សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

Saturday, December 28, 2019

រឿង ព្រាយខ្លា

រឿងនេះនិយាយអំពីព្រានព្រៃម្នាក់ ឈ្មោះ ពូដូង មានវ័យជាងសែបសិបឆ្នាំប្លាយទៅហើយ គាត់មានប្រពន្ធ និងកូនចំនួន ០២​ នាក់ ។ ពូដូង ជាព្រានដែលមានថ្វីដៃម្នាក់ ពូកែ និងធ្លាប់បរបាញ់សត្វច្រើនប្រភេទណាស់ ហើយសត្វណាដែលគាត់បាញ់ហើយ កម្រនឹងខុសណាស់ ព្រោះតែគាត់ ជាព្រានដែលធ្លាប់បទពិសោធន៍ច្រើន និងចេះអាគមអូមអាមផងដែរ ។ ដូចសព្វមួយដងដែរ ថ្ងៃនេះ ពូដូង និងព្រាន០៥នាក់ទៀត បានប្រាប់ប្រពន្ធ អោយរៀបចំបាយទឹកបំពង់ ដើម្បីទៅបរបាញ់សត្វនៅព្រៃ ប្រហែលពីរ ទៅបីថ្ងៃម្ដង ទើបគាត់មកផ្ទះវិញ គឺបាញ់សត្វបានយកទៅលក់...

Friday, July 12, 2019

រឿងខ្មោចកូនង៉ា

រឿង ខ្មោចកូនង៉ា អ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានគិតនោះទេ សូម្បីតែខ្ញុំក៏មិនធ្លាប់បានគិតដែរ ថាមនុស្សធំទៅពេលដែលស្លាប់អាចលងសាហាវ ដល់ថ្នាក់អ្នកខ្លះឈឺជ្រុះសក់ក៏មាន ប៉ុន្ដែស្ដែងណាស់នេះជារឿងមួយដែលបានកើតឡើង ហើយវាដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំជានិច្ច ។ នារសៀលថ្ងៃមួយក្រោយពីខ្ញុំបានដើរមកពីសាលារៀនវិញ ស្រាប់តែមានផ្ទះនៅក្បែរនោះ ឮសូរសម្លេងយំទ្រហឹងអឺងកង ខ្ញុំបានគិតហើយថាប្រហែលជាក្នុងគ្រួសារមានមនុស្សណាម្នាក់ឈឺធ្ងន់ ឬអាចស្លាប់ក៏ថាបាន ។ ភ្លាមៗនោះខ្ញុំក៏បានដើរចូលទៅសួរដើម្បីដឹងពីហេតុការណ៍...

រឿងខ្មោចពោះធំ

រឿង ខ្មោចពោះធំ នេះជារឿងមួយដ៏សោកសៅបំផុត ចំពោះនារីវ័យក្មេងម្នាក់អាយុប្រហែលជា២២ឆ្នាំប៉ុណ្ណោះ ហើយនេះជាកូនដំបូងរបស់នាងទៀតផង ។ សោកនាដកម្មនេះបានកើតឡើងចំពោះគ្រួសារលោក សម្បត្តិនិងភរិយា លោកស្រីរចនា ។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានជាងមួយបីខែ ប្រពន្ធរបស់លោកក៏មានទម្ងន់ នេះពិតជាដំណឹងដ៏រីករាយបំផុតសម្រាប់គូស្វាមីភរិយាថ្មី ដែលប្រាថ្នាចង់បានកូនប្រុសស្រីបន្ដពូជពង្សវង្សត្រកូល ប៉ុន្ដែជាអកុសល ព្រហ្មលិខិតពិតជាដាច់មេត្តាណាស់ ។ នៅខែទី០៨ លោកសម្បតិ្តបាននាំភរិយាទៅពិនិត្យផ្ទៃពោះ...