រឿងនេះនិយាយពីផ្ទះតាសុន នៅឯងចុងភូមិ គ្មានកូនចៅនឹងគេទេ ប៉ុន្ដែគាត់មិនសូវអផ្សុកទេ
ដោយសារក្មេងៗចូលចិត្តទៅលេងផ្ទះគាត់ណាស់ ជាពិសេសដើមអំពិលដែលដុះនៅក្បែរដំបូកក្រោយផ្ទះគាត់
ព្រោះវាមានរសជាតិផ្អែមប្លែក ដើមអំពិលនោះធំណាស់មិនដឹងជាអាយុប៉ុន្មានឆ្នាំហើយទេ
ព្រោះតាសុននិយាយថា តាំងពីគាត់ធំដឹងក្ដីមកក៏ឃើញដើម្បីអំពិលនោះទៅហើយ
គិតទៅវាអាចចាស់ជាងគាត់ទៀតក៏មិនដឹង ហើយវាផ្លែច្រើនណាស់រាល់ឆ្នាំ ប៉ុន្ដែតាសុនក៏ហាមមិនឲ្យក្មេងទៅឡើងបេះដែរដោយសារវាខ្ពស់
ខ្លាចធ្លាក់ ប៉ុន្ដែគាត់ហាមយ៉ាងណាក៏មិនចេះឈ្នះដែរ ដូចដឹងស្រាប់ហើយ
ក្មេងគឺពិបាកហាមណាស់។
ថ្ងៃនេះអាតឿ និងក្មេងៗបីបួននាក់ទៀត បានទៅលេងផ្ទះរបស់តាសុន
ហើយក៏នាំគ្នា ឡើងទៅបេះអំពិលដូចសព្វមួយដង តាសុនក៏ស្រែក៖
-
ពួកអាដែង
កុំឡើងបេះអំពិលវ៉ើយ ! ថ្ងៃនេះមេឃខ្យល់ណាស់ ក្រែងលោតភ្លាត់ធ្លាក់អីណា
-
បាទតា
! ពួកខ្ញុំមិនឡើងបេះទេ តែសុំលេងនៅក្រោម ព្រោះត្រជាក់ស្រួលណាស់ (អាតឿឆ្លើយតបទៅគាត់)
ពីដំបូងអាតឿនិងក្មេងៗដទៃទៀត លេងនៅក្រោមធម្មតាទេ
ប៉ុន្ដែពេលវាងើយទៅលើឃើញផ្លែល្អៗពេក វាទ្រាំមិនបាន ក៏ប្រាប់គ្នីគ្នាផ្សេងទៀត
ចាំនៅក្រោមកុំឲ្យតាសុនសង្ស័យ ហើយវាពីរនាក់អាញ៉ាញ់ ឡើងទៅបេះទំលាក់មក គិតគ្នាហើយអាតឿ
និងអាញ៉ាញ់ក៏ឡើងលើដើមអំពិលនោះតាមបេះផ្លែល្អណាស់ វាបេះបានទម្លាក់ៗ អ្នកខាងក្រោមអង្គុយបកស៊ីយ៉ាងឆ្ងាញ់
ប៉ុន្ដែភ្លាមៗនោះអាញ៉ាញ់ ក៏ស្រែកឡើងស្ទើរតែភ្លាត់សម្លេង៖
-
អាតឿៗ ៗ
-
ហើយវាថីហែង
ស្រែកៗនៅស្រែក ចង់បែកក្រដាសត្រចៀកអញហើយ នៅក្បែរសោះ ម៉េចឃើញខ្មោចមែន?
(អាតឿសួរទាំងខឹង)
-
អើ!
ខ្មោចហ្នឹងហើយ ហែងមិនងើយលើក្បាលហែងមើល
ពុទ្ធោ! សក់ក្បាលវាឡើងសំពោង ភ្នែកវាលៀនៗធំណាស់ ធ្មេញវាធំ
វាលោតមកគ្របក្បាលអាតឿ តែអាតឿវាលោតចេញទាន់ វារបូតដៃធ្លាក់មកជិតដល់ដី ឯអាញ៉ាញ់វិញលោតប៊ិះសឹងមិនទាន់ដែរ
តែបានអាតឿស្រែកពញ្ញាក់ ភ្លាមៗ ក្មេងនៅខាងក្រោមបានឮរត់ទៅប្រាប់តាសុន៖
-
តាៗ !
-
វាថីៗ
ពួកឯងស្រែកនោះស្រែក អាណាកើតអី
-
អាតឿនិងអាញ៉ាញ់តា
ព្រាយដេញតាម
-
ចុម
ម៉េចមិនប្រាប់ឲ្យលឿនមក (ថារួចគាត់ស្ទុះឡើងលើផ្ទះយកថង់យាមអ្វីម្យ៉ាងឲ្យរត់ចុះទៅក្រោយផ្ទះ)
អាតឿ
និងអាញ៉ាញ់ បានលោតមកដល់ដី ប៉ុន្ដែព្រាយនោះក៏លោតស្ទាក់មុខវា មេឃក៏ចាប់ផ្ដើមខ្មៅងងឹត
ខ្យល់បក់យ៉ាងខ្លាំង តាសុនរត់មកទាន់ ក៏ហូតយករូបព្រះបដិមាសំរិទ្ធមួយ ចេញមក
និងសូត្របាលី ហើយយកដៃលូកទៅបានអង្ករ គប់ទៅលើព្រាយនោះ
សម្លេងព្រាយនោះស្រែកគួរឲ្យខ្លាច គួរឲ្យព្រឺក្បាលខ្លាំងណាស់ វាស្រែកថ្ងូរ ហ៊ឺ!
ហ៊ឺ! តាអើយ តាសុនអើយ ពេលនោះឃើញតាសុន ឈប់បាចអង្ករ ហើយ ទឹកភ្នែកគាត់ចាប់ផ្ដើមហូរ
ពេលនោះទើបដឹងថាព្រាយនោះគឺប្រពន្ធគាត់ ដែលបានស្លាប់ពីមុន ហើយតាសុន គាត់ទៅរកវិធីបង្ក្រាប
មិនចង់ឲ្យនាងធ្វើបាបនរណា ប៉ុន្ដែមិនដាច់ចិត្តឲ្យនាងរលាយវិញ្ញាណ ទើបរក្សានាងឲ្យនៅនឹងដើមអំពិល
ព្រាយប្រពន្ធតាសុន មិនបានធ្វើបាបអាតឿ និងអាញ៉ាញ់ទេ ដោយសារតែគ្មានកូន
ទើបគាត់ចង់មកប្រលែងប៉ុណ្ណោះ ហេតុនេះ ពេលពួកក្មេងឡើងទៅលេងរាល់ដងមិនដែលកើតអ្វី
ព្រោះគាត់បានលួចមើលវារហូត ទើបពេលនេះទើបចង់ប្រលែងលេង ក្រោយពីវិញ្ញាណព្រាយប្រពន្ធតាសុន
បាត់ទៅ តាសុន ក៏បិទរបង លែងឲ្យមានអ្នកណាមកលេងបាន ហើយគាត់នៅតែរក្សាការស្រលាញ់នេះចំពោះប្រពន្ធគាត់រហូត។
0 មតិយោបល់:
Post a Comment