សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Wednesday, January 3, 2024

រឿង ព្រាយដើមអំពិល

 


រឿងនេះនិយាយពីផ្ទះតាសុន នៅឯងចុងភូមិ គ្មានកូនចៅ​នឹងគេទេ ប៉ុន្ដែគាត់មិនសូវអផ្សុកទេ ដោយសារក្មេងៗចូលចិត្តទៅលេងផ្ទះគាត់ណាស់ ជាពិសេសដើមអំពិលដែលដុះនៅក្បែរដំបូកក្រោយផ្ទះគាត់ ព្រោះវាមានរសជាតិផ្អែមប្លែក ដើមអំពិលនោះធំណាស់​មិនដឹងជាអាយុប៉ុន្មានឆ្នាំហើយទេ ព្រោះតាសុននិយាយថា តាំងពីគាត់ធំដឹងក្ដីមកក៏ឃើញ​ដើម្បីអំពិលនោះទៅហើយ គិតទៅវាអាចចាស់ជាងគាត់ទៀតក៏មិនដឹង ហើយវាផ្លែច្រើនណាស់រាល់ឆ្នាំ ប៉ុន្ដែតាសុនក៏ហាមមិនឲ្យក្មេងទៅឡើងបេះដែរដោយសារវាខ្ពស់ ខ្លាចធ្លាក់ ប៉ុន្ដែគាត់ហាមយ៉ាងណាក៏មិនចេះឈ្នះដែរ ដូចដឹងស្រាប់ហើយ ក្មេងគឺពិបាកហាមណាស់។

ថ្ងៃនេះអាតឿ និងក្មេងៗបីបួននាក់ទៀត បានទៅលេងផ្ទះរបស់តាសុន ហើយក៏នាំគ្នា ឡើងទៅបេះអំពិលដូចសព្វមួយដង តាសុនក៏ស្រែក៖

-       ពួកអាដែង កុំឡើងបេះអំពិលវ៉ើយ ! ថ្ងៃនេះមេឃខ្យល់ណាស់ ក្រែងលោតភ្លាត់​ធ្លាក់​អីណា​

-       បាទតា ! ពួកខ្ញុំមិនឡើងបេះទេ តែសុំលេងនៅក្រោម ព្រោះត្រជាក់ស្រួលណាស់ (អាតឿឆ្លើយតបទៅគាត់)

ពីដំបូងអាតឿនិងក្មេងៗដទៃទៀត លេងនៅក្រោមធម្មតាទេ ប៉ុន្ដែពេលវាងើយទៅលើ​ឃើញផ្លែល្អៗពេក វាទ្រាំមិនបាន ក៏ប្រាប់គ្នីគ្នាផ្សេងទៀត ចាំនៅក្រោមកុំឲ្យតាសុនសង្ស័យ ហើយវាពីរនាក់អាញ៉ាញ់ ឡើងទៅបេះទំលាក់មក គិតគ្នាហើយអាតឿ និងអាញ៉ាញ់ក៏ឡើងលើដើមអំពិលនោះតាមបេះផ្លែល្អណាស់ វាបេះបានទម្លាក់ៗ អ្នកខាងក្រោមអង្គុយបកស៊ីយ៉ាងឆ្ងាញ់​ ប៉ុន្ដែភ្លាមៗនោះអាញ៉ាញ់ ក៏ស្រែកឡើងស្ទើរតែភ្លាត់សម្លេង៖

-       អាតឿៗ ៗ

-               ហើយវាថីហែង ស្រែកៗនៅស្រែក ចង់បែកក្រដាសត្រចៀកអញហើយ នៅក្បែរសោះ ម៉េចឃើញខ្មោចមែន? (អាតឿសួរទាំងខឹង)

-               អើ! ខ្មោចហ្នឹងហើយ ហែងមិនងើយលើក្បាលហែងមើល

ពុទ្ធោ! សក់ក្បាលវាឡើងសំពោង ភ្នែកវាលៀនៗធំណាស់ ធ្មេញវាធំ វាលោតមកគ្របក្បាល​អាតឿ តែអាតឿវាលោតចេញទាន់ វារបូតដៃធ្លាក់មកជិតដល់ដី ឯអាញ៉ាញ់វិញលោតប៊ិះសឹងមិនទាន់ដែរ តែបានអាតឿស្រែកពញ្ញាក់ ភ្លាមៗ ក្មេងនៅខាងក្រោមបានឮរត់ទៅប្រាប់តាសុន៖

-       តាៗ !

-       វាថីៗ ពួកឯងស្រែកនោះស្រែក អាណាកើតអី

-       អាតឿនិងអាញ៉ាញ់តា ព្រាយដេញតាម

-       ចុម ម៉េចមិនប្រាប់ឲ្យលឿនមក (ថារួចគាត់ស្ទុះឡើងលើផ្ទះយកថង់យាមអ្វីម្យ៉ាងឲ្យរត់ចុះ​ទៅក្រោយផ្ទះ)

អាតឿ និងអាញ៉ាញ់ បានលោតមកដល់ដី ប៉ុន្ដែព្រាយនោះក៏លោតស្ទាក់មុខវា មេឃក៏ចាប់ផ្ដើមខ្មៅងងឹត ខ្យល់បក់យ៉ាងខ្លាំង តាសុនរត់មកទាន់ ក៏ហូតយករូបព្រះបដិមា​សំរិទ្ធមួយ ចេញមក និងសូត្របាលី ហើយយកដៃលូកទៅបានអង្ករ គប់ទៅលើព្រាយនោះ សម្លេងព្រាយនោះ​ស្រែកគួរឲ្យខ្លាច គួរឲ្យព្រឺក្បាលខ្លាំងណាស់ វាស្រែកថ្ងូរ ហ៊ឺ! ហ៊ឺ! តាអើយ តាសុនអើយ ពេលនោះឃើញតាសុន ឈប់បាចអង្ករ ហើយ ទឹកភ្នែកគាត់ចាប់ផ្ដើមហូរ ពេលនោះទើប​ដឹងថា​ព្រាយនោះគឺប្រពន្ធគាត់ ដែលបាន​ស្លាប់ពីមុន ហើយតាសុន គាត់ទៅរកវិធីបង្ក្រាប មិនចង់ឲ្យ​នាងធ្វើបាបនរណា ប៉ុន្ដែមិនដាច់ចិត្តឲ្យនាងរលាយវិញ្ញាណ ទើបរក្សានាងឲ្យនៅនឹងដើមអំពិល ព្រាយប្រពន្ធតាសុន មិនបានធ្វើបាបអាតឿ និងអាញ៉ាញ់ទេ ដោយសារតែគ្មានកូន ទើប​គាត់ចង់មកប្រលែងប៉ុណ្ណោះ ហេតុនេះ ពេលពួកក្មេងឡើងទៅលេងរាល់ដងមិនដែលកើតអ្វី ព្រោះគាត់បានលួចមើលវារហូត ទើបពេលនេះទើបចង់ប្រលែងលេង ក្រោយពីវិញ្ញាណព្រាយប្រពន្ធតាសុន បាត់ទៅ តាសុន ក៏បិទរបង លែងឲ្យមានអ្នកណាមកលេងបាន ហើយគាត់​នៅតែរក្សាការស្រលាញ់នេះចំពោះប្រពន្ធគាត់រហូត។


រឿង ខ្ទមស្រែ

 


រឿងនេះនិយាយពី​ខ្ញុំនិងពួកម៉ាកខ្ញុំ វាឈ្មោះអាដា វាជាអ្នករស់នៅតាមស្រុក មានមុខរបរ​ធ្វើស្រែ ប៉ុន្ដែវាចិត្តល្អណាស់ ទំនេរពីការរៀនសូត្រ​ វាតែងតែមកដេកលេង​នៅផ្ទះរបស់ខ្ញុំជានិច្ច ពេលខ្លះបានវា​ ខ្ញុំបានរៀនសូត្រច្រើនណាស់​ យើងរៀនជាមួយគ្នា ធ្វើលំហាត់ជាមួយគ្នា ។ ខែនេះជាពេលវ៉ាកងធំ សម្រាក៣ខែ ខ្ញុំបាន​សុំ​ម៉ែទៅលេងផ្ទះអាដា​២-៣ថ្ងៃ ដើម្បីទៅលេងស្រែវាម្ដង ព្រោះខ្ញុំតាំងពីតូចដល់ធំ មិនដែល​បាន​ចូល​ស្រែទេ។

                  ក្រោយ​ពី​ដល់​ថ្ងៃវ៉ាកងធំ ខ្ញុំបានជិះម៉ូតូ​២នាក់អាដា ទៅលេងភូមិវាម្ដង​ ពុកម៉ែវា​រួសរាយណាស់ គាត់​ចូលចិត្តខ្ញុំណាស់ ព្រោះអាដាធ្លាប់ប្រាប់គាត់ថា​ ខ្ញុំជាក្មេងល្អ រៀនពូកែ ។ ខ្ញុំមានតែសប្បាយចិត្ត​ព្រោះ តែមានចាស់ៗគាត់ស្រឡាញ់គ្រប់គ្នា ប៉ុន្ដែគាត់បានហាមប្រាម ពេល​យប់​ព្រលប់​ ពេលចង់ដើរលេង អីកុំឲ្យនៅយប់ជ្រៅពេក ខ្ញុំក៏មិនបានដឹងថា​គាត់​ចង់មានន័យថាអ្វីទេ? ប៉ុន្ដែយើងគួរតែស្ដាប់ចាស់ៗ ។

                  ក្រោយមកអាដា បាននាំខ្ញុំទៅលេងស្រែ នៅស្រែមានដាំល្ហុង ស្វាយ ដាំម្ទេស​ជាដើមគ្រាន់នឹងទុកបេះស្ល ពេលមកស្រែម្ដង ងាយស្រួលមិនពិបាករកម្ហូបទេ ខ្ញុំរវល់តែជក់ចិត្ត​នឹង​ទេសភាពស្រុកស្រែ ក្លិនស្រូវក្រអូបឈ្ងុយ ល្ងាចល្មម អាដាក៏បបួលខ្ញុំមកផ្ទះវិញ ប៉ុន្ដែខ្ញុំថាមេឃមិនទាន់ងងឹត ខ្លាចអីនៅលេងបន្ដិចទៀតទៅ ដោយសារតែឃើញខ្ញុំរីករាយផង វាក៏មិនថាអីដែរ ក៏បន្ដនៅលេងជាមួយគ្នា ។ ភ្លេចៗខ្លួនងងឹតបាត់ ៖

-       ចុមងងឹតបាត់! តោះអាដាទៅផ្ទះវិញ

-       មើលវាធ្វើ ! ឯងបបួលអត់ខ្ចីទៅ នៅវក់លេង ដល់ងងឹត តាំងឯងចង់ទៅផ្ទះវិញ ម៉េចអាខ្លាចខ្មោចលងមែន (វានិយាយបែបលេងសើចជាមួយខ្ញុំ)

-       នេះ! ស៊ីមួយក្រញ៉ទៅអា និយាយអីរឿងខ្មោចហ្នឹង (ខ្ញុំមិនខ្លាចទេ ប៉ុន្ដចង់ញ៉ោះវាលេង) ឯងមិនខ្លាចទេខ្មោច ខ្មាំងអីនោះ គ្រាន់តែខ្ញុំថាប៉ុណ្ណោះ មេឃក៏ស្រាប់តែធ្លាក់ខ្យល់យ៉ាងខ្លាំង ខ្ញុំនឹងអាដា​ព្យាយាមជិះម៉ូតូទាំងទប់ខ្យល់ ពេលនោះខ្ញុំមានអារម្មណ៍ហាក់​ដូចជាមានអ្វីមួយខ្មៅធំសម្បើម​ហោះចេញពីដើមស្ដៅ លើដំបូក វាហោះសំដៅមករកខ្ញុំទាំងពីរ ខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មុនគេ គឺភ្នែកមួយគូមានពណ៌ក្រហមខ្លាំង ធំណាស់លោកអើយ ស្ទើរតែប៉ុនបាតលោកហើយ ខ្ញុំក៏ទះស្មាអាដា៖

-       អាដា! អាដា! ហែងឃើញភ្នែកអីនោះ ធំម្ល៉េះអា

-       កុំមាត់ ! ឯងបិទភ្នែកទៅ

-       ឲ្យបិទយ៉ាងម៉េចអា បើវាហោះមកស្ទុយ ជិតមកដល់អញហើយ

-       អញដឹងតើ មិនឃើញអញខំរោទិ៍ម៉ូតូទេ

-       អើ! ឲ្យលឿនទៅៗ (ខ្ញុំអង្រួនស្រែកពេញម៉ូតូ)

ភ្នែកនោះបានហោះ មកនៅពីមុនម៉ូតូខ្ញុំ អាដាមើលផ្លូវអត់ឃើញ ដួលម៉ូតូចូលគុម្ពោតព្រៃបាត់ ខ្ញុំស្ទុះងើប និងទាញវាចេញ ព្រោះម៉ូតូលែងទាន់ រត់វិញលឿនជាង ។ ខ្ញុំរត់បណ្ដើរ ស្រែកបណ្ដើរឲ្យគេជួយ ប៉ុន្ដែដោយសារតែងងឹតហើយ អ្នកភូមិគេទៅផ្ទះអស់ហើយ ហេតុនេះគ្មាននរណាមួយគេនៅឮទេ ។ ខ្ញុំនិងអាដា ប្រឹងរត់មួយទំហឹង ញើសជោគខ្លួន ស្រាប់តែមានអ្វីម្យ៉ាងមកចាប់ជើងខ្ញុំទាំងពីរនាក់ ខ្ញុំបម្រុងនឹងងាកមើល អាដាស្រែកថា “កុំងាកមើលក្រោយឲ្យសោះ ពេលនេះយើងរើក៏លែងរួចដែរ តាំងចិត្តអាម៉ាក សូត្ររំឮកគុណទៅ” ។ ខ្ញុំក៏ព្យាយាមបិទភ្នែកសិន ដើម្បីកុំឲ្យភ័យនិងសូត្ររំឮកគុណ ក្នុងចិត្តជាប់ ភ្លាមៗនោះខ្ញុំឮសម្លេងពុកម៉ែអាដា និង​អ្នកភូមិប្រហែល៤-១០នាក់ កំពុងស្រែករកពួកខ្ញុំ ខ្ញុំខំស្រែកដែរ តែមិនដឹងយ៉ាងម៉េច ខ្ញុំស្រែកអត់ចេញសោះ បានត្រឹមតែអ៊ីសអើ ដូចមនុស្សគអ៊ីចឹង ពេលនោះខ្ញុំទើបយល់អារម្មណ៍មនុស្ស​ដែលមាន​មាត់​តែនិយាយមិនបាន ពិតជាពិបាកណាស់ ។ បានមួយស្របក់ ខ្ញុំហាក់បីដូចជាមានអ្វីមកបាំងភ្នែក ខ្ញុំថប់ដង្ហើម ក៏សន្លប់បាត់ស្មារតី ក្រោយពីបានភ្ញាក់ដឹងខ្លួនខ្ញុំពីរនាក់អាដាកំពុងតែនៅលើគ្រែឯផ្ទះបាត់ហើយ ពុកម៉ែអាដាបានប្រាប់ខ្ញុំថា អ្វីដែលខ្ញុំបានឃើញគឺព្រាយក្បាលប្រាំបី ដែលរស់នៅដើមស្ដៅលើដំបូកនោះឯង ព្រោះពួកគាត់ក៏ធ្លាប់ជួបដែរ គ្មាននរណាដេញវាបានទេ ព្រោះគ្មានជម្រើសទើបនៅបន្ដធ្វើស្រែនៅទីនោះ សំណាងហើយ ដែលខ្ញុំមិនងាកក្រោយមើល ព្រោះគាត់ថារាល់តែវាហៅ យើងងាកក្រោយ គឺមានន័យថាយើងត្រូវបានវាកាច់កបាត់ហើយ ខ្ញុំក៏បានសន្យាថានឹងទៅលេងកន្លែងនោះទៀតហើយ។


រឿង ទឹកជំនន់

 


រឿងនេះនិយាយពីបងប្អូនស្រីពីរនាក់ បងស្រីឈ្មោះនីតា ប្អូនស្រី​រីណា ​ថ្ងៃនេះបងប្អូន​ទាំងពីរនាក់​ បានសុំ​ឪពុកម្ដាយ​ទៅដើរ​លេងក្បែរផ្ទះ ប៉ុន្ដែគាត់មិនអនុញ្ញាតទេ​ដោយ​សារ​តែខ្លាច​មិន​សុវត្ថិភាព ព្រោះ​តែ​មួយរយៈនេះ មេឃភ្លៀង​ជាប់ផង ខ្លាច​ទឹក​ច្រើន​ ខ្លាច​កូនលង់​ទឹក ។ ប៉ុន្ដែកូន​ទាំងពីរ​ ដោយសារ​តែចង់​ដើរលេង ក៏លួច​ឪពុកម្ដាយ​ទៅដើរ​លេង ពួកគេទាំងពីរនាក់​ បាន​ទៅលេងនៅក្រោមស្ពានមួយ​ នៅឆ្ងាយពី​ផ្ទះប្រហែលជា​៣០០ម៉ែត្រ​ ។ ខណៈពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយ ស្រាប់​តែមេឃ​ចាប់ផ្ដើម​រលឹម ពេល​នោះនីតា​បានប្រាប់​ប្អូនស្រី៖

-       តោះ​រីណា យើងទៅផ្ទះវិញ មេឃរលឹមភ្លៀង​ហើយ ខ្លាច​ទឹកឡើងណា​

-       មិនអីទេ! បងស្រី មេឃកំពុង​ត្រជាក់ស្រួលផង​

ដោយ​ឃើញ​ប្អូនស្រីកំពុងលេង​ទឹកសប្បាយ​ ក៏សម្រេចចិត្ត​នៅ​លេង​ជាមួយ​ ប៉ុន្ដែ​នាង​មានអារម្មណ៍​ថារងា​ ក៏អង្គុយ​លើច្រាំងមើលប្អូនលេង​យ៉ាងសប្បាយ ប៉ុន្ដែភាពសប្បាយ​រីករាយ​ ស្នាមញញឹមរបស់​អ្នក​ទាំងពីរ​ បាន​រលាយ​បាត់​មួយ​ប៉ប្រិចភ្នែក​។ ខណៈដែលរីណាកំពុងលេង​ទឹក មេឃបានបង្អុរភ្លៀងយ៉ាងខ្លាំង ស្រាប់តែទឹកជន់មក​ ហូរបោកខ្មួលខ្មាញ់​​ អូសយក​រីណា​ទៅជាមួយ​ នាងខ្ញុំប្រវេប្រវាចាប់​សសរក្រោមស្ពាន ឯនីតា​ឃើញប្អូនបែបនេះ ក៏ស្ទុះលោត​ចុះ​ក្នុង​ទឹក​ទៅជួយប្អូនស្រីនាង​ ប៉ុន្ដែដោយសារតែរីណាមិនចេះ​ហែលទឹកផង ហើយ​ទឹកហូរខ្លាំងពេក​ នីតាក៏ឈ្លក់ទឹក ជួយប្អូនស្រីមិនបាន អ្នកទាំងពីរក៏ស្រវ៉ាឲ្យបគ្នា ហូរ​រសាត់​តាមខ្សែទឹក ។

ក្រោយពីមេឃភ្លៀង​ ឪពុកម្ដាយក្មេងទាំងពីរបាន​ចេញ​មកសារខោអាវ​ ស្រាប់តែបាត់​កូន ក៏ដើរ​ស្រែក​រកកូន​តែមិនឃើញ​ ក៏ដើរ​ចេញ​មកក្រៅផ្ទះ​ សួរអ្នកជិត​ខាង ឮគេប្រាប់​ថា​ពួកគេ​ដើរ​ទៅលេងនៅស្ពានបាត់ហើយ ឪពុកម្ដាយ​គ្រាន់តែឮបែបនេះ បានរត់​ទាំងភ្លៀង​ទៅរកកូន តែមិនឃើញ  កើតចិត្តមន្ទិលសង្ស័យក៏រត់ទៅហៅ​អ្នកភូមិ ឲ្យជួយ​ដើររកកូន ប៉ុន្ដែគាត់រករហូតដល់ម៉ោងជាង៧យប់ នៅតែមិនឃើញ​ព្រោះប្រហែល​ហូរ​តាមទឹកបាត់​ហើយ ទឹកភ្នែកអាណិត​បារម្ភពីកូន គួរឲ្យសង្វេគណាស់ ពួកគាត់បានបន្ដ​ដើររកកូនតែពីរនាក់ប្ដីប្រពន្ធ រហូតដល់យប់ជ្រៅ ដោយអស់សង្ឃឹម គាត់បានដើរត្រលប់​មកវិញ ទាំងក្ដីសោកសៅបំផុត ។

ពេលគាត់ដើរមកជិតដល់ផ្ទះ​ស្រាប់តែ​ ឃើញកូនទាំងពីរ ឪពុកម្ដាយអរណាស់ រត់ទៅឲ្យបកូន លោកមិនបាន​បន្ទោសទេ ថែមទាំងឲ្យបកូនពេញដើមទ្រូងហើយ សួរនាំកូនទាំងទឹកភ្នែក ទាំងសម្លេងអួលដើមក៖

-         កូនយ៉ាងម៉េចហើយ? ពុកម៉ែបារម្ភណាស់ ឯណាប្អូនកូន? (គាត់សួរព្រោះឃើញតែ​នីតាម្នាក់ឯង)

-       រីណា គាត់លង់ទឹកហើយពុក គាត់​នៅគល់ស្ពាននោះ

គ្រាន់តែឮដូចនេះ ឪពុកម្ដាយក៏រត់​ទៅស្ពានម្ដងទៀត ស្រាប់តែឃើញកូនរបស់គាត់ទាំងពីរ​ ឲ្យបគ្នាគ្នា លង់ទឹកទាំងពីរ​នាក់​ ឪពុកម្ដាយស្លុតចិត្ត ងាកមក​នីតា បាត់កូនបាត់ ឪពុកម្ដាយនាង​បានលើកសាកសពកូន​ទាំងពីរ​យកទៅធ្វើបុណ្យ ពោរពេញ​ដោយ​វិប្បដិសារី​ ព្រោះ ដោយសារតែការធ្វេសប្រហែសមួយពេល ទើបគាត់បានបង់កូនទាំងពីរ។