ខ្ញុំគឺជានិស្សិតកំពុងបន្ដការសិក្សានៅខេត្តកំពង់ធំ ខ្ញុំតែងើបពីព្រឹកថ្ងៃសៅរ៍ទៅ
។ ខណៈពេលដែលខ្ញុំបានកំពុងជិះម៉ូតូ តាមផ្លូវ ស្រាប់តែជួបហេតុការណ៍ដ៏រន្ធត់មួយគឺ
មានឡានដឹកថ្មធំៗ បានវ៉ាជែងគ្នា ហើយក៏ក្រឡាប់តែម្ដង ខ្ញុំបានឈប់មើលបន្ដិចដែល
ព្រោះមានសមត្ថកិច្ចចុះ មកដល់ទីតាំងហើយ រថយន្ដសាមុយក៏មកដល់ដែរ
ខ្ញុំក៏បន្ដដំណើរទៅខេត្តកំពង់ធំទៀត ។ ខ្ញុំបានត្រលប់មកវិញនៅរសៀលម៉ោង៣ជាងទៅហើយ
លុះមកដល់ទីតាំងក្រឡាប់ឡាននោះ ម៉ោងជិត៧ជាងហើយ ព្រោះទម្លាប់ខ្ញុំគឺតែងតែជិះយឺតៗ
ពេលត្រឡប់មកវិញ ព្រោះ យល់ថាលឿនឬឆាប់ គង់តែនឹងដល់ផ្ទះដដែលទេ។ ពេលខ្ញុំមកដល់ចំណុចក្រឡាប់ឡាននោះ
ស្រាប់តែឃើញមនុស្សម្នាក់កំពុងតែអង្គុយត្របោមក្បាលជង្គង់លើថ្ម
ទាំងទឹកមុខប្រឡាក់ដោយឈាម ខ្លួនសុទ្ធតែកំទេចសៗរបស់ថ្ម ខ្ញុំប្រុងថានឹងជិះហួសហើយ
ព្រោះជាធម្មតាពេលខ្លះ ស្ថានភាពមិនល្អ អាចនាំរឿងមិនល្អដល់ខ្លួនឯង
ម្យ៉ាងខ្លួនខ្ញុំតែមួយផង ប៉ុន្ដែឃើញគាត់បក់ដៃ ចិត្តមិនដាច់សោះ ក៏ឈប់ម៉ូតូសួរនាំគាត់៖
-
បងប្រុសៗ
! បងប្រុសកើតអីបានជាមានឈាមច្រើនពេញខ្លួនទៅហើយ (ខ្ញុំមិនគិតច្រើន បានរូតកាតាបយកកូនកន្សែងមកជួយជូតឈាមឲ្យគាត់)
-
ខ្ញុំក្រឡាប់ឡានម្សិលមិញ
(ខ្ញុំគ្រាន់តែឮភ្លាមៗ ចប់តិចខ្មោចលងទៅ) ខ្ញុំខ្ទាតទៅក្នុងព្រៃសន្លប់
បែបគេរកខ្ញុំមិនឃើញទេដឹង ព្រោះពេលដឹងខ្លួន ឃើញគេស្ទូចឡាន និងយកមនុស្សទៅអស់បាត់ហើយ។
-
បានន័យថា
បងមិនទាន់អីទេន៎(ខ្ញុំសួរបញ្ជាក់) អ៊ីចឹងបងចាំខ្ញុំបន្ដិច ខ្ញុំតេរកឡានពេទ្យឲ្យ
-
បាទ
អរគុណ!
ខ្ញុំបានទាញទូរស័ព្ទរកលេខមណ្ឌលសុខភាពដែលជិតនោះ
ខ្ញុំស្គាល់តែប្រធានមណ្ឌល រួចចុចទូរស័ព្ទប្រាប់គាត់ ថាមានជនរងគ្រោះក្រឡាប់ឡាន
ពេលនេះរបួសខ្លាំងណាស់ ។ ក្រោយខ្ញុំទូរស័ព្ទរួច ខ្ញុំក៏បន្ដសួរនាំពី ស្ថានភាពបងប្រុសនោះបន្ថែម
គាត់បានប្រាប់ថាគាត់ឈ្មោះ វីន គាត់ធ្វើការឲ្យក្រុមហ៊ុន ថ្ងៃគ្រោះថ្នាក់គាត់ដឹកថ្មទៅការដ្ឋាន
ប៉ុន្ដែគាត់បានវ៉ាជែង ឡានមួយទៀត តែចៃដន្យអីកង់ឡានខាងមុខគាត់បានបែក ទើបរេចង្កូតទៅក្រឡាប់ក្បែរស្នាមភ្លោះ។
សម្លេងឡានសាមុយ បានមកដល់ក្រុមគ្រូពេទ្យបានស្ទុះស្ទាក្នុងការចុះមកលើកបងវីន
ដាក់ក្នុងឡានយកទៅសង្គ្រោះ ខ្ញុំក៏ជិះម៉ូតូតាមក្រោយ ។ ពេលខ្ញុំជិះម៉ូតូ
បានបនិ្ដចស្រាប់តែឃើញបងវីន កំពុងតែឈរកណ្ដាលផ្លូវទៅវិញ ឯឡានសាមុយ ក៏មិនមានឃើញដែរ
ខ្ញុំដឹងច្បាស់ណាស់ថា ប្រាកដជាខ្មោចលង ព្រោះគាត់ទើបតែឡើងជិះឡានសោះ
បែរជាមកឈរមកកណ្ដាលអីណា ខ្ញុំក៏គិតបណ្ដើរថាគួរធ្វើយ៉ាងម៉េច បើមកឈាមហូរកាន់តែច្រើន
មើលមុខគាត់សឹងលែងស្គាល់ ខ្ញុំក៏គិតថា អ៊ីចឹងមានតែជិះម៉ូតូបុកតែម្ដងទៅ
ព្រោះគាត់ជាខ្មោចស្រាប់មិនមានអីប៉ៈពាល់ទេ ។ មានឯណា គ្រាន់តែជិះបុកគាត់ភ្លាម ខ្ញុំដួលម៉ូតូព្រូស
ចុម! ស្មានថាមិនអីតើ! ខ្ញុំរបួសស្រាលទេ ខ្ញុំទាល់តម្រិះក៏សួរគាត់តែម្ដងទៅ ៖
-
ឥលូវបងចង់បានអី
ខ្ញុំមិនធ្លាប់នឹងស្គាល់បង អ៊ីចឹងមិនដឹងថាឲ្យអីបងទេ!
-
ខ្ញុំឃ្លា....ន.....ណា.....ស់
(សម្លេងគាត់ខ្សាវៗ បូកផ្សំនឹងមេឃងងឹត ខ្យល់ត្រជាក់ រោមខ្ញុំបះអស់ហើយ
ទោះចិត្តថាមិនខ្លាច នៅតែញញើតខ្លះដែរ)
-
យប់ថ្មើរនេះហើយ
ឲ្យខ្ញុំទៅរកអី ! ឥលូវបើបងមិនប្រកាន់ទេ ខ្ញុំមាននំកញ្ចប់ខ្លះ និងបាកាស ខ្ញុំមិនទាន់បានហូបទេ
បងហូបកើតអត់?
-
ហូ...ប
ខ្ញុំក៏ហុចឲ្យគាត់ តែគាត់ចាប់អត់បានទេ ខ្ញុំក៏នឹកឃើញ
បកម៉ូតូទៅកន្លែងគាត់ក្រឡាប់វិញ ហើយទាញនំ និងបាកាសដាក់លើថ្ម ប៉ុន្ដែមិនមានធូបដុតទេ
ក៏ឧបកិច្ច ថា៖ ដោយអំណាចព្រះគុណរតនត្រ័យ ខ្ញុំសូមបង្សុកូលឧទ្ទិសនៅភត្តនេះ ជូនដល់ដួងវិញ្ញាណដែលលោកបានជួបគ្រោះថ្នាក់នៅទីនេះ
សូមឲ្យលោកបានសេពសោយផងចុះ សាធុ សាធុ សាធុ។
ខ្ញុំក៏បានឃើញគាត់ហូបនំ និងផឹកបាកាសនោះ
បានប៉ុន្ដែគាត់នៅតែមិនព្រមចាកចេញពីខ្ញុំ ខ្ញុំក៏បានប្រាប់ថា ចាំខ្ញុំត្រឡប់ទៅផ្ទះវិញ
ខ្ញុំនឹងទៅធ្វើបុណ្យនៅវត្ត ហើយនិងឧទ្ទិសមគ្គផលជូនបង សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព
។ គាត់បានបាត់ភ្លាមៗ ខ្ញុំនៅតែបន្ដខ្លាច ព្រោះស្រស់ៗពេក
ខ្ញុំបានបន្ដធ្វើដំណើរមកផ្ទះវិញ មកដល់ផ្ទះម៉ោងជិត១០យប់ ។
ខ្ញុំបានប្រាប់គ្រប់យ៉ាងទៅគ្រួសារ ទើបព្រឹកឡើង ខ្ញុំបាននាំចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល និងឧទ្ទិសកុសលជូនគាត់ នឹងបានសុំឲ្យព្រះសង្ឃចុះទៅប្រោះព្រំ កន្លែងកើតហេតុផង ប៉ុន្ដែទោះជាយ៉ាងណា បច្ចុប្បន្នវិញ្ញាណរបស់គាត់មិនបានទៅណាទេ ព្រោះខ្ញុំឮថាទាល់តែមានអ្នកជំនួស ទើបគាត់អាចទៅចាប់ជាតិបាន ព្រោះខ្ញុំតែងតែឃើញគាត់ឈរនៅផ្លូវនោះ រាល់ពេលខ្ញុំជិះកាត់ដដែល។
Follow for more on Telegram
0 មតិយោបល់:
Post a Comment