មានតើអ៊ំ ធម្មតាមិត្តភក្ដិក្នុងសាលារៀនតែងមានមិត្តភក្ដិប្រុសចៀសមិនរួចទេ ប៉ុន្ដែអ៊ំកុំបារម្ភអី សូភីកូនអ៊ំ មិនដែល រញ៉េរញ៉ៃនឹងមិត្តភក្ដិប្រុសទេ (គាត់រៀងទម្លាក់ទឹកមុខបន្ដិច ពេលក្រឡេកមើលទៅសូភីឃើញនាង ស្រពាប់ស្រពោន គាត់ក៏ឆ្លើយ)
- ឲ្យទៅបាន តែមិនឲ្យលើសម៉ោង២ល្ងាចទេ ឆាប់ទៅឆាប់បានមកវិញ
សូភីសប្បាយចិត្តណាស់ នេះជាលើកទី១ ដែលឪពុកនាងព្រមឲ្យនាងទៅដើរលេង នាងនិងមិត្តភក្ដិដើរ លេងនៅទឹកស្ទឹង យ៉ាងសប្បាយ ។ នាងធ្វើតាមសន្យាម៉ោង១កន្លះបាន មកដល់ផ្ទះមុនកន្លះម៉ោង ឪពុកនាងក៏មិន មានឮមាត់កអីដែរ។
រំលងបាន ៣ថ្ងៃ សូភីមានអាការៈចុកពោះ និងរកកលចង់ក្អួត ហើយចេះតែអស់កម្លាំងឃ្លាននេះ ឃ្លាននេោះមិនចេះចប់ ទាំង ដែលហូបហើយនៅតែឃ្លាន ព្រឹកថ្ងៃទី៤ស្រាប់តែពោះរបស់សូភីប៉ោងឡើងមើល ទៅប៉ុនស្រ្ដីមានផ្ទៃពោះ៣ ឬ៤ខែទៅហើយ គ្រាន់តែ ឃើញដូចនោះឪពុករបស់នាង ក៏ចាប់ផ្ដើមស្ដីថាឲ្យនាង៖
- ឃើញទេ! អញថាមិនឲ្យវាដើរ វាមិនមែនទៅដើរលេងទេ វាទៅលួចលាក់ជាមួយប្រុស ឥលូវពោះប៉ុនកញ្ជើទៅហើយ មុខមាត់ស្លូតបូតទេ តែហ៊ានណាស់ ង៉ែងហ៊ានណាស់ ហើយអញសួរ ង៉ែងទៅមានស្អីជាមួយអាណាគេ។
-ពុក ខ្ញុំអត់មានបានធ្វើអីផ្ដេសផ្ដាសទេ ខ្ញុំហ៊ានស្បថខ្ញុំនិយាយមែន
-ហ៊ានស្បថមុខអញទេ តិចម៉ាកំបិតដាច់ក បើង៉ែងមិនធ្វើអីផ្ដេសផ្ដាស ម៉េចបានវាផើម
សូភីបានត្រឹមតែយំ និយាយអង្វរឪពុក តែគាត់ខឹងច្រឡោតខ្លាំងឡើង ហើយម្ដាយក៏មិនហ៊ានហាមដែរ ព្រោះខ្លាចឪពុកនាង តែម្ដាយរបស់សូភីស្គាល់ចរិតកូនគាត់ណាស់ ។ ឪពុកសូភីគាត់ឲ្យម្ដាយនាង ទៅទិញថ្នាំ ទម្លាក់កូនឲ្យនាងផឹក ហើយឲ្យម្ដាយកុហកថា ថ្នាំលោកគ្រូខ្មែរផ្សំការពារគក៌ តែសូភីប្រាប់ថានឹងគ្មានកូនអីទេ នាងមិនដឹងកើតអីដែរ នាងចង់ទៅពេទ្យទៅពិនិត្យ តែឪពុកនាងប្រាប់ថាទៅឲ្យគាត់ ខ្មាស់គេមែន? ប៉ុណ្ណឹងហើយនៅឲ្យគាត់ខ្មាស់គេមិនគ្រប់ទៀត ។ នាងមិនអាចប្រកែកមានតែផឹកថ្នាំតាមការណែនាំ ប៉ុន្ដែគ្មានឃើញ មានអីទេ ម្ដាយក៏ចម្លែកចិត្ត ព្រោះបើទម្លាក់មែនប្រាកដជាមានធ្លាក់ឈាមអីហើយ តែនេះស្ងាត់ឈឹង គាត់ ក៏គិតថាកូននេះក្បាលរឹងណាស់ ទាល់តែផឹកបីដងទើបព្រមធ្លាក់។ ចំណែកសូភីដោយគ្មានមធ្យោបាយក្នុងការឲ្យ ឪពុករបស់នាងលើកលែង នាងក៏សម្ងំលើផ្ទះដោយមិនចេញទៅណាទាំងអស់ ហើយមិនព្រមហូបបាយហូបទឹកទេ គិតតែពីអង្គុយយំម្នាក់តូចចិត្តនឹងវាសនារបស់ខ្លួន ឯឪពុកឃើញកូនបែបនេះមិនអន់ថយចិត្តខឹងទេ បែរជាខឹងលើស ដើម ដោយនិយាយសូភីនាងក្បាលរឹង ចង់ជម្នះគាត់ គាត់និយាយថាគាត់សម័យសង្គ្រាមបាញ់ខ្មាំងគ្មានញញើតដៃ ទេ រឿងអីទៅចាញ់កូនខ្លួនឯង បើវាចង់អត់បានងាប់ឲ្យងាប់ទៅ ។
មួយសប្ដាហ៍កន្លងផុតទៅ សូភីនៅតែមិនព្រមហូបអីសោះ រូបរាងស្គមស្គាំង ទឹកមុខស្លេកស្លាំង ម្ដាយបារម្ភ ក៏សុំអង្វរប្ដីឲ្យជួយជូនកូនទៅពេទ្យ ខណៈនោះសូភីក្នុងបន្ទប់ក៏ស្រែកឡើង ដូចជាពេលគេសម្រាលកូនអីុចឹង មានឈាមហូរមកយ៉ាងច្រើន ឪពុកឃើញបែបនេះក៏ស្្ទុះទៅបើកទ្វារ ស្រាប់តែបានឃើញឈ្លើងយ៉ាងធំមួយទំហំ ប៉ុនបាល់ទាត់ កំពុងនៅមុខកូនគាត់ ចំណែកសូភីហូរឈាមខ្សោះពីខ្លួនក៏សន្លប់បាត់ស្មារតី ពេលនេះទើបគាត់ដឹងថា មិនមែនកូនគាត់មានកូនទេ គឺត្រូវសត្វឈ្លើងចូលដោយមិនដឹងខ្លួន ហើយត្រូវសត្វឈ្លើងរស់នៅក្នុងពោះនាង ហើយបឺតឈាមនាងរហូត ទើបវាធំធាត់យ៉ាងនេះ គាត់ក៏ស្ទុះចុះទៅយកកាំបិតផ្គាក់ មកកាប់ឈ្លើងនោះខ្ទេចអស់ ខ្ទាតឈាមប្រឡាក់ឆ្អាបពេញខ្លួន រួចហើយក៏នាំកូនទៅពេទ្យ ប៉ុន្ដែគួរឲ្យអាសូរនិងសង្វេគសូភីណាស់ ដោយសារតែ ហូរឈាមខ្សោះអស់ពីខ្លួន នាងក៏ស្លាប់បាត់បង់ជីវិតតាមផ្លូវខណៈពេលកំពុងដឹកទៅមន្ទីរពេទ្យ ។
បទពិសោធន៍មួយនេះធ្វើឲ្យឪពុកនាងមានវិប្បដិសារីអស់មួយជីវិត ដែលគាត់តាំងពីដើមមិនដែលបានស្ដាប់ ហេតុផល និងស្វែងយល់ពីកូនស្រីដែលគាត់ជាអ្នកចិញ្ចឹមបីបាច់រហូតដល់ធំ និងមិនព្រមមានគំនិតវិជ្ជមានជាមុន ។
រឿងនេះជារឿងដែលខ្ញុំធ្លាប់ជួបនិងឃើញផ្ទាល់ រឿងនេះនិយាយពីអ៊ំកាន និងពួកម៉ាកគាត់ឈ្មោះ វី។ ពួកគាត់បានកាប់ដីចម្ការមួយកន្លែងទំហំ៦ហិកតា កាលពីឆ្នាំ១៩៩៨ កាលណោះអ៊ំកានបានឲ្យពួក ម៉ាកគាត់ជាអ្នករើសមុន ដោយពុះដីជា២ស្មើគ្នា ពួកម៉ាកគាត់បានឃើញដីម្ខាងល្អ គ្មានថ្ម និងដីខ្មៅ គាត់ក៏ រើសយក ចំពោះអ៊ំកានគាត់ក៏មិនថាអ្វីដែរ ទោះជាដីម្ខាងទៀតសុទ្ធតែថ្ម និងដីសគ្មានជីវជាតិសោះ ។ ពួកគាត់ដំបូងគ្មានបញ្ហានឹងគ្នាទេ ដោយសារតែផលដំណាំអ៊ំវីល្អជាងអ៊ំកានរហូត ឃើញមិត្តភក្ដិបានល្អ បែបនេះរិតតែសប្បាយចិត្ត ប៉ុន្ដែអ៊ំវីលែងដូចមុនហើយ គាត់បានផលច្រើន ជីវភាពក៏ធូរធារជាងអ៊ំកាន គាត់ក៏ប្រែជាចរិតអួតអាង លែងចង់និយាយរាប់រកអ៊ំកានដូចមុន ។ ដោយឃើញអ៊ំវីប្រែប្រួល អ៊ំកានក៏ លែងសូវបានរាប់រក និងទៅមកដូចមុនទៀត គាត់គិតតែពីខំកាប់គាស់ថ្ម និងប្រឹងធ្វើបន្ថែមទៀត មនុស្ស ល្អ ទេវតាពិតជាមិនបិទភ្នែកមែន អ៊ំកានស្រាប់តែដាក់ដាំដំឡូងមី បានផលច្រើនលើសលប់ ហើយឆ្នាំហ្នឹង តម្លៃក៏បានថ្លៃទៀត គាត់បានលក់ដំឡូងមី និងបានទិញគោយន្ដមួយគ្រឿង គាត់សប្បាយចិត្តណាស់ ព្រោះកម្លាំងញើសឈាមរបស់គាត់បានផលហើយ ។ ចំណែកអ៊ំវីថ្វីបើដំបូងៗ ធ្វើដំណាំបានផលច្រើនជាង អ៊ំកាន ប៉ុន្ដែដូចគេថាមនុស្សដែលញៀនល្បែង នឹងវិនាស គាត់ជាមនុស្សចិត្តផឹកស្រា និងលេងល្បែងខ្លាំង ណាស់ ទីបំផុត គ្រួសារគាត់បានធ្លាក់ខ្លួនក្រ ហើយតែងតែពេបជ្រាយអ៊ំកានរហូត ថា៖មើល!ឬកអាអ្នក មាន កុំតែបានដីចំណែកអញទេ កុំអីក៏បានគ្រាន់បើដែរ ។ឮដូចនោះអ៊ំកានក៏និយាយទៅកាន់អ៊ំវីថា៖
-នែ៎! អាម៉ាក ដោយសារអញខ្លាចឯងធ្វើមិនបានផល ទើបឲ្យរើសដីមុន ឯងរើសដីល្អ គ្មានថ្ម ដីមានជីវជាតិ ចំណែកអញទោះជាដីថ្ម តែខិតខំប្រឹងគាស់កាប់ និងដាក់ជីទើបបានផលដំណាំល្អ មិនមែន ដូចឯងពឹងផ្អែកលើដីទាំងស្រុងទេ ដោយយល់ថាចង់ឲ្យពួកម៉ាកល្អ ទើបសុខចិត្តយកដីមិនល្អ ទាំងដែល សម្ភារៈ និង កម្លាំងកាប់គាស់ដី គឺអញច្រើនជាង ម្ដេចក៏ឯងប្រែប្រួលច្រើនម្លេ៉ះ ។
-អើ! អញវាមិនដល់ហែងទេ ធ្វើម៉េចអញក្រ ឥលូវហែងមានហើយ ហែងមើលងាយអញហើយ
-ចុះនរណា ដែលមើលងាយអញមុន ក្រែងហែងតើហី!
ពួកគាត់ចាប់ផ្ដើមតឹងសរសៃក ឈ្លោះគ្នា លែងនិយាយរាប់រកគ្នាដូចមុន អ៊ំវីក៏កើតចិត្តស្អប់ និងតែឈ្នានីសអ៊ំកានរហូត មានពេលខ្លះនិយាយប្រាប់ឈ្មួញថាដំឡូងមីរបស់អ៊ំកាន ស្អុយច្រើនណាស់ មានខ្មូត មានប្រឡាក់ដី យកតែចំណេញទេ ប៉ុន្ដែឈ្មួញដែលទិញដំឡូងមីអ៊ំកានគឺតែសរសើរគាត់ ព្រោះ តែដំឡូងកោសស្អាត ហាលបានស្ងួតល្អ ហើយថែមទាំងតែងតែធ្វើម្ហូបឲ្យកម្មកររបស់ឈ្មួញហូបរហូត ម្យ៉ាងគាត់មានសំដីសំដៅល្អណាស់ ។
ដោយមិនអស់ចិត្តនឹងការចាក់រុកមិនបាន អ៊ំវី បានទៅរៀនអំពើងងឹត ហើយដាក់អំពើធ្វើបាបអ៊ំ កាន ប៉ុន្ដែកាលណោះអ៊ំវីទើបនឹងរៀនថ្មីៗ ទើបផលមិនសូវខ្លាំង អ៊ំកានបានទាញយកកាំភ្លើងច្នៃ(កាំភ្លើង ខ្យល់) ទៅគំរាមបាញ់អ៊ំវីដល់ផ្ទះ ទើបអ៊ំវីធ្វើអ្វីអ៊ំកានមិនបាន ហើយអាគមនោះបានត្រលប់ទៅត្រូវខ្លួន របស់គាត់វិញ បណ្ដាលឲ្យគាត់ឈឺត្រាំត្រែង ក្រោកពីកន្ទេលសឹងមិនរួច ។ ដោយសារតែចិត្តចងគំនុំខ្លាំង ពេក អ៊ំវីបាន បង្រៀនអាគមនោះដល់កូនប្រុសរបស់គាត់ដើម្បីបន្ដស្នងតាមយាយីអ៊ំកាន ពិតជាដូចអ្វីដែល គិតមែន ខណៈពេលដែលអ៊ំកាន គាត់ធ្វើដំណើរទៅចម្ការដូចសព្វមួយដង ស្រាប់តែល្ងាចនោះ អ៊ំកាន កំពុងឈរសុខៗ ក៏សន្លប់ភ្លាមៗ ។ កូនចៅរបស់គាត់បានដឹកគាត់មកមន្ទីរពេទ្យខេត្ត នៅតាមផ្លូវអ៊ំកាន ក្អួតចេញឈាមរហូត អ៊ំកានគាត់ធ្វើទុក្ខខ្លាំង ពុំមានកម្លាំងដូចមុនទេ ទោះជាគាត់ដឹងថាប្រាកដជាអ៊ំវីធ្វើក៏ ដោយ គាត់បានត្រឹមតែឈឺចាប់ប៉ុណ្ណោះ ។ ពេលមកដល់ពេទ្យខេត្តពេទ្យបានឆ្លុះ ថត បានប្រាប់ថា សួត និងថ្លើមអ៊ំកានរលួយអស់ហើយ (អ៊ំកានមិនដែលបរិភោគស្រាទេ) ឮបែបនេះក្រុមគ្រួសារគាត់តក់ស្លុត ណាស់ ។ មិត្តភក្ដិកូនស្រីអ៊ំកាន បានប្រាប់ថាឪពុកនាងចេះថ្នាំ និងចេះដោះអំពើខ្លះ ទើបកូនស្រីរបស់គាត់ គឺណារី បានទាក់ទងមកខ្ញុំឲ្យជូនពួកនាងទៅរកថ្នាំ (ខ្ញុំទើបតែស្គាល់គ្នាមួយរយៈដោយមិត្តភក្ដិខ្ញុំណែនាំ) ការធ្វើដំណើរឆ្ងាយគួរសមដែរ ខ្ទង់១២៨គីឡូម៉ែត្រពីទីរួមខេត្ត ពួកខ្ញុំធ្វើដំណើរតាំងពីព្រឹក រហូតដល់ម៉ោង ជិត៦រសៀល ព្រោះតែផ្លូវយ៉ាប់យ៉ឺនបន្ដិច មានជង្ហុក និងផ្លូវភ្នំផង ពេលទៅដល់ពួកខ្ញុំបានជាវថ្នាំ ហើយអ៊ំ ម្ចាស់ថ្នាំបានឲ្យយ័ន្ដគាថាមួយសន្លឹក ហើយប្រាប់ថាពេលត្រលប់មកវិញ ត្រូវដាក់ជាប់ខ្លួនរបស់អ៊ំកាន ។ មួយយប់បានកន្លងទៅ ពួកខ្ញុំបានត្រលប់មកដល់ពេទ្យ បានដាំថ្នាំឲ្យអ៊ំកានផឹក និងដាក់យ័ន្ដឲ្យគាត់ ប៉ុន្ដែ គ្រប់យ៉ាងហាក់បីដូចជាមិនបានធូរស្រាលសោះ ទើបពួកខ្ញុំបន្ដទៅរកគ្រូខ្មែរដែលល្បីថាពូកែ ពេលទៅដល់ គាត់ទារប្រាក់ ៩០ម៉ឺនរៀលសិន ដើម្បីរៀបចំអាសនៈជួយ ដោយមិនបានគិតច្រើន ពួកខ្ញុំបានជូនគាត់ ឲ្យតែអ៊ំកានគាត់នឹងបានធូរស្រាល ប៉ុន្ដែអាការៈអ៊ំកានមិនធូរស្រាលសោះ ពួកខ្ញុំបន្ដទៅរកគ្រូខ្មែរបន្ថែម ម្នាក់ទៀត គាត់ថាហួសពេលហើយ ពីព្រោះអ្នកដែលដាក់អំពើនោះមានគ្នាដល់ទៅ៣នាក់ គឺមានគ្រូខ្មែរ២ និងគ្រូចាមម្នាក់ ហើយយប់នេះម៉ោង៣ទៀបភ្លឺ គឹនឹងផ្ដាច់ជីវិតអ៊ំកានតែម្ដង ។ ដោយក្ដីអស់សង្ឃឹម អ៊ំកាន បានហៅកូនចៅមកជុំគ្នា ហើយប្រាប់ថា ក្រោយពីគាត់ស្លាប់ទៅ សូមកុំចងកម្មពៀរ ឬទៅរករឿងគេអី គ្រប់ រឿងមានហេតុនិងផល ដូចនេះចូរកូនៗសាងអំពើល្អទៅថ្ងៃមុខ នរណាសាងអី្វ ផលនោះនឹងសងទៅរកគេ វិញ ។ ក្រោយពីផ្ដាំផ្ញើរួច គាត់ក៏សុំឲ្យគ្រួសារ នាំគាត់ត្រលប់ទៅផ្ទះវិញ ព្រោះតែនៅដេកពេទ្យក៏មិនមាន ការប្រែប្រួលដែរ។ ប្រហែលម៉ោង ៣ទៀបភ្លឺ អ៊ំកានបានធ្វើទុក្ខយ៉ាងខ្លាំង ហើយគាត់ក៏ទទួលមរណភាព ទៅ កូនចៅព្រមទាំងខ្ញុំបានជួយរៀបចំបុណ្យសពគាត់ និងបានដង្ហែគាត់ទៅបូជា នៅពេលរំលាយសព ទើបឃើញរបស់មួយសំណុំក្នុងក្រពះគាត់មិនឆេះសោះ នោះគឺស្បែកក្របីមួយផ្ទាំង រួមទាំងកន្រៃ្ដ ឡាម ដែកគោលជាច្រើន ។ រឿងនេះចាត់ជាគតិពិចារណា សូមឲ្យមនុស្សលោក សាងតែអំពើកុសល កុំចងកម្ម ពៀរនឹងគ្នាអី។
អ៊ំផាន និងប្រពន្ធគាត់អ៊ំរី រស់នៅក្នុងភូមិតូចមួយជាមួយកូន៣នាក់ ។ ប៉ុន្ដែអ្វីដែលគួរឲ្យសោក ស្ដាយ គឺអ៊ំរីគាត់ជាមនុស្សប្រមឹកស្រា ប៉ុន្ដែប្ដីគាត់ក៏មិនណយដែរ គ្រាន់តែថាគាត់ជាមេគ្រួសារ មានទំនួល ខុសត្រូវខ្ពស់ជាប្រពន្ធ ។ នៅក្នុងតំបន់គាត់រស់នៅ ជាតំបន់ជនជាតិដើមភាគតិច ដូចដែលដឹងហើយ ថាបងប្អូនជនជាតិភាគតិច គាត់រស់នៅគឺគោរពជំនឿ អ្នកតា ជាពិសេសសម្បូររឿង អំពើអំព័ន្ធហ្នឹងច្រើន ណាស់ តែមិនមានន័យថាបងប្អូនជនជាតិដើមភាគតិច គាត់ជាអ្នកប្រព្រឹត្ត និងធ្វើរឿងទាំងអស់នេះដែរ ប៉ុន្ដែក៏ថ្ងៃមួយមានបុរសចំណាស់វ័យប្រមាណជា ៥០ គាត់ជាអ្នកចំណូលស្រុក មកពីខេត្តផ្សេង ចូលទៅក្នុងភូមិនោះ គាត់ឈ្មោះផាយ។ ដំបូងៗគាត់គឺចូលចិត្តរាក់ទាក់អ្នកភូមិម្ចាស់ស្រុកណាស់ ហើយគាត់ ក៏មានកូន២ដែរ គាត់ជាបុរសពោះម៉ាយ ។ នៅថ្ងៃមួយ គាត់រៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូន ក៏អញ្ជើញអ៊ំផាន និង ភរិយាចូលរួមដែរ ប៉ុន្ដែដោយសារតែអ៊ំផានគាត់រវល់ ទើបឲ្យប្រពន្ធទៅជំនួស នេះក៏ ជាដើមហេតុ ចាប់ផ្ដើមឲ្យកើតរឿងរ៉ាវដែរ ។ អ៊ំស្រីរី ថ្វីត្បិតតែអាយុច្រើនគួរសម តែមិនទាន់ដល់ហានោះទេ បើនិយាយពីសម្រស់វិញ ក៏មិនអន់ដែរ ព្រោះតែគាត់ជាមនុស្សស្រីចេះលាបប្រេង ក្រែមម្សៅដែរ ហេតុនេះ មើលនៅខ្ចីដែរ ។ គាប់ជួនជាកម្មវិធីគេផង គាត់ស្លៀកឈុតស្អាតណាស់ អ៊ំផាយ គាត់សម្លឹងមកដាក់ភ្នែក ទេ ហើយក៏ចេះតែលេបខាយសម្ដីនឹងអ៊ំស្រីរីដែរ ប៉ុន្ដែអ៊ំស្រីរីគាត់មិនទាន់រវីរវល់ទេ យប់បន្ដិចសម្លេងជល់ កែវស្រាលាន់ឡើង ពេលនោះអ៊ំស្រីរីចាប់ផ្ដើមស្រវឹងខ្លាំង ក៏លែងគ្រប់គ្រងខ្លួនឯងបាន ឃើញឱកាសល្អមក ដល់ អ៊ំផាយក៏បើសម្ដីលេបខាយចែចង់អ៊ំស្រីរី បានសម្រច គាត់ក៏លួចឲ្យបអ៊ំស្រីរី តែត្រូវអ៊ំស្រីរីគ្រវាសដៃ ចេញ ថ្វីបើគាត់ស្រវឹង តែនៅដឹងថាអ្វីគួរធ្វើ ឬមិនគួរដែរ ព្រោះគាត់ស្រឡាញ់ប្ដីគាត់ណាស់ ។ អ៊ំស្រីរី គាត់ បាន និយាយថា៖
-បងផាយ កុំធ្វើអ៊ីចឹង យើងជាអ្នកភូមិជាមួយគ្នា មិនគួរបងហ៊ាន ធ្វើអី្វមិនសមរម្យទេ ខ្ញុំមានប្ដី មានកូនហើយ ហើយបងក៏ដឹង
-បាទ! ពិតជាដឹងតែ ធ្វើម៉េច បើចិត្តស្រឡាញ់ រីឯង ស្ទើរតែទ្រាំមិនបាន ខ្ញុំសារភាពដោយត្រង់
ដោយសារតែស្រវឹងខ្លាំងផង ទោះជាប្រកែកក៏មិនឈ្នះដែរ ពេលនោះគ្រប់យ៉ាងបម្រុងដូចបំណង អ៊ំផាយទៅហើយ ស្រាប់តែអ៊ំផាន ប្ដីអ៊ំស្រីរីមកដល់ ឃើញស្ថានការណ៍មិនស្រួល អ៊ំផាយក៏ធ្វើជាគ្រាហ៍ អ៊ំស្រីរី ហើយប្រាប់ថាអ្នករី គាត់ស្រវឹងខ្លាំង សំណាងល្អបងមកដល់ល្មម ខ្ញុំបម្រុងឲ្យកូនជូនទៅផ្ទះ។ អ៊ំផាន ក៏នាំប្រពន្ធទៅផ្ទះដោយមិនមានការសង្ស័យអ្វីនោះទេ ព្រោះដោយឃើញសកម្មភាពល្អៗរបស់ អ៊ំ ផាយកន្លងមក ។ ពេលមកដល់ផ្ទះ គាត់ក៏ដេញដោលសួរប្រពន្ធ ទើបដឹងថាអ៊ំផាយគាត់បញ្ច្រកស្រាអ៊ំរី ហើយមានបំណងមិនល្អទៀត ។ មិនអាចទ្រាំបាន អ៊ំផានក៏ចេញទៅយប់ ទៅផ្ទះអ៊ំផាយ ស្ដីឲ្យគាត់ និងជេរនូវពាក្យអសុរោះជាច្រើន តែអ៊ំផាយគាត់មិនតបតអ្វីទាំងអស់ ។ នៅថ្ងៃក្រោយទៀត ខណៈពេល ដែលអ៊ំផាន គាត់ឡើងមកផ្សារនៅទីរួមខេត្ត ដើម្បីទិញគ្រឿងបន្លាស់គោយន្ដ ស្រាប់តែអ៊ំផាយគាត់ទៅផ្ទះ អ៊ំស្រីរី ហើយឡើងលើផ្ទះគាត់ ដោយសូត្រអាគមអ្វីមិនដឹង(ប្រហែលបន្ទន់ចិត្ត) ធ្វើឲ្យអ៊ំស្រីរី បែរជា ញញឹមដាក់ ហើយក៏ព្រមព្រៀងគ្នាទៅ ក្រោយពីហ្នឹងទៅ គាត់ឧស្សាហ៍ចេញចូល ឲ្យតែអ៊ំផានមិននៅផ្ទះ យូរៗ ទៅអ៊ំស្រីរីក៏កើតចិត្តស្រឡាញ់គាត់ខ្លះទាំងមិនដឹងខ្លួន ។ តែចៃដន្យថ្ងៃមួយ ពេលកូនអ៊ំស្រីរីតាមទាន់ អ្នកទាំងពីរ ហើយប្រាប់រឿងនេះទៅឪពុក អ៊ំផានខឹងខ្លាំងណាស់ ក៏ទាញកាំបិតផ្គាក់ អូសទៅបម្រុងយក ទៅកាប់អ៊ំផាយតែម្ដង ប៉ុន្ដែស្រាប់តែអ៊ំផាន ចុកពោះដួលគ្រឹបតែម្ដង កូនៗនាំគាត់ទៅពេទ្យ ពេទ្យថាមិន មានអ្វីទេ? តែអ៊ំផានគាត់ដឹងច្បាស់ណាស់ ថាអ៊ំផាយជាអ្នកធ្វើ ព្រោះតែគាត់ចង់បានអ៊ំស្រីរី ។ ដោយសារ តែស្ថានភាពមិនស្រួល គាត់បានទៅរកព្រះសង្ឃក្នុងវត្តមួយដែលល្បីថាតេជគុណ ចេះដោះអំពើ និង មាន អ្នកស្រុកប្រាប់តៗគ្នាមក គាត់ក៏បាននាំគ្រឿងរណ្ដាប់មួយចំនួន និងថវិកាដើម្បីស្នើសុំការជួយពីសំណាក់ តេជគុណ។
-ចម្រើនពរញោម! ញោមមករកអាត្មា មានធុរៈអីដែរមែន?
-ករុណាគុណម្ចាស់ ! ករុណាចង់មកពឹងពាក់ឲ្យតេជគុណជួយ ករុណាមិនធ្លាប់មានជំងឺទេ តែថ្មីៗ នេះតែមានបញ្ហាសុខភាពអត់ស្រួលក្នុងខ្លួនសោះ កូនៗ និងភរិយាយល់ថាប្រហែលជាករុណាត្រូវអំពើគេ ហើយ ទើបឮល្បីថាតេជគុណពូកែ ទើបមករកដើម្បីសុំក្ដីមេត្តា។
- បើនិយាយពីរឿងពូកែនោះ អាត្មាមិនហ៊ានថាទេ ប៉ុន្ដែអាស្រ័យលើការជឿរបស់ញាតិញោម ប៉ុណ្ណោះ អាត្មានឹងជួយតាមដែលអាចជួយបាន។ ភ្លាមនោះតេជគុណបានចាប់ផ្ដើមធ្វើការគោរពដល់ព្រះ គ្រូ ក្នុងបន្ទប់អាសនៈ រួចក៏សួរថ្ងៃខែឆ្នាំកំណើតរបស់អ៊ំផាន និងបានសមាធិបន្ដិច តេជគុណក៏បានមាន សង្ឃដីកាថា៖ ញោមពិតជាត្រូវរបស់គេមែនហើយ គឺមិនមែនអ្នកឆ្ងាយទេ គឺអ្នកនៅក្នុងភូមិជាមួយគ្នាហ្នឹង ឯង ហើយគេមានបំណងចង់ឲ្យញោមចុះចាញ់ប៉ុណ្ណោះ ដោយមិនមានបំណងធ្វើឲ្យញោមអស់ជីវិតទេ ប៉ុន្ដែថ្ងៃក្រោយអាត្មាមិនធានាទេ គេប្រហែលជាចង់បានញោមស្រី ប៉ុន្ដែអាត្មាជួយបាន។ ក្រោយមកព្រះ តេជគុណបានសូត្រសែកអាគមរួច ឲ្យអ៊ំផានផឹក រួចក៏មានអារម្មណ៍ថាស្រួលខ្លួនភ្លាមៗ ហើយព្រះតេជ គុណបានប្រគល់នូវកថាមួយខ្សែពាក់នឹងចង្កេះ ព្រមទាំងកថាយ័ន្ដមួយ ដែលព្រះតេជគុណតម្រូវឲ្យដាក់ ហឹងនិងអុជធូបសែនរាល់ថ្ងៃសីល ដើម្បីបង្ការថ្ងៃក្រោយ។
ពេលត្រឡប់មកផ្ទះវិញ អ៊ំផានមិនមានបញ្ហាទៀតទេ ប៉ុន្ដែថ្ងៃមួយ នៅពេលអ៊ំស្រីរីគាត់ទៅផ្សារ ពេលត្រឡប់មកវិញ អ៊ំផាយបានតាមញ៉ែញ៉ងគាត់ទៀត ព្រោះតែក្ដីស្រឡាញ់មិនអាចភ្លេចបាន ក្រោយដឹង រឿងនេះ អ៊ំផានខឹងខ្លាំងណាស់ ក៏ទៅស្ដីបន្ទោសឲ្យអ៊ំផាយថា ៖ ក្នុងនាមជាអ្នកនៅក្នុងភូមិជាមួយគ្នា ដឹងហើយថាខ្ញុំជាប្ដីគាត់ តែហេតុអ្វីនៅតែបង្កើតបញ្ហាមិនចេះចប់ ។ អ៊ំផានគាត់ស្ដីឲ្យច្រើនណាស់ ដោយ អាការៈខឹងសម្បារ ព្រោះនរណាក៏ដូចគ្នាដែរ បើមានគេមករញ៉េរញ៉ៃគ្រួសារយើងដដែល ខ្ញុំក៏អាចដូចអ៊ំ ផានដែរ គ្រាន់តែអ៊ំផានគាត់មិនប្ដឹងប៉ូលិសព្រោះមិនចង់ឲ្យវែងឆ្ងាយ ។ យប់ស្ងាត់បន្ដិច គ្រប់គ្នាកំពុងតែ លង់លក់នឹងដំណេក ខណៈពេលនោះអ៊ំផានស្រាប់តែចុកពោះ ហើមពោះប៉ោងយ៉ាងខ្លាំង គាត់ស្រែក ឡើងផ្អើលកូនចៅ គាត់ដឹងថាប្រាកដជាគេដាក់អំពើគាត់ម្ដងទៀតហើយ ព្រោះតែគាត់ទើបតែនឹងឈ្លោះគ្នា រួច ។ កូនៗ និងភរិយាបាននាំគាត់ទៅវត្តម្ដងទៀត ដើម្បីឲ្យតេជគុណជួយម្ដងទៀត ព្រះតេជគុណបាន ធ្វើសមាធិ និងបានសង្ឃដីកាជាមួយអ៊ំផាយថា៖ ឈប់ចងកម្មទៅញោម ពៀររំងាប់ដោយការមិនចងពៀរ ញោមប្រាថ្នាប្រពន្ធ គេគឺខុសនឹងសីលប្រាំ ហើយការដែលញោមធ្វើបែបនេះមិនអាចជួយឲ្យញោមល្អទេ ញោមនឹងជាប់កម្មពៀរនឹងគ្នារហូត ហើយអាចនឹងធ្វើឲ្យញោមមានបញ្ហាដល់អាយុជីវិតទៀតផង ឈប់ទៅ ណាញោម ។ ប៉ុន្ដែដោយក្ដីស្រឡាញ់ចង់បាន អ៊ំផាយមិនស្ដាប់ និងបានតតាំង ជាមួយព្រះតេជគុណទៀត តែយ៉ាងណាក៏ដោយអំណាចនៃសីលបរិសុទ្ធរបស់ព្រះតេជគុណ ព្រះតេជ គុណ បានយកឈ្នះ ហើយព្រះ តេជគុណបានមានសង្ឃដីកាថា៖ ញោមអស់អីហើយ ចាប់ពីពេលនេះតទៅ នឹងលែងមាននរណាមក រំខានញោមទៀតហើយ ។ អ៊ំផាននិងក្រុមគ្រួសារបានអរព្រះគុណតេជគុណ និង បានត្រឡប់មកផ្ទះវិញ ឃើញកូនចៅអ៊ំផាយ នាំគ្នាយំ និងរៀបចំរោងដាក់បុណ្យសព គាត់បានឮអ្នកភូមិថា អ៊ំផាយស្រាប់តែក្អួត ឈាមស្លាប់ភ្លាមៗ ។ នេះជាកម្មដែលអំពើអាក្រក់ដែលបានសាង ចូរសាងនូវអំពើល្អ រឿងអាគម អំពើ មិនដែលមាននរណាមួយរីកចម្រើន ឬរុងរឿងទេ ។
![]() |
កាលនោះជីវភាពខ្ញុំលំបាកណាស់
គ្រួសារខ្វះខាតណាស់ ខ្ញុំបានដើរស៊ីឈ្នួលតាមចំការគេ ទោះជាការងារអ្វីក៏ មិនរើសដែរ
សូម្បីតែមិនចេះដកសំណាប មិនចេះស្ទូង ក៏កើតជាចេះដែរ ។ ខែច្រូតសៀងបានមកដល់
ខ្ញុំបានទៅសុំ ការ ងារគេជាកម្មករច្រូតសណ្ដែកសៀង
ដោយក្នុងមួយថ្ងៃទទួលបាន ៨ពាន់រៀលទេ ខ្ញុំច្រូត២ថ្ងៃទើបរួចការងារ នេះ
នៅ ពេលប្រមូលដើមសណ្ដែកសៀងគរជាពំនូករួចរាល់ ម្ចាស់ចំការក៏សួរពួកខ្ញុំ៖
-
មានអ្នកណា
ចង់ទទួលម៉ៅបោកសណ្ដែកសៀងអត់? បើមានមកចចារតម្លៃបាន
ភ្លាមៗ ខ្ញុំក៏បានជំនុំគ្នាថារកគ្នាបាន៦នាក់ ដើម្បីម៉ៅបោកសណ្ដែកសៀង
ខ្ញុំក៏តបទៅវិញ
-
ខ្ញុំម៉ៅបង
ប៉ុន្ដែខ្ញុំសុំមួយពំនូក ៦ម៉ឹនរៀលបង
-
ឥលូវ ៥ម៉ឺនរៀលបានហើយ
ចាំខ្ញុំហ្វី្រអាតយ(ទឹកត្នោតជូរ) ឱ្យមួយកាន
គ្នាខ្ញុំផ្សេងទៀត ក៏យល់ព្រម ខ្ញុំក៏យល់ព្រមតាម ។
ពួកខ្ញុំរង់ចាំដល់ម៉ោង៣រសៀល
ទើបគោយន្ដម៉ាស៊ីនបោកសណ្ដែកសៀងមកដល់ ពួកខ្ញុំក៏ឆ្លាស់គ្នា ឡើងម្ដង៣នាក់
ដើម្បីកុំឱ្យហត់ ពួកខ្ញុំបោកពីមួយពំនូក ទៅមួយពំនូក រហូតដល់ម៉ោង៧យប់ ទើបរួចរាល់
ខ្ញុំក៏សម្រាកបន្ដិច ដើម្បីឲ្យស្ងួតញើស រួចក៏ទៅមុជទឹក នឹងអាលមកហូបបាយជុំគ្នា
ប៉ុន្ដែដទៃទៀត គេនាំគ្នាដាក់អាតយបាត់ហើយ ចំពោះខ្ញុំ ខ្ញុំមិនចេះផឹកទេ(ស្រាក៏មិនចេះ
អាតយរិតតែមិនចេះ)
-
គ្នាយើង
ទៅមុជទឹកសិនទៅ នឹងអាលហូបបាយជុំគ្នា
-
មិនអីទេ!
ផឹកសិនហើយ មុជតាមក្រោយទៅ បើគ្មានប្រពន្ធឱ្យឯណាផង
-
កុំច្រអូសពេក
ទោះគ្មានប្រពន្ធឱ្យ តែមិនធំក្លិនញើសទេ
-
អើ! ៗ
ចាំទៅមុជក៏បាន
ក្រោយពីមុជទឺករួចរាល់ពួកខ្ញុំបានហូបបាយជុំគ្នា
យ៉ាងសប្បាយ ព្រោះម្យ៉ាង ម៉ៅបាន៥ពំនូកដែរ អ៊ីចឹងក៏បានម្នាក់ៗក្រែលៗដែរ
តែប៉ុន្ដែខ្ញុំអាចទិញអង្ករបានច្រើនដាក់នៅផ្ទះហើយ ។
ខណៈពេលហូបបាយរួចរាល់ម៉ោង
អ្នកដទៃបន្ដផឹករហូតដល់ម៉ោងជាង១២អាធ្រាត្រ ព្រោះត្រូវនៅយាមសណ្ដែកសៀងដែលបោកហើយផង
ខ្ញុំដេកមិនលក់សោះ ព្រោះតែមកដេកកណ្ដាលព្រៃ ស្ងាត់ហើយ ខ្យល់ត្រជាក់ ល្ហៀកៗ
មិនអារម្មណ៍ថាដូចស្រៀវឆ្អឹងខ្នងម៉េចទេ គិតមិនទាន់ផុតផង ស្រាប់តែឮសម្លេងល្វើយៗ
ដូចជាមនុស្សស្រីបំពេកូន ខ្ញុំក៏សួរទៅគ្នីគ្នា៖
-
នែៗ!
ហែងបានឮសម្លេងអីអត់?
-
សម្លេងស្អី!
អានេះសង្ស័យតែខ្លាចខ្មោចទេដឹង?
-
យី!អារបល់យ៎នេះ
អញមិនខ្លាចទេខ្មោច ហែងដឹងស្រាប់ហើយតើ ប៉ុន្ដែសម្លេងនេះ ដូចគេបំពេកូន
-
បំពេរកូន
? ស្អីហា នៅកណ្ដាលព្រៃមានផ្ទះគេឯណា? បើមាន មានតែខ្មោច !
-
មើលវានិយាយ
អញចង់និយាយថាខ្មោចហ្នឹងឯង!
-
ឥលូវទុកអញទៅមើល
បើខ្មោចមែនចាំអញចាប់ឲ្យហែងមើល
អាធាវាដើរទៅរក
តាមសម្លេង ប៉ុន្ដែមានវាតែទូរស័ព្ទចុចពិលមួយទេ វាទៅបាត់ៗ ឈឹង ខ្ញុំកើតចិត្តបារម្ភ
ក៏ប្រាប់អ្នកផ្សេងៗ
-
នែ
អាធាទៅយូរហើយ អត់ឃើញវាមកវិញសោះ
-
សង្ស័យតែវាស្រវឹងសន្លប់បាត់តាមផ្លូវទេដឹង
-
តោះ
នាំគ្នាទៅមើលវា
ពួកខ្ញុំបានដើរតាមសម្លេង ដែលឮដូចបំពេរកូននោះ ខ្យល់បក់ល្ហៀកៗ
ផ្សំសម្លេងបំពេគ្រលួច ហ៊ឺ!...និយាយពីអារម្មណ៍នៅពេលនោះ គឺពិតជាពិបាកប្រាប់ណាស់
ទោះជាខ្ញុំមិនខ្លាច តែរោមនៅបះ ហើយស្រៀវៗដែរ
ខណៈពេលដើរបានប្រហែលជា៣០០ម៉ែត្រពីកន្លែងយាមសណ្ដែក ស្រាប់តែឃើញអាធាដេកតាមផ្លូវ
-
នោះ
អញថាហើយ អាធាវាស្រវឹងសន្លប់តាមផ្លូវទេ គ្មានខ្មោចខ្មាំងអីទេ
-
អាធា ៗ
(ខ្ញុំដាស់វា ពេលបញ្ចាំងពិលទៅឃើញ សក់ក្បាលវាឡើងសំពោង ភ្នែកវាឡើងពណ៌ស
ខ្ញុំជាក់ច្បាស់ វាមិនមែនស្រវឹង សន្លប់ទេ ខ្ញុំក៏ងើយទៅមើលលើដើមឈើមួយក្បែរនោះ
ស្រាប់តែឃើញមនុស្សស្រីស្លៀកពាក់ស សវែងទំលាក់គ្របមុខជិត អង្គុយសំយុងជើង លើមែកឈើ
និងដៃយោលអង្រឹងមួយ គ្រាន់តែឃើញភ្លាម ខ្ញុំភ្ញាក់ព្រឺត ងាកហៅគ្នីគ្នាឲ្យមើល
ស្រាប់តែបាត់មនុស្សអស់ ពេលនោះខ្ញុំបានដឹងថា គេបានឃើញមុនខ្ញុំទៀត
ហើយម្នាក់ៗអួតណាស់ ចុងក្រោយ រត់ចោលឯងបាន ខ្ញុំមិនបានរត់ទៅណារួចទេ
បើអាធាវាសន្លប់បាត់ហើយ ទោះជាខ្លាចក៏ត្រូវតតាំងសិនដែរ ខ្ញុំក៏ស្រែកប្រាប់ខ្មោចថា៖
-
ខ្ញុំមកទីនេះមិនមែនមករំខានអ្នកទេ
ខ្ញុំគ្រាន់តែមកធ្វើការឱ្យគេទេ ហេតុនេះកុំធ្វើបាបខ្ញុំអី ម្យ៉ាងខ្ញុំនឹងអ្នកគ្មានគំនុំ
ឬកម្មពារអីទេ (ខ្ញុំគ្រាន់តែនិយាយចប់ ស្រាប់តែខ្យល់យ៉ាងខ្លាំងបក់មក
សម្លេងថ្ងូររហ៊ឹសពេញព្រៃ) ខ្មោចនោះស្រាប់តែស្ទុះហក់មករកខ្ញុំ ខ្ញុំបានបិទភ្នែក
ហើយងាកខ្នងចេញ វាបុកខ្ញុំឡើងដួលផ្កាប់មុខ ភ្លាមៗ ខ្ញុំស្ទុះងើបដោយតាំងចិត្តថា
នឹងតតាំងឲ្យឈ្នះវាឲ្យបាន តែហាក់ដូចមានកម្លាំងអ្វីមួយមកសង្កត់ខ្ញុំជាប់
ខ្ញុំរើមិនរួចសោះ ខ្ញុំពិតជាអស់សង្ឃឹម នៅតែតាំងចិត្តហើយ រឹងមាំហើយ
តែមិនអាចធ្វើអ្វីបាន ខ្ញុំក៏បិទភ្នែក និងរំឮកដល់គុណមាតាបិតា ហើយផ្សងថា
ទឹកដោះម៉ែថ្លៃ ជួយកូនឲ្យរួចផុតពីគ្រោះនេះផង ស្រាប់តែឮសម្លេងមនុស្ស៤-១០នាក់
ហៅរកខ្ញុំ ព្រមទាំងមានភ្លើងពិលឆ្វេចឆ្វាច ផង ខ្មោចនោះស្រាប់តែបាត់រលាយភ្លាមៗ
។សម្លេងទាំងនោះគឺក្រុមអ្នកដឹកសណ្ដែកមកដល់ ពេលនោះខ្ញុំទើបដឹងថា មេឃទាបភ្លឺទៅហើយ
ពិតជាសំណាងណាស់ ។ ក្រោយហេតុការណ៍បានកើតឡើង ខ្ញុំបានប្រាប់រឿងរ៉ាវទាំងអស់នេះដល់សាច់ញាតិ
និងអ្នកភូមិ ហើយគ្រប់គ្នា ពេលឆ្លងកាត់ទីនោះ មិនដែលហ៊ាននៅយូរទេ
ព្រោះតែខ្មោចនោះនៅតែបំពេកូនរាល់យប់ និងពេលខ្លះសូម្បីតែពេលថ្ងៃត្រង់ ។
បុណ្យភ្ជុំបិណ្ឌឆ្នាំទៅ ខ្ញុំបានទៅលេងស្រុកនៅខេត្តតាកែវ ខ្ញុំបានយកចង្កាន់ទៅវត្តដូចប្រជាជនទូទៅដែរ ក្នុងចិត្តរីករាយខ្លាំងណាស់ ព្រោះម្យ៉ាងបានកំ...