សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Monday, September 24, 2018

ព្រាយដើមធ្នង់



Facebook Page

រឿងរ៉ាវនេះទើបតែបានកើតឡើងថ្មីៗនេះទេ គឺអំឡុងក្នុងខែមីនា ឆ្នាំ២០១៨ ។​ មុននឹងឈានដល់ការនិទានប្រាប់រឿងនេះ ខ្ញុំសូមរំលឹកអតីតកាលរបស់ខ្ញុំបន្ដិច គឺខ្ញុំធ្លាប់បានស្នាក់នៅ និងរៀនធម៌ នៅក្នុងវត្តប្រាសាទជ័យព្រឹក្ស ហៅវត្តគោកបេង ខេត្តព្រះវិហារ គឺអាចប្រហែលជាដោយសារតែខ្ញុំធ្លាប់ស្នាក់នៅវត្តនេះទេដឹង ទើបបានជាខ្ញុំតែងតែមាននិស្ស័យជាមួយនឹងដួងវិញ្ញាណទាំងឡាយ ។ ឥលូវចូលសាច់រឿងវិញ ដូចសព្វមួយដង ខ្ញុំនឹងភរិយារបស់ខ្ញុំ បានជិះម៉ូតូទៅលេងផ្ទះម្ដាយខ្ញុំរាល់ល្ងាច ។ ពេលទៅដល់ល្ងាចនោះ ម្ដាយរបស់ខ្ញុំគាត់ចង់ហូបបង្អែម លឺដូចនេះខ្ញុំក៏ជិះម៉ូតូឌុបភរិយារបស់ខ្ញុំទៅទិញបង្អែម    អោយគាត់ ដែលគេលក់នៅមុខវត្តឦសាន្ដគីរីសាមគ្គីមានជ័យ(ហៅវត្តប្រយុទ្ធ) ពេលកំពុងជិះម៉ូតូ ស្រាប់តែខ្ញុំបានឃើញកង្កែបមួយធំគ្រាន់ដែរ លោតឆ្លងផ្លូវ (បើសិនជាឃើញកង្កែបធំៗប៉ុនមួយក្ដាប់ដៃមនុស្សធំឡើង គេហៅថាកង្កែបកូនង៉ា ព្រោះពេលវាយំវិញឮចង់កន្លះភូមិតែឯង) ខ្ញុំគ្មានបំណងជាន់វាព្រោះបើកម៉ូតូលឿនពេកក៏ជុលជាន់វា លឺសូរភូស ខ្ញុំគិតថាបែកខ្ទេចបាត់ហើយមើលទៅ ខ្ញុំក៏ឈប់ម៉ូតូអោយចុះមកមើល អត់ឃើញអីផង ៖
-       អូន ! អូនឯងមានឃើញបងជាន់កង្កែបមិញដែរ?
-       ឃើញតើបង ! អូនឮសូរភូសទៀតណ៎ អូនគិតវាបែកអាច់ខ្ទេចទៅហើយ ចុះឥលូវវាបាត់ទៅណា ?
-       មែនតើអូន ចុមតិចខ្មោចលងទេដឹង
-       ស្អីទេបងឯង ! ខ្មោចអីក៏ពូកែតាមបងម្ល៉េះ
ខ្ញុំងាកមើលចុះឡើង ក៏ស្រាប់តែប្រទះភ្នែកឃើញកង្កែបនោះ កំពុងអង្គុយលើដំបូកនៅ     ចិញ្ចើមផ្លូវម្ខាង ហើយញញឹមមករកខ្ញុំទៀត ។ ខ្ញុំក៏ស្រែក៖
-       ម៉ាអាខ្មោច! ចង់មកលេងជាមួយអញផង ក្បាលម៉ាដុំដីលូវហែង
-       ស្អីគេបង!(ភរិយាខ្ញុំសួរ)
-       អូនឯងមិនមើលទេ នោះ(ខ្ញុំចង្អុលទៅដំបូកនោះ ភរិយាខ្ញុំភ័យរត់មកអោបពីក្រោយខ្ញុំ)
-       បង កង្កែបអីចេះញញឹមទៀត តិចខ្មោចលងទៅបង
-       ហ្នឹងហើយ លងហើយថាមិនលង តែមកលងអ្នកណា មកលងឯងផង កុំញឹកពេកប្រយ័ត្នបែកមាត់ខានញញឹមទៅអានាងអើយ ។
ថាហើយកង្កែបនោះក៏បាត់ខ្លួនពីដំបូកនោះភ្លាម ឃើញដូចនេះខ្ញុំក៏បន្ដដំណើរទៅទិញបង្អែមអោយម្ដាយរបស់ខ្ញុំបន្ដ ។ ពេលត្រលប់មកពីទិញបង្អែមវិញ លើកនេះប្លែកជាងមុនទៀត មកឃើញឆ្មាយំតាមផ្លូវពេញហ្នឹង (ចំលែកណាស់ម្ដុំនេះអត់មានឆ្មាច្រើនដល់ម្ល៉ឹងទេ ម៉េចក៏មានឆ្មាអីយំច្រើនម្ល៉េះ ខ្ញុំក៏ឈប់ម៉ូតូងាកឃើញឆ្មាសម្បុរបីមួយក្បាលនៅចិញ្ចើមផ្លូវខាងស្ដាំដៃ ពិតជាហួសចិត្តមែន វាអង្គុយជើងពីរហើយសើច ហេស ហេស ដូចមនុស្ស   អញ្ចឹង ខ្ញុំមិនប្រាប់ភរិយាខ្ញុំទេ ខ្លាចគាត់ខ្លាច រួចក៏ជិះម៉ូតូបន្ដទៅផ្ទះ យកបង្អែមអោយម្ដាយរបស់ខ្ញុំគាត់ហូប ។
ម៉ោងប្រហែលជា ០៨យប់ ខ្ញុំក៏បានត្រលប់មកកន្លែងស្នាក់នៅរបស់ខ្ញុំវិញ ខ្ញុំបានសំងំដេកលក់ ម៉ោងប្រហែលជា ១១យប់ ស្រាប់តែខ្ញុំមានអារម្មណ៍ថាខ្យល់ហាក់ដូចជាត្រជាក់ប្លែក ខ្ញុំក៏សំងំបន្ដ ស្រាប់តែឮសំលេងមនុស្សយំ ខ្សឹបខ្សួល ខ្ញុំបើកភ្នែកហើយក៏គិត ប្រហែលជាកូនមីងមួយនៅក្បែរកន្លែងខ្ញុំយំទេ ព្រោះឃើញកូនហ្នឹងឧស្សាហ៍យំពេលយប់ណាស់ ខ្ញុំក៏មិនគិត ខំសំងំដេកបន្ដ ស្រាប់តែសំលេងយំកាន់តែឮខ្លាំងឡើង ខ្ញុំក៏បើកភ្នែកម្ដងទៀត ហើយគិតថាក្មេងក្បែរកន្លែងខ្ញុំនៅក្មេង ម៉េចក៏សំលេងយំដូចមនុស្សស្រីធំអញ្ជឹង ដោយមិនអស់ចិត្ត ព្រោះឮច្រើនដងពេក ខ្ញុំក៏បើកភ្លើងទូរស័ព្ទឡើង ហើយហើយបាញ់សំដៅទៅមាត់បង្អួច ស្រាប់តែខ្ញុំភ្ញាក់ព្រើត ព្រោះឃើញមនុស្សប្រុសស្រី០២នាក់ មកអង្គុយត្របោមក្បាលជង្គង់ ដោយមនុស្សស្រីស្លៀកពាក់អាវសជាមួយសំពត់ ដូចជាសិស្សសាលា     អញ្ជឹង ហើយប្រុសនោះស្លៀកពាក់ដូចជាមនុស្សចាស់ជំនុំម្នាក់ ខ្ញុំបានឃើញមនុស្សស្រីនោះ យកដៃរឹតដើមទ្រូងអោយបុរសនោះ មួយៗ ហើយនាងយំ ទឹកភ្នែកហូរសស្រាក់ ខ្ញុំក៏ស្រែកសួរ៖
-       អ្នកណាគេ! ហើយមករកខ្ញុំមានអីអោយខ្ញុំជួយមែនទេ?
ខ្ញុំឃើញនាងឆ្លើយដែរព្រោះឃើញនាងហាមាត់និយាយ តែខ្ញុំបែរជាស្ដាប់មិនឮទាល់តែសោះ មិនអស់ចិត្តខ្ញុំក៏ស្រែកសួរម្ដងទៀត ពេលនោះ ភរិយារបស់ខ្ញុំគាត់បានភ្ញាក់ឡើង ហើយសួរខ្ញុំថា៖
-       បងកើតអី ! បងស្រែកសួរនរណាគេ ?
-       អូនមើលឃើញទេ ? មានមនុស្សពីរនាក់អង្គុយនៅមាត់បង្អួចរបស់យើងនោះ
ភរិយារបស់ខ្ញុំមានអារម្មណ៍តក់ស្លុតខ្លាំងណាស់ ព្រោះនាងមើលពុំឃើញទេ ទើបមកអោយពីក្រោយខ្ញុំ ហើយនិយាយថា បង! អូនខ្លាំងណាស់ ហើយធ្វើម៉េចទើបគេព្រមចេញទៅ
-       បងមិនដឹងទេ !(ខ្ញុំឆ្លើយតប)
ខ្ញុំឃើញនាងយំផង ហាមាត់និយាយផង តែខ្ញុំមិនឮ ខ្ញុំពិតជាពិបាកចិត្តជំនួសណាស់ ខ្ញុំក៏ដើរទៅជិតពួកគេ តែអ្វីដែលធ្វើអោយខ្ញុំព្រឺក្បាល ស្រាប់តែពួកគេបាត់ខ្លួនពីមុខខ្ញុំមួយរំពេច ខ្ញុំដើរទៅជិតបង្អួច ឃើញនៅសល់តែទឹកភ្នែករបស់នារីម្នាក់នោះ ជាប់នឹងការ៉ូ ខ្ញុំយកដៃទៅប៉ៈ ពិតជាទឹកភ្នែកមែន ខ្ញុំងាកទៅយកក្រណាត់មកជូត ស្រាប់តែទឹកកន្លែងនោះ បែរជាស្ងួតអស់ទៅវិញ ដោយឃើញបែបនេះ ខ្ញុំក៏នាំភរិយារបស់ខ្ញុំដេកបន្ដ ។
លុះព្រឹកឡើង ខ្ញុំក៏ជិះម៉ូតូឌុបភរិយារបស់ខ្ញុំទៅ​ជួបយាយរបស់ខ្ញុំ ព្រោះគាត់ជាគ្រូចូលរូប គាត់ទស្សន៍ទាយជោគជតារាសី ឬដោះអំពើបាន និយាយនេះមិនមែនឃោសនាអោយយាយរបស់ខ្ញុំទេ តែគាត់ពិតជាជួយអ្នកស្រុកបានច្រើនណាស់អោយមានរឿងបែបនេះ ។ ពេលទៅដល់ខ្ញុំរ៉ាយរ៉ាប់ប្រាប់រឿងរ៉ាវគ្រប់យ៉ាងអោយគាត់ស្ដាប់ គាត់ក៏សូត្រធម៌រំឮកគុណ​គ្រូ មួយសន្ទុះក៏ចូលរូប ហើយបានទាយអោយខ្ញុំថា ៖
-               អ្វីដែលចៅបានឃើញនោះ គឺព្រាយនៅដើមធ្នង់ ដែលរស់នៅក្នុងដើមធ្នង់ក្នុងវត្តគោកបេង ព្រាយនោះព្យាយាមតាមធ្វើបាបចៅមិនមែនតែពេលនេះទេ គឺតាំងពីចៅនៅតូចម្ល៉េះ ប៉ុន្ដែព្រាយនោះធ្វើអ្វីចៅមិនបាន ព្រោះចៅជាមនុស្សល្អ មានទឹកចិត្តជួយអ្នកដទៃ ហើយម្យ៉ាងចៅធ្លាប់បានបម្រើព្រះសង្ឃ រៀនធម៌ដោយចិត្តជ្រះថ្លា នេះហើយជាបច្ច័យ ជាបុណ្យកុសល តាមការពារចៅ (ពិតមែនហើយខ្ញុំតែងតែសូត្រធម៌ជានិច្ចរាល់ពេលមុនដេក ឬចេញដំណើរទៅណា) ឥលូវចាំយាយធ្វើកថាអោយចៅពាក់ នោះព្រាយនោះនឹងលែងហ៊ានមកធ្វើបាបចៅហើយ ។ តាំងពីខ្ញុំពាក់ខ្សែកថានោះមក ខ្ញុំនឹងភរិយារបស់ខ្ញុំមិនបានឃើញព្រាយនោះទៀតទេ ។
ខ្ញុំមានជឿជាក់លើព្រះពុទ្ធសាសនា ហេតុនេះហើយខ្ញុំស្នាក់នៅរៀនធម៌ តាំងពីតូចមកម្ល៉េះ ការគោរពប្រតិបត្តិព្រះសង្ឃ ដោយសទ្ធា ហើយព្យាយាមធ្វើជាមនុស្សល្អ ជួយយកអាសារអ្នកជិតខាងកុសលផលបុណ្យដែលកើតឡើង នឹងក្លាយជាយ័ន្ដ ការពារពីអរូបទាំងឡាយ ប្រការមួយទៀត ត្រូវតាំងចិត្តជាកណ្ដាល កុំខ្លាច ត្រូវមានសមាធិជានិច្ច សេចក្ដីស្ងប់ខាងផ្លូវចិត្តនឹងនាំអោយអ្នកឈ្នះអរូបទាំងនោះបាន ។