សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Thursday, January 12, 2017

រឿងក្រយ៉ៅខ្មោចលង










ពាក្យនេះខ្ញុំបានឮចាស់ៗនិយាយតៗគ្នា ថាទោះយើងមានរាសីខ្ពស់យ៉ាងណាក៏ដោយ​ឲ្យតែដើរជាមួយអ្នកដែលមានក្រយៅខ្មោចលង នោះយើងនឹងឃើញខ្មោច ឬក៏ត្រូវខ្មោចលងដែរ ។ ខ្ញុំក៏ដូចជាមិនសូវជឿរឿងនេះដែរ ប៉ុន្ដែវាជាបទពិសោធន៍ជាក់ស្ដែងសំរាប់ខ្ញុំ គឺរឿងចាប់ផ្ដើមពីមីងម្នាក់ឈ្មោះ មីងរុំ សព្វថ្ងៃគាត់រស់នៅភូមិប្រយុទ្ធជាមួយខ្ញុំ ។ គាត់បាននិយាយជាមួយខ្ញុំថា៖
-        អាអូន ! អ្នកណាបានដើរជាមួយមីងច្បាស់ជាបានជួប ឬឃើញខ្មោច !
-       ខ្ញុំមិនជឿនោះទេ !
-       បើមិនជឿអាអូនឯងឌុបមីងសាកមើលទៅយប់នេះ
-       បាទ!បានតើ មានតែឆ្អី
លុះយប់ឡើងម៉ោងប្រហែលជា៨ទៅហើយ ខ្ញុំបានឌុបគាត់ទៅទិញបន្លែនៅមុខវត្ត គាត់ឡើងម៉ូតូរួចនិយាយ ៖
-       អាអូនឯងខ្មោចអត់ ?
-       អត់ដែលខ្លាចផង ! (បើខ្ញុំមិនខ្លាចមែនតើ)
-       ចឹងជិះទៅ
ខ្ញុំជិះទៅបានប្រហែលជា១០០ម៉ែត្រ ស្រាប់តែភ្ញាក់ព្រើតនឹងសំលេងសត្វឆ្មាយំ
-       ម៉េវៗៗ
-       យី! រាល់ថ្ងៃខ្ញុំជិះមកតាមផ្លូវហ្នឹងមិនដែលឃើញឆ្មាអីក៏ច្រើនម្ល៉េះទេ (តិចខ្មោចលងទេដឹង) ខ្ញុំមិនខ្លាចបន្ដជិះទៅមុខទៀត ដោយមិនមានមាត់អ្វីទាំងអស់ ។ បានទៅមុខបន្ដិចទៀត មីងរុំបានប្រាប់ខ្ញុំថា៖
-       អាអូនឯងមើលនោះណ៎! ខ្ញុំសំលឹងតាមដៃគាត់ចង្អុល ឃើញភ្លើងពណ៌ក្រហមស្វាយនៅលើចុងដើមដូង (ខ្ញុំគ្រាន់តែឃើញភ្លាម ខ្ញុំក៏ដឹងដែរថាភ្លើងនេះជាភ្លើងព្រាយ ព្រោះខ្ញុំក៏ជាអ្នកដែលធ្លាប់ជួបខ្មោចញឹកញាប់ដែរ ជាពិសេសយាយរបស់ខ្ញុំបានប្រាប់ ។
-       អូនឯងឃើញទេ រាល់ថ្ងៃជិះមកម្នាក់ឯងធ្លាប់បានឃើញភ្លើងនោះអត់ ?
-       អត់ទេ !
-       ចុះឥលូវ !
-       មីងចង់ថាពេលខ្ញុំដើរជាមួយមីងខ្ញុំនឹងឃើញខ្មោចមែន ?
-       ហ្នឹង!
-       ខ្ញុំមិនជឿទេ ! ប្រហែលរាសីខ្ញុំថ្ងៃនេះវាដាក់បន្ដិចហើយ បានជាឃើញខ្មោចអញ្ចឹង !
-       ចុះអូនឯងអត់ខ្លាចទេមែន ?
-       អត់ផង ! និយាយឲ្យស្មោះត្រង់ ខ្ញុំជឿរឿងខ្មោច ប៉ុន្ដែខ្ញុំមិនខ្លាចនោះទេ (តាមពិតក្នុងចិត្តភ័យដែរ សក់ក្បាលឡើងបះច្រូង តែខំនិយាយអួត )។
នៅពេលទៅដល់ផ្សារ ខ្ញុំអង្គុយចាំគាត់លើម៉ូតូ មួយសន្ទុះក្រោយមកគាត់ក៏ទិញរួច ហើយខ្ញុំ    ឌុបមកវិញ មកដល់ចំណុចដែលខ្ញុំឃើញភ្លើងដដែលនោះ ស្រាប់តែខ្ញុំបានឃើញកង្កែបកូនង៉ាមួយយ៉ាងធំ ខ្ញុំក៏ទប់ចង្កូតជាន់កង្កែបនោះ បែកពោះលាន់សូរភូស ខ្ញុំដាក់បង្អង់ល្បឿន ហើយឈប់ម៉ូតូអើតមើលកង្កែបនោះក្រែងវានៅជាប់នឹងកង់ម៉ូតូ ព្រោះវាបែកពោះទៅហើយតាមខ្ញុំគិត ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកង្កែបនោះ មិនត្រឹមតែមិនងាប់ បែរថែមទាំងលោតទៅទំនឹងដំបូក ហើយបែរមុខរកខ្ញុំសើចស្ញេញដាក់ខ្ញុំ ចេញមុខមកមនុស្សសុទ្ធ គ្មានទេលើកនេះ ខ្ញុំដាក់មេផាយប្រូច ជិះម៉ូតូយ៉ាងលឿន ឥតបង្អង់ឡើយ រហូតមកដល់ផ្ទះ ទាំងទឹកមុខស្លេកស្លាំង ញ័រខ្លួន ផ្អែមមាត់ផ្អែមកដែរ ។ ចាប់ពីពេលនោះមកខ្ញុំលែងឌុបមីងរុំនោះទៀត ទោះជាទៅណាក៏ខ្ញុំមិនឌុបដែរ ។ នេះជារឿងពិតដែរសំរាប់អ្នកដែលមិនជឿលើរឿងក្រយៅខ្មោចលងនោះ តែសំរាប់ខ្ញុំជឿហើយ ។