កាលនោះជីវភាពខ្ញុំលំបាកណាស់
គ្រួសារខ្វះខាតណាស់ ខ្ញុំបានដើរស៊ីឈ្នួលតាមចំការគេ ទោះជាការងារអ្វីក៏ មិនរើសដែរ
សូម្បីតែមិនចេះដកសំណាប មិនចេះស្ទូង ក៏កើតជាចេះដែរ ។ ខែច្រូតសៀងបានមកដល់
ខ្ញុំបានទៅសុំ ការ ងារគេជាកម្មករច្រូតសណ្ដែកសៀង
ដោយក្នុងមួយថ្ងៃទទួលបាន ៨ពាន់រៀលទេ ខ្ញុំច្រូត២ថ្ងៃទើបរួចការងារ នេះ
នៅ ពេលប្រមូលដើមសណ្ដែកសៀងគរជាពំនូករួចរាល់ ម្ចាស់ចំការក៏សួរពួកខ្ញុំ៖
-
មានអ្នកណា
ចង់ទទួលម៉ៅបោកសណ្ដែកសៀងអត់? បើមានមកចចារតម្លៃបាន
ភ្លាមៗ ខ្ញុំក៏បានជំនុំគ្នាថារកគ្នាបាន៦នាក់ ដើម្បីម៉ៅបោកសណ្ដែកសៀង
ខ្ញុំក៏តបទៅវិញ
-
ខ្ញុំម៉ៅបង
ប៉ុន្ដែខ្ញុំសុំមួយពំនូក ៦ម៉ឹនរៀលបង
-
ឥលូវ ៥ម៉ឺនរៀលបានហើយ
ចាំខ្ញុំហ្វី្រអាតយ(ទឹកត្នោតជូរ) ឱ្យមួយកាន
គ្នាខ្ញុំផ្សេងទៀត ក៏យល់ព្រម ខ្ញុំក៏យល់ព្រមតាម ។
ពួកខ្ញុំរង់ចាំដល់ម៉ោង៣រសៀល
ទើបគោយន្ដម៉ាស៊ីនបោកសណ្ដែកសៀងមកដល់ ពួកខ្ញុំក៏ឆ្លាស់គ្នា ឡើងម្ដង៣នាក់
ដើម្បីកុំឱ្យហត់ ពួកខ្ញុំបោកពីមួយពំនូក ទៅមួយពំនូក រហូតដល់ម៉ោង៧យប់ ទើបរួចរាល់
ខ្ញុំក៏សម្រាកបន្ដិច ដើម្បីឲ្យស្ងួតញើស រួចក៏ទៅមុជទឹក នឹងអាលមកហូបបាយជុំគ្នា
ប៉ុន្ដែដទៃទៀត គេនាំគ្នាដាក់អាតយបាត់ហើយ ចំពោះខ្ញុំ ខ្ញុំមិនចេះផឹកទេ(ស្រាក៏មិនចេះ
អាតយរិតតែមិនចេះ)
-
គ្នាយើង
ទៅមុជទឹកសិនទៅ នឹងអាលហូបបាយជុំគ្នា
-
មិនអីទេ!
ផឹកសិនហើយ មុជតាមក្រោយទៅ បើគ្មានប្រពន្ធឱ្យឯណាផង
-
កុំច្រអូសពេក
ទោះគ្មានប្រពន្ធឱ្យ តែមិនធំក្លិនញើសទេ
-
អើ! ៗ
ចាំទៅមុជក៏បាន
ក្រោយពីមុជទឺករួចរាល់ពួកខ្ញុំបានហូបបាយជុំគ្នា
យ៉ាងសប្បាយ ព្រោះម្យ៉ាង ម៉ៅបាន៥ពំនូកដែរ អ៊ីចឹងក៏បានម្នាក់ៗក្រែលៗដែរ
តែប៉ុន្ដែខ្ញុំអាចទិញអង្ករបានច្រើនដាក់នៅផ្ទះហើយ ។
ខណៈពេលហូបបាយរួចរាល់ម៉ោង
អ្នកដទៃបន្ដផឹករហូតដល់ម៉ោងជាង១២អាធ្រាត្រ ព្រោះត្រូវនៅយាមសណ្ដែកសៀងដែលបោកហើយផង
ខ្ញុំដេកមិនលក់សោះ ព្រោះតែមកដេកកណ្ដាលព្រៃ ស្ងាត់ហើយ ខ្យល់ត្រជាក់ ល្ហៀកៗ
មិនអារម្មណ៍ថាដូចស្រៀវឆ្អឹងខ្នងម៉េចទេ គិតមិនទាន់ផុតផង ស្រាប់តែឮសម្លេងល្វើយៗ
ដូចជាមនុស្សស្រីបំពេកូន ខ្ញុំក៏សួរទៅគ្នីគ្នា៖
-
នែៗ!
ហែងបានឮសម្លេងអីអត់?
-
សម្លេងស្អី!
អានេះសង្ស័យតែខ្លាចខ្មោចទេដឹង?
-
យី!អារបល់យ៎នេះ
អញមិនខ្លាចទេខ្មោច ហែងដឹងស្រាប់ហើយតើ ប៉ុន្ដែសម្លេងនេះ ដូចគេបំពេកូន
-
បំពេរកូន
? ស្អីហា នៅកណ្ដាលព្រៃមានផ្ទះគេឯណា? បើមាន មានតែខ្មោច !
-
មើលវានិយាយ
អញចង់និយាយថាខ្មោចហ្នឹងឯង!
-
ឥលូវទុកអញទៅមើល
បើខ្មោចមែនចាំអញចាប់ឲ្យហែងមើល
អាធាវាដើរទៅរក
តាមសម្លេង ប៉ុន្ដែមានវាតែទូរស័ព្ទចុចពិលមួយទេ វាទៅបាត់ៗ ឈឹង ខ្ញុំកើតចិត្តបារម្ភ
ក៏ប្រាប់អ្នកផ្សេងៗ
-
នែ
អាធាទៅយូរហើយ អត់ឃើញវាមកវិញសោះ
-
សង្ស័យតែវាស្រវឹងសន្លប់បាត់តាមផ្លូវទេដឹង
-
តោះ
នាំគ្នាទៅមើលវា
ពួកខ្ញុំបានដើរតាមសម្លេង ដែលឮដូចបំពេរកូននោះ ខ្យល់បក់ល្ហៀកៗ
ផ្សំសម្លេងបំពេគ្រលួច ហ៊ឺ!...និយាយពីអារម្មណ៍នៅពេលនោះ គឺពិតជាពិបាកប្រាប់ណាស់
ទោះជាខ្ញុំមិនខ្លាច តែរោមនៅបះ ហើយស្រៀវៗដែរ
ខណៈពេលដើរបានប្រហែលជា៣០០ម៉ែត្រពីកន្លែងយាមសណ្ដែក ស្រាប់តែឃើញអាធាដេកតាមផ្លូវ
-
នោះ
អញថាហើយ អាធាវាស្រវឹងសន្លប់តាមផ្លូវទេ គ្មានខ្មោចខ្មាំងអីទេ
-
អាធា ៗ
(ខ្ញុំដាស់វា ពេលបញ្ចាំងពិលទៅឃើញ សក់ក្បាលវាឡើងសំពោង ភ្នែកវាឡើងពណ៌ស
ខ្ញុំជាក់ច្បាស់ វាមិនមែនស្រវឹង សន្លប់ទេ ខ្ញុំក៏ងើយទៅមើលលើដើមឈើមួយក្បែរនោះ
ស្រាប់តែឃើញមនុស្សស្រីស្លៀកពាក់ស សវែងទំលាក់គ្របមុខជិត អង្គុយសំយុងជើង លើមែកឈើ
និងដៃយោលអង្រឹងមួយ គ្រាន់តែឃើញភ្លាម ខ្ញុំភ្ញាក់ព្រឺត ងាកហៅគ្នីគ្នាឲ្យមើល
ស្រាប់តែបាត់មនុស្សអស់ ពេលនោះខ្ញុំបានដឹងថា គេបានឃើញមុនខ្ញុំទៀត
ហើយម្នាក់ៗអួតណាស់ ចុងក្រោយ រត់ចោលឯងបាន ខ្ញុំមិនបានរត់ទៅណារួចទេ
បើអាធាវាសន្លប់បាត់ហើយ ទោះជាខ្លាចក៏ត្រូវតតាំងសិនដែរ ខ្ញុំក៏ស្រែកប្រាប់ខ្មោចថា៖
-
ខ្ញុំមកទីនេះមិនមែនមករំខានអ្នកទេ
ខ្ញុំគ្រាន់តែមកធ្វើការឱ្យគេទេ ហេតុនេះកុំធ្វើបាបខ្ញុំអី ម្យ៉ាងខ្ញុំនឹងអ្នកគ្មានគំនុំ
ឬកម្មពារអីទេ (ខ្ញុំគ្រាន់តែនិយាយចប់ ស្រាប់តែខ្យល់យ៉ាងខ្លាំងបក់មក
សម្លេងថ្ងូររហ៊ឹសពេញព្រៃ) ខ្មោចនោះស្រាប់តែស្ទុះហក់មករកខ្ញុំ ខ្ញុំបានបិទភ្នែក
ហើយងាកខ្នងចេញ វាបុកខ្ញុំឡើងដួលផ្កាប់មុខ ភ្លាមៗ ខ្ញុំស្ទុះងើបដោយតាំងចិត្តថា
នឹងតតាំងឲ្យឈ្នះវាឲ្យបាន តែហាក់ដូចមានកម្លាំងអ្វីមួយមកសង្កត់ខ្ញុំជាប់
ខ្ញុំរើមិនរួចសោះ ខ្ញុំពិតជាអស់សង្ឃឹម នៅតែតាំងចិត្តហើយ រឹងមាំហើយ
តែមិនអាចធ្វើអ្វីបាន ខ្ញុំក៏បិទភ្នែក និងរំឮកដល់គុណមាតាបិតា ហើយផ្សងថា
ទឹកដោះម៉ែថ្លៃ ជួយកូនឲ្យរួចផុតពីគ្រោះនេះផង ស្រាប់តែឮសម្លេងមនុស្ស៤-១០នាក់
ហៅរកខ្ញុំ ព្រមទាំងមានភ្លើងពិលឆ្វេចឆ្វាច ផង ខ្មោចនោះស្រាប់តែបាត់រលាយភ្លាមៗ
។សម្លេងទាំងនោះគឺក្រុមអ្នកដឹកសណ្ដែកមកដល់ ពេលនោះខ្ញុំទើបដឹងថា មេឃទាបភ្លឺទៅហើយ
ពិតជាសំណាងណាស់ ។ ក្រោយហេតុការណ៍បានកើតឡើង ខ្ញុំបានប្រាប់រឿងរ៉ាវទាំងអស់នេះដល់សាច់ញាតិ
និងអ្នកភូមិ ហើយគ្រប់គ្នា ពេលឆ្លងកាត់ទីនោះ មិនដែលហ៊ាននៅយូរទេ
ព្រោះតែខ្មោចនោះនៅតែបំពេកូនរាល់យប់ និងពេលខ្លះសូម្បីតែពេលថ្ងៃត្រង់ ។
0 មតិយោបល់:
Post a Comment