រឿងនេះនិយាយពីខ្ញុំនិងពួកម៉ាកខ្ញុំ វាឈ្មោះអាដា
វាជាអ្នករស់នៅតាមស្រុក មានមុខរបរធ្វើស្រែ ប៉ុន្ដែវាចិត្តល្អណាស់
ទំនេរពីការរៀនសូត្រ វាតែងតែមកដេកលេងនៅផ្ទះរបស់ខ្ញុំជានិច្ច ពេលខ្លះបានវា
ខ្ញុំបានរៀនសូត្រច្រើនណាស់ យើងរៀនជាមួយគ្នា ធ្វើលំហាត់ជាមួយគ្នា ។
ខែនេះជាពេលវ៉ាកងធំ សម្រាក៣ខែ ខ្ញុំបានសុំម៉ែទៅលេងផ្ទះអាដា២-៣ថ្ងៃ ដើម្បីទៅលេងស្រែវាម្ដង
ព្រោះខ្ញុំតាំងពីតូចដល់ធំ មិនដែលបានចូលស្រែទេ។
ក្រោយពីដល់ថ្ងៃវ៉ាកងធំ
ខ្ញុំបានជិះម៉ូតូ២នាក់អាដា ទៅលេងភូមិវាម្ដង ពុកម៉ែវារួសរាយណាស់ គាត់ចូលចិត្តខ្ញុំណាស់
ព្រោះអាដាធ្លាប់ប្រាប់គាត់ថា ខ្ញុំជាក្មេងល្អ រៀនពូកែ ។
ខ្ញុំមានតែសប្បាយចិត្តព្រោះ តែមានចាស់ៗគាត់ស្រឡាញ់គ្រប់គ្នា
ប៉ុន្ដែគាត់បានហាមប្រាម ពេលយប់ព្រលប់ ពេលចង់ដើរលេង អីកុំឲ្យនៅយប់ជ្រៅពេក
ខ្ញុំក៏មិនបានដឹងថាគាត់ចង់មានន័យថាអ្វីទេ? ប៉ុន្ដែយើងគួរតែស្ដាប់ចាស់ៗ ។
ក្រោយមកអាដា
បាននាំខ្ញុំទៅលេងស្រែ នៅស្រែមានដាំល្ហុង ស្វាយ ដាំម្ទេសជាដើមគ្រាន់នឹងទុកបេះស្ល
ពេលមកស្រែម្ដង ងាយស្រួលមិនពិបាករកម្ហូបទេ ខ្ញុំរវល់តែជក់ចិត្តនឹងទេសភាពស្រុកស្រែ
ក្លិនស្រូវក្រអូបឈ្ងុយ ល្ងាចល្មម អាដាក៏បបួលខ្ញុំមកផ្ទះវិញ
ប៉ុន្ដែខ្ញុំថាមេឃមិនទាន់ងងឹត ខ្លាចអីនៅលេងបន្ដិចទៀតទៅ ដោយសារតែឃើញខ្ញុំរីករាយផង
វាក៏មិនថាអីដែរ ក៏បន្ដនៅលេងជាមួយគ្នា ។ ភ្លេចៗខ្លួនងងឹតបាត់ ៖
-
ចុមងងឹតបាត់!
តោះអាដាទៅផ្ទះវិញ
-
មើលវាធ្វើ
! ឯងបបួលអត់ខ្ចីទៅ នៅវក់លេង ដល់ងងឹត តាំងឯងចង់ទៅផ្ទះវិញ ម៉េចអាខ្លាចខ្មោចលងមែន
(វានិយាយបែបលេងសើចជាមួយខ្ញុំ)
-
នេះ!
ស៊ីមួយក្រញ៉ទៅអា និយាយអីរឿងខ្មោចហ្នឹង (ខ្ញុំមិនខ្លាចទេ ប៉ុន្ដចង់ញ៉ោះវាលេង) ឯងមិនខ្លាចទេខ្មោច
ខ្មាំងអីនោះ គ្រាន់តែខ្ញុំថាប៉ុណ្ណោះ មេឃក៏ស្រាប់តែធ្លាក់ខ្យល់យ៉ាងខ្លាំង
ខ្ញុំនឹងអាដាព្យាយាមជិះម៉ូតូទាំងទប់ខ្យល់
ពេលនោះខ្ញុំមានអារម្មណ៍ហាក់ដូចជាមានអ្វីមួយខ្មៅធំសម្បើមហោះចេញពីដើមស្ដៅ លើដំបូក
វាហោះសំដៅមករកខ្ញុំទាំងពីរ ខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មុនគេ
គឺភ្នែកមួយគូមានពណ៌ក្រហមខ្លាំង ធំណាស់លោកអើយ ស្ទើរតែប៉ុនបាតលោកហើយ
ខ្ញុំក៏ទះស្មាអាដា៖
-
អាដា!
អាដា! ហែងឃើញភ្នែកអីនោះ ធំម្ល៉េះអា
-
កុំមាត់
! ឯងបិទភ្នែកទៅ
-
ឲ្យបិទយ៉ាងម៉េចអា
បើវាហោះមកស្ទុយ ជិតមកដល់អញហើយ
-
អញដឹងតើ
មិនឃើញអញខំរោទិ៍ម៉ូតូទេ
-
អើ!
ឲ្យលឿនទៅៗ (ខ្ញុំអង្រួនស្រែកពេញម៉ូតូ)
ភ្នែកនោះបានហោះ មកនៅពីមុនម៉ូតូខ្ញុំ អាដាមើលផ្លូវអត់ឃើញ
ដួលម៉ូតូចូលគុម្ពោតព្រៃបាត់ ខ្ញុំស្ទុះងើប និងទាញវាចេញ ព្រោះម៉ូតូលែងទាន់
រត់វិញលឿនជាង ។ ខ្ញុំរត់បណ្ដើរ ស្រែកបណ្ដើរឲ្យគេជួយ ប៉ុន្ដែដោយសារតែងងឹតហើយ
អ្នកភូមិគេទៅផ្ទះអស់ហើយ ហេតុនេះគ្មាននរណាមួយគេនៅឮទេ ។ ខ្ញុំនិងអាដា
ប្រឹងរត់មួយទំហឹង ញើសជោគខ្លួន ស្រាប់តែមានអ្វីម្យ៉ាងមកចាប់ជើងខ្ញុំទាំងពីរនាក់
ខ្ញុំបម្រុងនឹងងាកមើល អាដាស្រែកថា “កុំងាកមើលក្រោយឲ្យសោះ ពេលនេះយើងរើក៏លែងរួចដែរ
តាំងចិត្តអាម៉ាក សូត្ររំឮកគុណទៅ” ។ ខ្ញុំក៏ព្យាយាមបិទភ្នែកសិន ដើម្បីកុំឲ្យភ័យនិងសូត្ររំឮកគុណ
ក្នុងចិត្តជាប់ ភ្លាមៗនោះខ្ញុំឮសម្លេងពុកម៉ែអាដា និងអ្នកភូមិប្រហែល៤-១០នាក់
កំពុងស្រែករកពួកខ្ញុំ ខ្ញុំខំស្រែកដែរ តែមិនដឹងយ៉ាងម៉េច ខ្ញុំស្រែកអត់ចេញសោះ
បានត្រឹមតែអ៊ីសអើ ដូចមនុស្សគអ៊ីចឹង
ពេលនោះខ្ញុំទើបយល់អារម្មណ៍មនុស្សដែលមានមាត់តែនិយាយមិនបាន ពិតជាពិបាកណាស់ ។
បានមួយស្របក់ ខ្ញុំហាក់បីដូចជាមានអ្វីមកបាំងភ្នែក ខ្ញុំថប់ដង្ហើម
ក៏សន្លប់បាត់ស្មារតី
ក្រោយពីបានភ្ញាក់ដឹងខ្លួនខ្ញុំពីរនាក់អាដាកំពុងតែនៅលើគ្រែឯផ្ទះបាត់ហើយ
ពុកម៉ែអាដាបានប្រាប់ខ្ញុំថា អ្វីដែលខ្ញុំបានឃើញគឺព្រាយក្បាលប្រាំបី
ដែលរស់នៅដើមស្ដៅលើដំបូកនោះឯង ព្រោះពួកគាត់ក៏ធ្លាប់ជួបដែរ គ្មាននរណាដេញវាបានទេ ព្រោះគ្មានជម្រើសទើបនៅបន្ដធ្វើស្រែនៅទីនោះ
សំណាងហើយ ដែលខ្ញុំមិនងាកក្រោយមើល ព្រោះគាត់ថារាល់តែវាហៅ យើងងាកក្រោយ
គឺមានន័យថាយើងត្រូវបានវាកាច់កបាត់ហើយ ខ្ញុំក៏បានសន្យាថានឹងទៅលេងកន្លែងនោះទៀតហើយ។
0 មតិយោបល់:
Post a Comment