Wednesday, February 24, 2016

រឿងយាយអាប


            រឿងនេះតំណាលពីយាយចាស់ម្នាក់ឈ្មោះយាយវីរស់នៅជាមួយកូន គាត់មានអាយុ

ប្រហែលជាហុកសិបឆ្នាំប្លាយ គាត់មានកូនទាំងអស់៤នាក់ ហើយសព្វថ្ងៃកូនៗបានបែកមាន

គ្រួសារអស់ហើយ ហើយកូនស្រីពៅរបស់គាត់ឈ្មោះប្រឹមក៏បានសុំអោយគាត់មកនៅជាមួយ ។

 ក្រោយរៀបការបាន២ឆ្នាំកូនប្រឹមក៏មានផ្ទៃពោះកូនដំបូង ដែលពេទ្យអេកូមើលទៅជាកូនស្រី ។ 

នាងសប្បាយចិត្តណាស់ រហូតដល់ថ្ងៃឆ្លងទន្លេ នាងពុំបានទៅមន្ទីរពេទ្យទាន់ទេ ទើបឆ្លងនៅផ្ទះ

ខ្លួនឯង ដែលមានយាយវីជាម្ដាយជាឆ្មបបុរាណស្រាប់ផង គាត់ក៏បានជួយបង្កើតកូនអោយនាង ។

 ដោយសារនាងមានកូនដំបូងផងនោះ ក្រោយសម្រាលរួចនាងអស់កម្លាំងពេកសន្លប់បាត់ស្មារតី ។ 
មួយម៉ោងក្រោយមកនាងបានដឹងខ្លួនវិញ ស្រាប់តែលឺសម្លេងមនុស្សម្នាយំនៅក្បែរនាង នាងក៏ហា

មាត់សួរទៅកាន់ប្ដីរបស់នាង៖


 បង ៗ នរណាកើតអីបានជាយំអញ្ចឹង


-          អូន ៗ អូនត្រូវតាំងចិត្តអោយរឹងមាំណាអូន កូន ៗ កូនរបស់យើង (ប្ដីនិយាយលួងលោមប្រពន្ធ)

-       កូនៗ កូនរបស់យើងយ៉ាងម៉េចបង (នាងសួរទាំងទឹកមុខភ័យស្លេកស្លាំង )

-       កូនរបស់យើងកើតហើយ មានមុខមាត់ស្អាតណាស់ ដូចអូនបេះបិទ

-       អូនអរណាស់ តែថី បានជាបងយំ

-       តែ........តែកូនយើងបានស្លាប់ហើយអូន

-       ពុទ្ធោ!​ កូនមាសម្ដាយ ម្ដេចក៏កូនទៅចោលម្ដាយយ៉ាងនេះ ម្ដាយខំពរពោះកូនរាប់ខែ សង្ឃឹមឃើញ

     មុខកូន តែឥលូវកូនបែរជាស្លាប់ចោលម្ដាយទៀត អោយម្ដាយរស់យ៉ាងណា (ប្រឹមយំអោបប្ដីរបស់ 

      នាងទឹកភ្នែកគួរអោយអាសូរណាស់)

-       តែបងឯណាកូនយើង
-      
    ម៉ែគាត់យកទៅបញ្ចុះបាត់ហើយ ព្រោះតំណម គេមិនអោយទុកលើផ្ទះទេ
-       
    ណ្ហើយ! អូន កាត់ចិត្តទៅ ធ្វើម៉េចកូនយើងមិនអាចរួមរស់ជាមួយយើងបានទេ កុំមើលកូនអី កុំអោយ

     កូនអាល័យ

ប្រពន្ធក៏តាមចិត្តប្ដី មិនបានសួរនាំអ្វីច្រើននោះទេ ដោយអស់កម្លាំងពេក!!! ។

ប្រហែលជា២ខែក្រោយមក នាងក៏ពរពោះកូនជាលើកទី២ នាងសប្បាយចិត្តណាស់ បែរបន់

ទេវតាអោយតាមថែរក្សាកូននេះកុំអោយដូចកូនលើកមុន ។

យប់នេះជាយប់១៥កើត ពេញបូរមីណ៍ យាយវីហាក់បីដូចប្លែក គាត់មិនឃ្លានបាយ ហើយក៏

មិននិយាយស្ដីដែរ គាត់ដើរចូលសម្រាកក្នុងបន្ទប់បាត់តាំងពីក្បាលព្រលប់ ។ ម៉ោង

ប្រហែលជា០១រំលងអាធ្រាត្រ សម្លេងឆ្កែលូពីនាយល្វើយៗ មៀមទីទុយយំផង សូរខ្លែង

ស្រាកបន្លឺឡើងម្ដងៗ ជួនជាខ្យល់បក់តិចៗល្ហៀកផង នឹកដល់ស្ថានភាពបែបនេះពិតជា

អារម្មណ៍ថាព្រឺៗមិនដឹងយ៉ាងម៉េចទេ ។ មើលឯយាយវីឯណេះវិញចាប់ផ្ដើមរមួលរមិញ ត្រកួ

តជើងចុះឡើងៗ ឯដៃរបស់គាត់ស្ទាបច្របាច់ករបស់គាត់ ហើយលៀនអណ្ដាតប្លេមៗ 

ដូចជាឃ្លានចង់ស៊ីស្អីណាស់ចឹង ភ្នែករបស់គាត់ធំ ដកដង្ហើមមួយៗវែងៗ ហ៊ឺសៗៗ

 ស្រាប់តែគាត់ប្រែជាមានចង្កូមដូចខ្លា ក្បាលរបស់គាត់បានដកចេញពីដងខ្លួន ដោយទាំង

ពោះវៀនពោះតាំងមួយធ្លេល ប្រមាត់ពណ៌ខៀវលោតភ្លើងដូចភ្លើងស៊ីញ៉ូម៉ូតូចឹង ក្បាលនោះ

ក៏បានហោះទៅកាន់វាលស្រែខាងកើតភូមិ ។

យប់ស្ងាត់ណាស់ទៅហើយ មនុស្សម្នាដេកលក់អស់ទៅហើយ នៅសល់តែមនុស្សពីរបីនាក់

កំពុង តែអង្គុយដកមេ ទឹកត្នោតជូរ ស្រវឹងវ៉ែពេញហ្នឹង ។ ពេលស្រវឹងហើយក៏កើតគំនិតចង់

នាំគ្នាទៅឆ្លុះកង្កែបទុកក្លែម សម្រេចហើយក៏នាំគ្នាដើរកាន់ចន្លុះទៅកាន់វាលស្រែ ដើរវាយ

ត្រលនតនបានម្នាក់បួនដប់ដែរ ក៏ប្រទះកង្កែបអូបធំៗមួយកំពុងតែស្រែក Help Me ! Help 

Me​ ពូចិនដើរទៅមុខគេ តាមរកសម្លេងកង្កែបនោះ ស្រាប់តែ ៖

-       អាប ៗ ជួយផង អាប (ដោយគាត់ស្រវឹងជោគជាំខ្លាំងពេកគាត់ក៏បានជំពប់ជើងដួល

នឹងដុំទ្រក ក៏ត្រូវអាបយាយវីខាំករបស់គាត់ស្លាប់មួយរំពេច

ឯអ្នកដទៃទៀត ដើរឆ្ងាយពីគាត់ក៏បាត់គាត់យូរពេក ក៏ដើរតាមរកហើយស្រែក៖

-       អើ! អាចិនហ៎ា បានហើយទៅផ្ទះវ៉ើយ អញងងុយដេកណាស់ អាចិនៗ អឺ! អាចិន ចុមអានេះវា

     ទៅណាវាវ៉ី ! (ដើរមួយសន្ទុះក៏ស្រាប់តែជួបខ្មោចពូចិនកំពុងត្រូវយាយវីខាំទាញពោះវៀន

-       អាដែង ! ជួយគ្នាវ៉ើយ អាប ៗ អាបស៊ីអាចិនហើយវ៉ើយ

អាបយាយវីឃើញមនុស្សច្រើនក៏ហោះរត់បាត់ស្រមោលតែម្ដង ។ ព្រឹកឡើងមនុស្សម្នាផ្អើលឈូឆរ

ទៅមើលសពពូចិន ឃើញអស់ពោះវៀងខ្ទេច នាងប្រឹមក៏បានទៅមើលនឹងគេដែរ ហើយមកវិញ

ប្រាប់យាយវី៖
-       
    ម៉ែៗ យប់មិញពូចិនទៅឆ្លុះកង្កែបអាបស៊ីគាត់ ភូមិយើងឥលូវមានអាបផងម៉ែ នរណាគេទៅហ៎
-       
   អើ! ម៉ែក៏ទើបនឹងដឹងណឹងដែរ កូនឯងប្រយ័ត្នកុំដើរទៅណាផ្ដេសផ្ដាសយប់ព្រលប់ឮទេ (គាត់

    និយាយដូចធ្វើអត់ដឹងអីសោះម៉ង)
-      
       ចាស

កន្លងផុតទៅយ៉ាងឆាប់រហ័ស នាងប្រឹមក៏បានឆ្លងទន្លេកូនទី២ ម្ដងនេះកូននាងជាកូនប្រុស 

ទ្រលុកទ្រលន់គួរអោយស្រលាញ់ណាស់ ។ ប្ដីនាងបានយកសុកកូនទៅកប់នៅក្រោយផ្ទះ 

ឯយាយវីក៏សួរបញ្ជាក់កូនប្រសារ៖
-       

          ណាងកូន សុកអាអូនកូនកប់នៅឯណា ?
-       
      បាទម៉ែនៅក្រោយផ្ទះយើងម៉ែ ក្បែរដើមស្វាយក្រោយហ្នឹង
-      
      ល្អហើយ កប់អោយជិតល្អណាកូនក្រែងមាន ពួកអាបវាមកស៊ីណា
-       
      បាទម៉ែខ្ញុំកប់មិនជ្រៅទេ ព្រោះអាងនៅក្រោយផ្ទះទេ ហើយផ្ទះយើងក៏គ្មានឆ្កែឆ្មាឯណាទៅកាយ 
      
     ដែរ
-      
     អើ! មិនអីទេ ចឹងនោះ

យប់ជ្រៅបន្ដិចយាយវីប្រតិបត្តិការដកកដូចមុនទៀត តែលើកនេះណាងមិនទាន់ដេកលក់

ទេ គេឮសម្លេងម្ដាយក្មេក ក៏កើតឆ្ងល់តែមិនហ៊ានសួរទេ ក៏សំងំមួយសន្ទុះក៏ស្ងាត់សម្លេង

ទៅវិញ គេគិតថាគាត់ដេកលក់ហើយមើលទៅ ។ បានមួយស្របក់ណាងក៏មានអារម្មណ៍

ចង់ឈឺនោម ក៏ដើរចុះទៅក្រោមផ្ទះ នោមហើយត្រលប់ឡើងមកវិញ ដោយមិនអស់ចិត្តនឹង

ម្ដាយក្មេក ក្រែងលោគាត់កើតអីមិនស្រួលខ្លួនក៏ចូលទៅបើកទ្វារលបៗមើលគាត់ ក៏

ស្រាប់តែ ៖
-       
      ពុទ្ធោ ! ម្ដាយក្មេកខ្ញុំជាអាប មិនបានទេ ខ្ញុំត្រូវតែប្រាប់រឿងនេះដល់ប្រពន្ធខ្ញុំទើប
-    
            អូន! ៗ អូនងើបឡើង
-       
      ម៉េចបង មានរឿងអីហ្នឹង!

-       អូនដើរមកតាមបងមកនឹងដឹងហើយ
-       
      ម៉ែ ! ពុទ្ធោ បងម៉េចម៉ែគាត់ទៅជាចឹងវិញ ចឹងបានន័យអាបដែលសម្លាប់ពូចិនថ្ងៃមុនគឺ.........
-      
       ឈប់អូន ! គាត់មកវិញហើយ យើងទៅដេកសិនទៅ ចាំស្អែកចាំគិតទៀត


លុះយប់ស្អែកឡើង យាយវីក៏ដកកទៅរកស៊ីទៀត ម្ដងនេះ គាត់ចេញមិនបាន កន្លះ

ម៉ោងផងក៏ត្រលប់មកវិញ ព្រោះដឹងថារូបរាងកាយរបស់គាត់មានអ្នកប៉ៈពាល់ហើយ ពិត

ដូច្នោះមែន គឺសំណាងបានត្រលប់រូបរាងកាយរបស់គាត់ ធ្វើអោយគាត់មិនអាចចូលរាង

កាយបានទេ គាត់ក៏ស្រែកអង្វរកូន៖
-      

           កូន! កូនជួយម្ដាយម្ដងទៅ ម្ដាយសន្យាម្ដាយមិនធ្វើបែបនេះទៀតទេ ម្ដាយសុំទោស កូនស្រីឯង

            លើកមុននោះគឺម្ដាយជាអ្នកស៊ីទេ ម្ដាយសុំទោសណា ម្ដាយមិនធ្វើបាបកូនទៀតទេ

ដោយទន់ចិត្តអានិតម្ដាយផងសំណាងក៏សម្រេចប្រែរូបរបស់គាត់មកដូចដើមវិញ ។លុះ

ក្រោយមករឿងយាយវីជាអាបបានដឹងឮដល់អ្នកភូមិ ពួកគេក៏ជំនុំគ្នាដើម្បីកំ

ចាត់យាយវីចោល ថ្ងៃនេះយាយវីទៅចំការម្នាក់ឯងនៅឆ្ងាយពីភូមិប្រហែលជា៨គីឡូម៉ែត្រ 

គាត់ដាំស្រូវ កំពុងតែអោនងើបៗ ដកស្មៅ ក៏ស្រាប់ឮស្នូរកាំភ្លើងផ្ទុះជាប់ៗគ្នា៣គ្រាប់៖

 -     
                    ផូងៗៗ យាយវីដួលខ្ពោកស្លាប់នឹងកណ្ដាលចំការ ឈាមហូរស្រោចជោគខ្លួន


ក្រោយមកសពគាត់ក៏ត្រូវបានកូនចៅបូជាទៅតាមប្រពៃណី ។

នេះជាវិធីដោះស្រាយពេលដឹងថានរណាជាអាប៖

1.    ត្រលប់រាងក្រោយរបស់អាបនោះផ្កាប់មុខ ឬ​បញ្ច្រាសជើង (ពេលអាបដកករួច ចូល

មកវិញមិនរួចទេ បើចូលរួចគឺមិនអាចដើរបានទេ ទាល់តែដកកម្ដងទៀត)

2.    បញ្ច្រាសជណ្ដើរផ្ទះរបស់យើង នោះមនុស្សដែលជាអាបនោះមិនហ៊ានឡើងផ្ទះទេ (ខ្ញុំ

ធ្លាប់សាករួចហើយ ឃើញថាមានប្រសិទ្ធភាព)

3.    យកធាងត្រាវទុកវាយទៅលើអាបនោះ

4.    យកបន្លាឬស្សី ឬពុទ្រា វាយនៅពេលអាបនោះកំពុងដកកហោះរកចំណី







0 មតិយោបល់:

Post a Comment