សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Tuesday, April 26, 2016

រឿង ប្រម៉ាត់ប្រម៉ង់


រឿងរ៉ាវទាំងអស់បានកើតឡើងអំលុងពេលឆ្នាំ២០០០ កាលនោះខ្ញុំមានអាយុប្រហែលជា១២ឆ្នាំទៅហើយ ។ ជារៀងរាល់ព្រឹកព្រលឹម ខ្ញុំតែងតែរកគ្រឿងនំលក់អន្សមអាំង ទៅលក់នៅម្ដុំច្រមុះជ្រូក (រង្វង់មូលព្រះនរាយណ៍សព្វថ្ងៃ) ។ នៅពេលដែលទៅដល់ម៉ោងប្រហែលជាបីទៀបភ្លឺ ខ្ញុំរៀបចំបង្កាត់ភ្លើង​ដាក់ធ្យូងអោយមានល្លើកសិន បន្ទាប់មកខ្ញុំចាប់ផ្ដើមរៀបអន្សមដាក់អាំងបណ្ដើរៗ ។ ក្រោយពីរៀបចំរួចរាល់ហើយ ខ្ញុំក៏បានដើរត្រលប់ទៅផ្ទះវិញ ដើម្បីយកគ្រឿងបន្ថែម ។ ខ្ញុំតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃមួយនោះ អ្វីៗក៏ប្រែប្លែកខុសពីធម្មតា ។
            ខ្ញុំបានទៅលក់ដូចសព្វមួយដង ស្រាប់តែលឺសំលេងឆ្កែលូយ៉ាងខ្លាំង ខ្យល់ត្រជាក់បក់មកល្ហៀកៗ ពិតជាគួរស្រៀវឆ្អឹងខ្នងមែនទែន ភ្នែករបស់ខ្ញុំរេទៅតាមសំលេងឆ្កែលូ ឃើញស្រមោលខ្មៅធំមួយលេចឡើងបន្ដិចម្ដងៗ មើលទៅគួរអោយខ្លាចណាស់ មើលពីចម្ងាយរូបរាងរបស់គេនោះ ពិតជាខ្ពស់ខ្លាំងណាស់ ។ សំលឹងយូរទៅ ឃើញមនុស្សម្នាក់នោះ ដើរមករកខ្ញុំបន្ដិចម្ដងៗ ខ្ញុំពិតជាញាប់ញ័រណាស់ ព្រោះខ្ញុំនៅក្មេងពេក ខ្ញុំចាប់ផ្ដើមស្រែកហៅយាយរបស់ខ្ញុំ ៖
-       យាយ ៗ យាយ ស្អីគេនោះ​ មនុស្សអីក៏ធំម្ល៉េះយាយ
-       ហ៎ាក!សង្ស័យប្រម៉ាត់ប្រម៉ង់ទេដឹងចៅ
-       ប្រម៉ាត់ប្រម៉ង់?(ខ្ញុំសួរដោយងឿងឆ្ងល់)ស្អីគេយាយ​ ប្រម៉ាត់ប្រម៉ង់
-       ប្រម៉ាត់ប្រម៉ង់តាមពិតជាមនុស្សទេចៅ គ្រាន់តែវាជាអ្នកដែលឆ្លៀតឱកាសដើរចាប់ក្មេងៗ វះយកក្រលៀន ប្រម៉ាត់ ឬថ្លើមទៅលក់ណាចៅ
-       ​ចឹងយាយធ្វើម៉េចទៅយាយខ្ញុំខ្លាចណាស់ ខ្លាចវាមកចាប់យើងធ្វើម៉េចទៅ
-       មិនអីទេ ! យើងនៅគ្នាច្រើនតើ វាមិនហ៊ានទេ
កន្លងបានប្រហែលជាមួយខែ ខ្ញុំបានទៅលក់អន្សមអាំងដូចរាល់ដង តែថ្ងៃនេះខ្ញុំទៅមុនយាយ ខ្ញុំបានជួយហេតុការណ៍ដ៏រន្ធត់មួយនោះគឺ​ ៖
-       ជួយផង ! ជួយខ្ញុំផង (ប្រម៉ាត់ប្រម៉ង់នោះបានរត់សំដៅមកខ្ញុំ ) ខ្ញុំបានលះបង់សម្ភារៈលក់ដូច
ទាំងអស់របស់ខ្ញុំ ហើយរត់យ៉ាងលឿនអស់ពីកម្លាំងតាមដែលអាចធ្វើបាន រត់បានប្រហែលជា១០០ម៉ែត្រ ខ្ញុំបានដួលទៅនឹងដី ប្រម៉ាត់ប្រម៉ង់នោះបានមកចាប់ក្របួចកអាវរបស់ខ្ញុំ ខ្ញុំស្ទើរតែគាំងបេះដូងស្លាប់ ភ្នែករបស់របស់វាឡើងក្រហមដូចភ្នែកខ្លា ធំៗស្ទើរតែលៀនចេញមកក្រៅ ខ្ញុំញ័រសព្វសាច់អស់ហើយ ភ្លាមៗនោះវាបានស្រាយក្រណាត់បាំងមុខរបស់វាចេញ ខ្ញុំគ្រាន់តែឃើញមុខរបស់វាភ្លាម ខ្ញុំខ្លាចរហូតដល់សន្លប់បាត់ស្មារតី ។
-       អាអូនៗៗ (ខ្ញុំបើកភ្នែកសន្សឹម)
-       ខ្ញុំស្លាប់ហើយមែនទេ
-       អត់ទេ ឥលូវកូននៅរស់ទេ (នេះជាសំលេងរបស់ប៉ាខ្ញុំ)
-       ប៉ាបានឃើញប្រម៉ាត់ប្រម៉ង់ចាប់កូនទៅ តែប៉ានិងពូរបស់ជួនយាយរបស់កូនទៅលក់នំ ក៏ឃើញហេតុការណ៍ប៉ាបាននាំគ្នាស្រែកយ៉ាងខ្លាំង ទើបវាព្រមលែងកូនហើយរត់បាត់ បានហើយឈប់ភ័យទៅ លែងអីហើយ ។
ចាប់ថ្ងៃនោះមកខ្ញុំក៏លែងបានទៅលក់នំអន្សមអាំងទៀត ហើយក៏លែងបានជួបប្រម៉ាត់ប្រម៉ង់នោះទៀតដែរ ។