Wednesday, February 24, 2016

រឿងមមើរ



នេះជារឿងរ៉ាវពិតរបស់ខ្ញុំកាលពីនៅក្មេង កាលនោះខ្ញុំអាយុប្រហែលជា ១២ ឆ្នាំទៅហើយ ផ្ទះខ្ញុំនៅ

ក្នុងដីឡូត៍របស់យាយខ្ញុំ ។ យាយខ្ញុំគាត់មានមុខរបរជាគ្រូចូលរូប និងដោះអំពើ ស្រោចទឹករំដោះគ្រោះ 

។ ថ្ងៃមួយជាចៃដន្យមេឃបានភ្លៀងយ៉ាងខ្លាំងធ្វើអោយផ្ទះរបស់ខ្ញុំសាចទឹកពេញមិនអាចដេកបាន ក៏

សម្រេចចិត្តឡើងទៅផ្ទះធំរបស់យាយ ។

            ទម្រាប់របស់ខ្ញុំកាលនៅពីតូច ខ្ញុំតែងមមើរមមាយដើរចេញពីផ្ទះ នៅយប់នោះដែរ ម៉ោង

ប្រហែលជា១២យប់ទៅហើយ មនុស្សម្នាក្នុងផ្ទះកំពុងដេកលក់យ៉ាងស្កប់ស្កល់ នៅសល់តែខ្ញុំម្នាក់

ប៉ុណ្ណោះដែលនៅរលីវៗមិនទាន់លក់ ស្រាប់តែលឺសំលេង ៖


-               ទឹបៗ សឹប.............ទឹបៗ...........សឹប (សំលេងនោះដូចនឹងសម្លេងបាល់ដែលគេ

បោះមកលើដំបូលផ្ទះរបស់យាយខ្ញុំហើយរមៀលធ្លាក់ចុះទៅដីវិញចឹង) សំលេងនោះបានលឺដដែល

ប្រហែលជាមួយម៉ោង ខ្ញុំក៏បានដេកលក់ទៅហើយបានមមើរដើរចុះមកក្រោម ហើយមកឈឺនោម

ក្បែរគល់ដូងមុខផ្ទះយាយខ្ញុំ ។ ពេលខ្ញុំកំពុងមមើរនោមនោះខ្ញុំមិនបានដឹងខ្លួននោះទេ ស្រាប់តែខ្ញុំ

ភ្ញាក់ពីមមើរដោយសារសម្លេងឆ្កែលូល្វើយៗ.............ត្រូវនឹងខ្យល់បក់មកល្ហៀកៗ ត្រជាក់ដៃត្រជាក់

ជើង បបូរមាត់ខ្ញុំឡើងពណ៌ស្វាយ ព្រឺឆ្អឹងខ្នងខ្ញាកៗ ស្រៀវហើយគិតដល់រឿងមួយ ៖ តិចមាន

ខ្មោចលងទៅ........ស្រាប់សម្លេងឆ្កែលូកាន់តែខ្លាំងឡើងៗ ខ្ញុំក៏បានលឺសម្លេងមួយទៀត ទឹបៗ 

សឹប.............ទឹបៗ...........សឹប ខ្ញុំក៏បានបើកភ្នែកសន្សឹមៗ រំពៃទៅរកសំលេងនោះ ពុទ្ធោ អ្វី

ដែលខ្ញុំបានឃើញគឺជាដុំភ្លើងមួយដុំដែលមានទំហំប៉ុនចង្អេរ ភ្លាមៗនោះខ្ញុំមានអារម្មណ៍ថា រោមដៃ

របស់ខ្ញុំបះក្រញ៉ាង ឯសក់ក្បាលរបស់ខ្ញុំវិញ ឡើងព្រឺខ្ញាកៗ ខ្ញុំគាំងស្មារតីមិនអាចទៅណារួចទេ ភ្លាមៗ

នោះភ្លើងនោះក៏បានហោះមករកខ្ញុំយ៉ាងយឺតៗ ដោយខឹងនឹងជើងចង្រៃម៉េចក៏ដើរមិនរួចសោះ ខ្ញុំភ័យ

យ៉ាងខ្លាំង បេះដូងលោតញាប់ឌឹបៗៗ ស្ទើរផ្ទុះចេញមកក្រៅ ភ្លើងនោះនៅតែបន្ដហោះមករកខ្ញុំដដែល

 ខ្ញុំព្យាយាមធ្វើកាយវិការបន្ដិចៗរហូតបានសម្រេច ខ្ញុំក៏ស្រែកមួយទំហឹងរបស់ខ្ញុំ

-       ជួយផង!!! ម៉ែៗ 

ជួយខ្ញុំផង ខ្ញុំស្រែកបានតែប៉ុណ្ណេះក៏ស្រាប់សន្លប់បាត់ស្មារតីទៅមួយសន្ទុះក្រោយមកខ្ញុំក៏បានដឹងខ្លួន

ឡើងវិញ បើកភ្នែកសន្សឹមៗ ឃើញម៉ែរបស់ខ្ញុំកំពុងតែយំអោយខ្ញុំ តែខ្ញុំមិនទាន់អាចនិយាយបានទេ 

ព្រោះពេលនេះដៃជើងរបស់ខ្ញុំគាំងរឹងអស់ទៅហើយ ម៉ែ និងបងប្អូនរបស់ខ្ញុំជួយច្របាច់ដៃជើងអោយ 

រួចយាយក៏អុចធូប៣សរសៃ ហើយគាត់សូត្របាលី រួចផ្លុំមកលើខ្ញុំបីដង ទើបខ្ញុំបានធូរអាចនិយាយបាន ។ 

គាត់ក៏សួរខ្ញុំថា៖ 

-       ចៅឯងកើតអីបានជាសន្លប់នៅមុខផ្ទះ

-       ខ្ញុំបានឃើញភ្លើងប៉ុនចង្អេរហោះសំដៅមករកខ្ញុំ

-       ប្រហែលជាភ្លើងព្រាយហើយ មិនអីទេ យាយបានសូត្រគាមាសង្កត់ចៅ

ហើយមិនអីទេក្រោយពីបានធូរហើយខ្ញុំដើរទៅមើលពីក្រោម ចំដំបូលផ្ទះរបស់យាយខ្ញុំមានស្នាមកំពិត

 ដោយសារភ្លើងនោះប៉ុនចង្អេរ ហើយចាប់តាំងពីពេលនោះដែរខ្ញុំក៏លែងមមើរដើរទៀតដែរ ។ 

ទាញយកអត្ថបទនេះទៅអាន


0 មតិយោបល់:

Post a Comment