សូមជួយគាំទ្រឆាណែលយូធូប រឿងនិទានខ្មោចពិត
សូមអានដោយការពិចារណា និងវិចារណញាណ!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!
រឿងនេះនិយាយរំឮកកាលពីឆ្នាំ២០១២
ពេលខ្ញុំបានទៅទស្សនកិច្ច នៅខេត្តសៀមរាបជាមួយក្រុមការងារ
កាលណោះខ្ញុំទៅប្រហែលជាគ្នាជិត៣០នាក់ ដោយជិះរថយន្ដឈ្នួល៣គ្រឿង
ខ្ញុំធ្វើដំណើរចេញពីខេត្តនៅព្រឹកម៉ោង៦ នៅពេលធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាប
ខណៈពេលដែលកំពុងធ្វើដំណើរ នៅលើរថយន្ដ ក្រុមការងារនាំគ្នាលេងល្បែងច្រៀងតគ្នា
ពិតជាគួរឲ្យសប្បាយរីករាយណាស់ វៀរលែងតែខ្ញុំកាលណោះ ខ្ញុំមិនដឹងកើតអីទេ
បានជាមានអារម្មណ៍ថាត្រម៉ង់ត្រមោចខុសគេខុសឯង ខ្ញុំអង្គុយបែរមុខមើលតាមកញ្ចក់ខាងក្រៅ
មកដល់ព្រៃធំមួយ អ្នកដំណើរបានឈប់ដោះទុក្ខសត្វ ខ្ញុំមិនបានចុះពីលើរថយន្ដទេ
ខ្ញុំសម្លឹងចុះឡើង ស្រាប់តែឃើញអ្វីម្យ៉ាងដូចជាមនុស្សបន្ដិច សត្វបន្ដិច
បែងចែកមិនដាច់សោះ កំពុងតែឈរក្បែរដើមឈើមួយសម្លឹងមករថយន្ដរបស់ពួកខ្ញុំ សម្បុរខ្មៅ
ល្អិត មើលមិនយល់ទេ ប៉ុន្ដែច្បាស់ណាស់ ថាអាចជាមិនមែនមនុស្សទេ ។
ក្រោយមករថយន្ដក៏ធ្វើដំណើរបន្ដខ្ញុំមិនបាននិយាយរឿងនេះប្រាប់នរណាទេ
ដើម្បីកុំឲ្យគ្រប់គ្នាមានអារម្មណ៍មិនសប្បាយចិត្ត ព្រោះនៅតាមផ្លូវផង
តែខ្ញុំនៅតែក្រឡេកមើលរហូតទាល់តែបាត់ពីភ្នែក ។ លុះដល់ពេលម៉ោងជិត១២ថ្ងៃត្រង់
ក្រុមការងារខ្ញុំបានមកដល់ទីរួមខេត្តសៀមរាប កាលណោះ
ពួកខ្ញុំបានជួលសណ្ឋាគារមួយមាន៣ជាន់ដែរ ។ ក្រោយពីងូតទឹកសំអាតកាយរួចរាល់
មេក្រុមបាននាំពួកខ្ញុំទៅទស្សនកិច្ចដំបូងនៅកន្លែងសហគមន៍ការពារព្រៃឈើ
ឃើញថាពួកគាត់រួសរាយណាស់ ខ្ញុំឃើញមានការចិញ្ចឹមឃ្មុំបែបធម្មជាតិ ការច្នៃលាមកគោ
ទៅជាហ្គាស និងជីកំប៉ុស្ដិ៍ ជាដើម។ ក្រោយបញ្ចប់ទស្សនកិច្ចខ្ញុំបានត្រលប់មកសណ្ឋាគារវិញ
រួចរសៀលបន្ដិច ខ្ញុំនិងក្រុមការងារបន្ដទៅកំសាន្ដម្ដង
កាលណោះខ្ញុំចាប់អារម្មណ៍ល្អាងខ្មោចលងនៅខេត្តសៀមរាប ពេលនោះ
គ្រប់គ្នាក៏ចង់សាកទៅលេងដែរ ខ្ញុំក៏ទៅទិញសំបុត្រ ប៉ុន្ដែមុននឹងចូលទៅល្អាងនោះ
ខ្ញុំដើរមើលមនុស្សក្រមួនសិន ទឹកដៃល្អៗណាស់ ស្ទើរតែដូចរូបពិតទៅហើយ
បន្ទាប់មកខ្ញុំនឹងក្រុមការងារបានដើរចូលទៅមើលភូមិជនជាតិដើមភាគតិចសិន
ចំពេលគេកំពុងលេងពិធីរើសប្ដី គួរឲ្យស្ងើចណាស់
ចុងក្រោយពួកខ្ញុំក៏សម្រេចចូលទៅក្នុងល្អាងខ្មោចលង អារម្មណ៍ពេលចូលដំបូងមិនអីទេ
តែរាងភ្ញាក់ៗដែរ ព្រោះងាកទៅឃើញមានតាំងពីអាប ខ្មោចគេកំពុងតែចាក់នឹងលំពែង
អ្នកខ្លះឲ្យបដើមរកាដែរ បូករួមនឹងទិដ្ឋភាពងងឹត ភ្លើងក្រហម ខៀវភ្លឹបភ្លែត
សម្លេងឆ្កែលូ សម្លេងថ្ងូររហ៊ឹស ខ្យល់ត្រជាក់ ជួនកាលដើរទៅស្ងាត់ៗ ឈឹង
រោមខ្ញុំក៏ព្រឺដែរ ខ្ញុំធ្វើដំណើរមកដល់ចំណុចស្ពានមួយខ្ញុំសម្លឹងទៅក្នុងជ្រុងមួយនៃរូងភ្នំ
ងងឹតមើលមិនឃើញអីទេ តែខ្ញុំជឿថាប្រហែលអ្នកតែងខ្លួនជាខ្មោចពួនត្រង់នោះមិនខាន
ពិតមែនតើ! គាត់ចេញមក ខ្ញុំស្ទឹងគាំងបេះដូង ព្រោះស្រស់ៗពេក សូមសរសើរមែន
ពេលនោះក្រុមការងារទាញដៃខ្ញុំ ធ្វើឲ្យខ្ញុំបុកក្បាលជាមួយពិដានថ្ម
ឈឺស្ទើរតែប្រេះក្បាលហើយ ខ្មោចនោះស្ទុះមកចាប់ជើងខ្ញុំ ពុទ្ធោ! ត្រជាក់ស្រេប
គ្រប់គ្នាស្រែកទាំងរន្ធត់ ភ្នែកលៀនៗ ស្ទើរតែចុះជ្រុះចេញទៅហើយ ក្លិនមាត់ក៏ស្អុយទៀត
សូម្បីតែខ្ញុំក៏មានអារម្មណ៍ថាខ្លាចកាន់តែខ្លាំងឡើង ព្រោះខ្ញុំមានតែប្រឹងរត់ផង
ស្រែកផង រកច្រកចេញ និយាយដោយត្រង់ បើសិនជារកផ្លូវចេញមិនទាន់ អាចមានអ្នកសន្លប់ ។
លុះរត់ចុះរត់ឡើង ជួបអាបហោះ ពីក្រោយ មឈូសហោះ រួមផ្សំនឹងសម្លេងគួរឲ្យខ្លាចណាស់
ទីបំផុតពួកខ្ញុំរត់មកដល់កន្លែងរូបបដិមាព្រះទើបឃើញ ច្រកចេញ
មកដល់ក្រៅសប្បាយចិត្តណាស់ ប៉ុន្ដែក្បាលខ្ញុំឈឺខ្លាំងពេក
ពេលនោះសន្ដិសុខគាត់ដើរមកសួរនាំ និងជួយលាបប្រេងកូឡាឲ្យ គាត់សួរហេតុការណ៍និងអារម្មណ៍ពួកខ្ញុំដែលមកលេងទីនេះលើកដំបូង
ខ្ញុំរៀបរាប់ទាំងអស់់ បន្ទាប់មកគាត់និយាយអាយកូម ឮក្រុមការងារសម្ដែងថា
ផ្លូវដែលខ្ញុំរត់ទៅ ពុំមានក្រុមការងារទេ ព្រោះគេកំពុងសម្រាកហូបបាយ
មកដល់ពេលនេះខ្ញុំភ្ញាក់ព្រើត មានន័យថាមុននេះខ្មោចលងខ្ញុំមែនទែន អ៊ីចឹងតើបានជាខ្ញុំខ្លាចដូចកាលដែលជួបក្រៅៗកន្លងមក
។ ក្រោយបញ្ចប់ការងារដើរលេង ខ្ញុំមកសម្រាកនៅសណ្ឋាគារវិញ
ព្រោះត្រូវត្រលប់ទៅផ្ទះវិញនៅពេលព្រឹក។
យប់ឡើងខណៈពេលពួកខ្ញុំកំពុងសម្រាកស្រាប់តែឮសម្រឹបជើងមនុស្សដើរកាត់ចុះឡើងមុខបន្ទប់
ហើយគោះទ្វារបន្ទប់ ខ្ញុំក៏ងើបទៅបើកទ្វារ អត់ឃើញមានអ្វីសោះ
ខ្ញុំគិតថាប្រហែលជាឯងចង់បន្លាចលេងហើយ ខ្ញុំក៏ទៅដេកវិញ។ មួយសន្ទុះក្រោយមក
គោះទ្វារម្ដងទៀត ខ្ញុំបើកម្ដងទៀត ខ្ញុំក៏អត់ឃើញអីទៀត លើកនេះខ្ញុំមិនត្រលប់ទៅដេកទេ
ខ្ញុំនៅឈរចាំតែម្ដង សម្លេងគោះទ្វារភ្លាមខ្ញុំបើកភ្លែត ទទេស្អាត
ពេលនេះខ្ញុំដឹងថាមិនមែនក្រុមការងារលេងទេ ព្រោះទោះជាគាត់គោះហើយរត់ ក៏ឮសម្លេងរត់ដែរ
ខ្ញុំក៏បិទទ្វារ ស្រាប់តែបន្ទប់ដាច់ភ្លើង
អ្នកផ្សេងទៀតដែលដេកបន្ទប់រួមគ្នាជាមួយខ្ញុំងើបទាំងអស់ ខ្ញុំបើកទ្វារកុំឲ្យងងឹត
ស្រាប់តែឃើញខ្មោចដែលលងខ្ញុំនៅល្អាងពេលថ្ងៃនោះ នៅឈរចំពោះមុខ គ្រប់គ្នាស្រឡាំងកាំង
ស្រែកផ្អើលភ្ញៀវដទៃអស់ ។ ភ្លើងបានភ្លឺឡើងវិញ ខ្មោចនោះក៏បាត់ទៅ
ប៉ុន្ដែទាំងខ្ញុំនឹងក្រុមការងារគឺមុខម្នាក់ស្លេកស្លាំង ញ័រដៃជើង និយាយអីមិនចេញ
ពេលនោះមេក្រុមបានមកមើលពួកខ្ញុំ នឹងឲ្យគ្នា២-៣នាក់ទៀត មកដេកជាមួយបន្ថែម
ពួកគេខ្ញុំបើកភ្លើង និងមិនបិទភ្នែកទល់ភ្លឺ ព្រោះតែសម្លេងយំខ្សឹបខ្សួល ពេញបន្ទប់
គ្រាន់តែម៉ោង ៤ភ្លាម ពួកខ្ញុំសុំតៃកុងឡានចេញទៅផ្ទះមុនគេភ្លាម គាត់ក៏យល់ព្រម ខ្ញុំត្រលប់មកវិញ
ឈឺចង់មួយអាទិត្យ ទាល់តែម៉ែនាំទៅស្រោចទឹកទើបបានបាត់ ។
រឿងនេះនិយាយពីផ្ទះតាសុន នៅឯងចុងភូមិ គ្មានកូនចៅនឹងគេទេ ប៉ុន្ដែគាត់មិនសូវអផ្សុកទេ
ដោយសារក្មេងៗចូលចិត្តទៅលេងផ្ទះគាត់ណាស់ ជាពិសេសដើមអំពិលដែលដុះនៅក្បែរដំបូកក្រោយផ្ទះគាត់
ព្រោះវាមានរសជាតិផ្អែមប្លែក ដើមអំពិលនោះធំណាស់មិនដឹងជាអាយុប៉ុន្មានឆ្នាំហើយទេ
ព្រោះតាសុននិយាយថា តាំងពីគាត់ធំដឹងក្ដីមកក៏ឃើញដើម្បីអំពិលនោះទៅហើយ
គិតទៅវាអាចចាស់ជាងគាត់ទៀតក៏មិនដឹង ហើយវាផ្លែច្រើនណាស់រាល់ឆ្នាំ ប៉ុន្ដែតាសុនក៏ហាមមិនឲ្យក្មេងទៅឡើងបេះដែរដោយសារវាខ្ពស់
ខ្លាចធ្លាក់ ប៉ុន្ដែគាត់ហាមយ៉ាងណាក៏មិនចេះឈ្នះដែរ ដូចដឹងស្រាប់ហើយ
ក្មេងគឺពិបាកហាមណាស់។
ថ្ងៃនេះអាតឿ និងក្មេងៗបីបួននាក់ទៀត បានទៅលេងផ្ទះរបស់តាសុន
ហើយក៏នាំគ្នា ឡើងទៅបេះអំពិលដូចសព្វមួយដង តាសុនក៏ស្រែក៖
-
ពួកអាដែង
កុំឡើងបេះអំពិលវ៉ើយ ! ថ្ងៃនេះមេឃខ្យល់ណាស់ ក្រែងលោតភ្លាត់ធ្លាក់អីណា
-
បាទតា
! ពួកខ្ញុំមិនឡើងបេះទេ តែសុំលេងនៅក្រោម ព្រោះត្រជាក់ស្រួលណាស់ (អាតឿឆ្លើយតបទៅគាត់)
ពីដំបូងអាតឿនិងក្មេងៗដទៃទៀត លេងនៅក្រោមធម្មតាទេ
ប៉ុន្ដែពេលវាងើយទៅលើឃើញផ្លែល្អៗពេក វាទ្រាំមិនបាន ក៏ប្រាប់គ្នីគ្នាផ្សេងទៀត
ចាំនៅក្រោមកុំឲ្យតាសុនសង្ស័យ ហើយវាពីរនាក់អាញ៉ាញ់ ឡើងទៅបេះទំលាក់មក គិតគ្នាហើយអាតឿ
និងអាញ៉ាញ់ក៏ឡើងលើដើមអំពិលនោះតាមបេះផ្លែល្អណាស់ វាបេះបានទម្លាក់ៗ អ្នកខាងក្រោមអង្គុយបកស៊ីយ៉ាងឆ្ងាញ់
ប៉ុន្ដែភ្លាមៗនោះអាញ៉ាញ់ ក៏ស្រែកឡើងស្ទើរតែភ្លាត់សម្លេង៖
-
អាតឿៗ ៗ
-
ហើយវាថីហែង
ស្រែកៗនៅស្រែក ចង់បែកក្រដាសត្រចៀកអញហើយ នៅក្បែរសោះ ម៉េចឃើញខ្មោចមែន?
(អាតឿសួរទាំងខឹង)
-
អើ!
ខ្មោចហ្នឹងហើយ ហែងមិនងើយលើក្បាលហែងមើល
ពុទ្ធោ! សក់ក្បាលវាឡើងសំពោង ភ្នែកវាលៀនៗធំណាស់ ធ្មេញវាធំ
វាលោតមកគ្របក្បាលអាតឿ តែអាតឿវាលោតចេញទាន់ វារបូតដៃធ្លាក់មកជិតដល់ដី ឯអាញ៉ាញ់វិញលោតប៊ិះសឹងមិនទាន់ដែរ
តែបានអាតឿស្រែកពញ្ញាក់ ភ្លាមៗ ក្មេងនៅខាងក្រោមបានឮរត់ទៅប្រាប់តាសុន៖
-
តាៗ !
-
វាថីៗ
ពួកឯងស្រែកនោះស្រែក អាណាកើតអី
-
អាតឿនិងអាញ៉ាញ់តា
ព្រាយដេញតាម
-
ចុម
ម៉េចមិនប្រាប់ឲ្យលឿនមក (ថារួចគាត់ស្ទុះឡើងលើផ្ទះយកថង់យាមអ្វីម្យ៉ាងឲ្យរត់ចុះទៅក្រោយផ្ទះ)
អាតឿ
និងអាញ៉ាញ់ បានលោតមកដល់ដី ប៉ុន្ដែព្រាយនោះក៏លោតស្ទាក់មុខវា មេឃក៏ចាប់ផ្ដើមខ្មៅងងឹត
ខ្យល់បក់យ៉ាងខ្លាំង តាសុនរត់មកទាន់ ក៏ហូតយករូបព្រះបដិមាសំរិទ្ធមួយ ចេញមក
និងសូត្របាលី ហើយយកដៃលូកទៅបានអង្ករ គប់ទៅលើព្រាយនោះ
សម្លេងព្រាយនោះស្រែកគួរឲ្យខ្លាច គួរឲ្យព្រឺក្បាលខ្លាំងណាស់ វាស្រែកថ្ងូរ ហ៊ឺ!
ហ៊ឺ! តាអើយ តាសុនអើយ ពេលនោះឃើញតាសុន ឈប់បាចអង្ករ ហើយ ទឹកភ្នែកគាត់ចាប់ផ្ដើមហូរ
ពេលនោះទើបដឹងថាព្រាយនោះគឺប្រពន្ធគាត់ ដែលបានស្លាប់ពីមុន ហើយតាសុន គាត់ទៅរកវិធីបង្ក្រាប
មិនចង់ឲ្យនាងធ្វើបាបនរណា ប៉ុន្ដែមិនដាច់ចិត្តឲ្យនាងរលាយវិញ្ញាណ ទើបរក្សានាងឲ្យនៅនឹងដើមអំពិល
ព្រាយប្រពន្ធតាសុន មិនបានធ្វើបាបអាតឿ និងអាញ៉ាញ់ទេ ដោយសារតែគ្មានកូន
ទើបគាត់ចង់មកប្រលែងប៉ុណ្ណោះ ហេតុនេះ ពេលពួកក្មេងឡើងទៅលេងរាល់ដងមិនដែលកើតអ្វី
ព្រោះគាត់បានលួចមើលវារហូត ទើបពេលនេះទើបចង់ប្រលែងលេង ក្រោយពីវិញ្ញាណព្រាយប្រពន្ធតាសុន
បាត់ទៅ តាសុន ក៏បិទរបង លែងឲ្យមានអ្នកណាមកលេងបាន ហើយគាត់នៅតែរក្សាការស្រលាញ់នេះចំពោះប្រពន្ធគាត់រហូត។
រឿងនេះនិយាយពីខ្ញុំនិងពួកម៉ាកខ្ញុំ វាឈ្មោះអាដា
វាជាអ្នករស់នៅតាមស្រុក មានមុខរបរធ្វើស្រែ ប៉ុន្ដែវាចិត្តល្អណាស់
ទំនេរពីការរៀនសូត្រ វាតែងតែមកដេកលេងនៅផ្ទះរបស់ខ្ញុំជានិច្ច ពេលខ្លះបានវា
ខ្ញុំបានរៀនសូត្រច្រើនណាស់ យើងរៀនជាមួយគ្នា ធ្វើលំហាត់ជាមួយគ្នា ។
ខែនេះជាពេលវ៉ាកងធំ សម្រាក៣ខែ ខ្ញុំបានសុំម៉ែទៅលេងផ្ទះអាដា២-៣ថ្ងៃ ដើម្បីទៅលេងស្រែវាម្ដង
ព្រោះខ្ញុំតាំងពីតូចដល់ធំ មិនដែលបានចូលស្រែទេ។
ក្រោយពីដល់ថ្ងៃវ៉ាកងធំ
ខ្ញុំបានជិះម៉ូតូ២នាក់អាដា ទៅលេងភូមិវាម្ដង ពុកម៉ែវារួសរាយណាស់ គាត់ចូលចិត្តខ្ញុំណាស់
ព្រោះអាដាធ្លាប់ប្រាប់គាត់ថា ខ្ញុំជាក្មេងល្អ រៀនពូកែ ។
ខ្ញុំមានតែសប្បាយចិត្តព្រោះ តែមានចាស់ៗគាត់ស្រឡាញ់គ្រប់គ្នា
ប៉ុន្ដែគាត់បានហាមប្រាម ពេលយប់ព្រលប់ ពេលចង់ដើរលេង អីកុំឲ្យនៅយប់ជ្រៅពេក
ខ្ញុំក៏មិនបានដឹងថាគាត់ចង់មានន័យថាអ្វីទេ? ប៉ុន្ដែយើងគួរតែស្ដាប់ចាស់ៗ ។
ក្រោយមកអាដា
បាននាំខ្ញុំទៅលេងស្រែ នៅស្រែមានដាំល្ហុង ស្វាយ ដាំម្ទេសជាដើមគ្រាន់នឹងទុកបេះស្ល
ពេលមកស្រែម្ដង ងាយស្រួលមិនពិបាករកម្ហូបទេ ខ្ញុំរវល់តែជក់ចិត្តនឹងទេសភាពស្រុកស្រែ
ក្លិនស្រូវក្រអូបឈ្ងុយ ល្ងាចល្មម អាដាក៏បបួលខ្ញុំមកផ្ទះវិញ
ប៉ុន្ដែខ្ញុំថាមេឃមិនទាន់ងងឹត ខ្លាចអីនៅលេងបន្ដិចទៀតទៅ ដោយសារតែឃើញខ្ញុំរីករាយផង
វាក៏មិនថាអីដែរ ក៏បន្ដនៅលេងជាមួយគ្នា ។ ភ្លេចៗខ្លួនងងឹតបាត់ ៖
-
ចុមងងឹតបាត់!
តោះអាដាទៅផ្ទះវិញ
-
មើលវាធ្វើ
! ឯងបបួលអត់ខ្ចីទៅ នៅវក់លេង ដល់ងងឹត តាំងឯងចង់ទៅផ្ទះវិញ ម៉េចអាខ្លាចខ្មោចលងមែន
(វានិយាយបែបលេងសើចជាមួយខ្ញុំ)
-
នេះ!
ស៊ីមួយក្រញ៉ទៅអា និយាយអីរឿងខ្មោចហ្នឹង (ខ្ញុំមិនខ្លាចទេ ប៉ុន្ដចង់ញ៉ោះវាលេង) ឯងមិនខ្លាចទេខ្មោច
ខ្មាំងអីនោះ គ្រាន់តែខ្ញុំថាប៉ុណ្ណោះ មេឃក៏ស្រាប់តែធ្លាក់ខ្យល់យ៉ាងខ្លាំង
ខ្ញុំនឹងអាដាព្យាយាមជិះម៉ូតូទាំងទប់ខ្យល់
ពេលនោះខ្ញុំមានអារម្មណ៍ហាក់ដូចជាមានអ្វីមួយខ្មៅធំសម្បើមហោះចេញពីដើមស្ដៅ លើដំបូក
វាហោះសំដៅមករកខ្ញុំទាំងពីរ ខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មុនគេ
គឺភ្នែកមួយគូមានពណ៌ក្រហមខ្លាំង ធំណាស់លោកអើយ ស្ទើរតែប៉ុនបាតលោកហើយ
ខ្ញុំក៏ទះស្មាអាដា៖
-
អាដា!
អាដា! ហែងឃើញភ្នែកអីនោះ ធំម្ល៉េះអា
-
កុំមាត់
! ឯងបិទភ្នែកទៅ
-
ឲ្យបិទយ៉ាងម៉េចអា
បើវាហោះមកស្ទុយ ជិតមកដល់អញហើយ
-
អញដឹងតើ
មិនឃើញអញខំរោទិ៍ម៉ូតូទេ
-
អើ!
ឲ្យលឿនទៅៗ (ខ្ញុំអង្រួនស្រែកពេញម៉ូតូ)
ភ្នែកនោះបានហោះ មកនៅពីមុនម៉ូតូខ្ញុំ អាដាមើលផ្លូវអត់ឃើញ
ដួលម៉ូតូចូលគុម្ពោតព្រៃបាត់ ខ្ញុំស្ទុះងើប និងទាញវាចេញ ព្រោះម៉ូតូលែងទាន់
រត់វិញលឿនជាង ។ ខ្ញុំរត់បណ្ដើរ ស្រែកបណ្ដើរឲ្យគេជួយ ប៉ុន្ដែដោយសារតែងងឹតហើយ
អ្នកភូមិគេទៅផ្ទះអស់ហើយ ហេតុនេះគ្មាននរណាមួយគេនៅឮទេ ។ ខ្ញុំនិងអាដា
ប្រឹងរត់មួយទំហឹង ញើសជោគខ្លួន ស្រាប់តែមានអ្វីម្យ៉ាងមកចាប់ជើងខ្ញុំទាំងពីរនាក់
ខ្ញុំបម្រុងនឹងងាកមើល អាដាស្រែកថា “កុំងាកមើលក្រោយឲ្យសោះ ពេលនេះយើងរើក៏លែងរួចដែរ
តាំងចិត្តអាម៉ាក សូត្ររំឮកគុណទៅ” ។ ខ្ញុំក៏ព្យាយាមបិទភ្នែកសិន ដើម្បីកុំឲ្យភ័យនិងសូត្ររំឮកគុណ
ក្នុងចិត្តជាប់ ភ្លាមៗនោះខ្ញុំឮសម្លេងពុកម៉ែអាដា និងអ្នកភូមិប្រហែល៤-១០នាក់
កំពុងស្រែករកពួកខ្ញុំ ខ្ញុំខំស្រែកដែរ តែមិនដឹងយ៉ាងម៉េច ខ្ញុំស្រែកអត់ចេញសោះ
បានត្រឹមតែអ៊ីសអើ ដូចមនុស្សគអ៊ីចឹង
ពេលនោះខ្ញុំទើបយល់អារម្មណ៍មនុស្សដែលមានមាត់តែនិយាយមិនបាន ពិតជាពិបាកណាស់ ។
បានមួយស្របក់ ខ្ញុំហាក់បីដូចជាមានអ្វីមកបាំងភ្នែក ខ្ញុំថប់ដង្ហើម
ក៏សន្លប់បាត់ស្មារតី
ក្រោយពីបានភ្ញាក់ដឹងខ្លួនខ្ញុំពីរនាក់អាដាកំពុងតែនៅលើគ្រែឯផ្ទះបាត់ហើយ
ពុកម៉ែអាដាបានប្រាប់ខ្ញុំថា អ្វីដែលខ្ញុំបានឃើញគឺព្រាយក្បាលប្រាំបី
ដែលរស់នៅដើមស្ដៅលើដំបូកនោះឯង ព្រោះពួកគាត់ក៏ធ្លាប់ជួបដែរ គ្មាននរណាដេញវាបានទេ ព្រោះគ្មានជម្រើសទើបនៅបន្ដធ្វើស្រែនៅទីនោះ
សំណាងហើយ ដែលខ្ញុំមិនងាកក្រោយមើល ព្រោះគាត់ថារាល់តែវាហៅ យើងងាកក្រោយ
គឺមានន័យថាយើងត្រូវបានវាកាច់កបាត់ហើយ ខ្ញុំក៏បានសន្យាថានឹងទៅលេងកន្លែងនោះទៀតហើយ។
រឿងនេះនិយាយពីបងប្អូនស្រីពីរនាក់ បងស្រីឈ្មោះនីតា
ប្អូនស្រីរីណា ថ្ងៃនេះបងប្អូនទាំងពីរនាក់ បានសុំឪពុកម្ដាយទៅដើរលេងក្បែរផ្ទះ
ប៉ុន្ដែគាត់មិនអនុញ្ញាតទេដោយសារតែខ្លាចមិនសុវត្ថិភាព ព្រោះតែមួយរយៈនេះ
មេឃភ្លៀងជាប់ផង ខ្លាចទឹកច្រើន ខ្លាចកូនលង់ទឹក ។ ប៉ុន្ដែកូនទាំងពីរ
ដោយសារតែចង់ដើរលេង ក៏លួចឪពុកម្ដាយទៅដើរលេង ពួកគេទាំងពីរនាក់
បានទៅលេងនៅក្រោមស្ពានមួយ នៅឆ្ងាយពីផ្ទះប្រហែលជា៣០០ម៉ែត្រ ។
ខណៈពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយ ស្រាប់តែមេឃចាប់ផ្ដើមរលឹម
ពេលនោះនីតាបានប្រាប់ប្អូនស្រី៖
-
តោះរីណា
យើងទៅផ្ទះវិញ មេឃរលឹមភ្លៀងហើយ ខ្លាចទឹកឡើងណា
-
មិនអីទេ!
បងស្រី មេឃកំពុងត្រជាក់ស្រួលផង
ដោយឃើញប្អូនស្រីកំពុងលេងទឹកសប្បាយ ក៏សម្រេចចិត្តនៅលេងជាមួយ
ប៉ុន្ដែនាងមានអារម្មណ៍ថារងា ក៏អង្គុយលើច្រាំងមើលប្អូនលេងយ៉ាងសប្បាយ
ប៉ុន្ដែភាពសប្បាយរីករាយ ស្នាមញញឹមរបស់អ្នកទាំងពីរ
បានរលាយបាត់មួយប៉ប្រិចភ្នែក។ ខណៈដែលរីណាកំពុងលេងទឹក
មេឃបានបង្អុរភ្លៀងយ៉ាងខ្លាំង ស្រាប់តែទឹកជន់មក ហូរបោកខ្មួលខ្មាញ់
អូសយករីណាទៅជាមួយ នាងខ្ញុំប្រវេប្រវាចាប់សសរក្រោមស្ពាន ឯនីតាឃើញប្អូនបែបនេះ
ក៏ស្ទុះលោតចុះក្នុងទឹកទៅជួយប្អូនស្រីនាង ប៉ុន្ដែដោយសារតែរីណាមិនចេះហែលទឹកផង
ហើយទឹកហូរខ្លាំងពេក នីតាក៏ឈ្លក់ទឹក ជួយប្អូនស្រីមិនបាន អ្នកទាំងពីរក៏ស្រវ៉ាឲ្យបគ្នា
ហូររសាត់តាមខ្សែទឹក ។
ក្រោយពីមេឃភ្លៀង ឪពុកម្ដាយក្មេងទាំងពីរបានចេញមកសារខោអាវ
ស្រាប់តែបាត់កូន ក៏ដើរស្រែករកកូនតែមិនឃើញ ក៏ដើរចេញមកក្រៅផ្ទះ
សួរអ្នកជិតខាង ឮគេប្រាប់ថាពួកគេដើរទៅលេងនៅស្ពានបាត់ហើយ
ឪពុកម្ដាយគ្រាន់តែឮបែបនេះ បានរត់ទាំងភ្លៀងទៅរកកូន តែមិនឃើញ កើតចិត្តមន្ទិលសង្ស័យក៏រត់ទៅហៅអ្នកភូមិ
ឲ្យជួយដើររកកូន ប៉ុន្ដែគាត់រករហូតដល់ម៉ោងជាង៧យប់
នៅតែមិនឃើញព្រោះប្រហែលហូរតាមទឹកបាត់ហើយ ទឹកភ្នែកអាណិតបារម្ភពីកូន
គួរឲ្យសង្វេគណាស់ ពួកគាត់បានបន្ដដើររកកូនតែពីរនាក់ប្ដីប្រពន្ធ រហូតដល់យប់ជ្រៅ
ដោយអស់សង្ឃឹម គាត់បានដើរត្រលប់មកវិញ ទាំងក្ដីសោកសៅបំផុត ។
ពេលគាត់ដើរមកជិតដល់ផ្ទះស្រាប់តែ ឃើញកូនទាំងពីរ
ឪពុកម្ដាយអរណាស់ រត់ទៅឲ្យបកូន លោកមិនបានបន្ទោសទេ ថែមទាំងឲ្យបកូនពេញដើមទ្រូងហើយ
សួរនាំកូនទាំងទឹកភ្នែក ទាំងសម្លេងអួលដើមក៖
-
កូនយ៉ាងម៉េចហើយ?
ពុកម៉ែបារម្ភណាស់ ឯណាប្អូនកូន? (គាត់សួរព្រោះឃើញតែនីតាម្នាក់ឯង)
-
រីណា
គាត់លង់ទឹកហើយពុក គាត់នៅគល់ស្ពាននោះ
គ្រាន់តែឮដូចនេះ ឪពុកម្ដាយក៏រត់ទៅស្ពានម្ដងទៀត ស្រាប់តែឃើញកូនរបស់គាត់ទាំងពីរ ឲ្យបគ្នាគ្នា លង់ទឹកទាំងពីរនាក់ ឪពុកម្ដាយស្លុតចិត្ត ងាកមកនីតា បាត់កូនបាត់ ឪពុកម្ដាយនាងបានលើកសាកសពកូនទាំងពីរយកទៅធ្វើបុណ្យ ពោរពេញដោយវិប្បដិសារី ព្រោះ ដោយសារតែការធ្វេសប្រហែសមួយពេល ទើបគាត់បានបង់កូនទាំងពីរ។