សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

Saturday, December 28, 2019

រឿង ព្រាយខ្លា

រឿងនេះនិយាយអំពីព្រានព្រៃម្នាក់ ឈ្មោះ ពូដូង មានវ័យជាងសែបសិបឆ្នាំប្លាយទៅហើយ គាត់មានប្រពន្ធ និងកូនចំនួន ០២​ នាក់ ។ ពូដូង ជាព្រានដែលមានថ្វីដៃម្នាក់ ពូកែ និងធ្លាប់បរបាញ់សត្វច្រើនប្រភេទណាស់ ហើយសត្វណាដែលគាត់បាញ់ហើយ កម្រនឹងខុសណាស់ ព្រោះតែគាត់ ជាព្រានដែលធ្លាប់បទពិសោធន៍ច្រើន និងចេះអាគមអូមអាមផងដែរ ។ ដូចសព្វមួយដងដែរ ថ្ងៃនេះ ពូដូង និងព្រាន០៥នាក់ទៀត បានប្រាប់ប្រពន្ធ អោយរៀបចំបាយទឹកបំពង់ ដើម្បីទៅបរបាញ់សត្វនៅព្រៃ ប្រហែលពីរ ទៅបីថ្ងៃម្ដង ទើបគាត់មកផ្ទះវិញ គឺបាញ់សត្វបានយកទៅលក់...