Tuesday, March 15, 2016

រឿងខ្មោចទឹក


តើលោកអ្នកជឿរឿងខ្មោចទឹកដែរឬទេ? រឿងនេះជារឿងមួយដែលខ្ញុំបានលឺពីអ្នកភូមិដែលរស់នៅក្បែរភូមិស្ទឹង ជាអ្នកប្រាប់ខ្ញុំ មានរឿងនេះតំណាលថា៖
កាលពីមុននោះមានបុរសម្នាក់ដែលអ្នកភូមិស្គាល់ថា ពូឈុន គាត់មានមុខរបរជាអ្នកចម្លងទូកដ នៅតំបន់មាត់ស្ទឹង ។ រាល់ថ្ងៃពូឈុនតែងតែចម្លងទូកអោយម៉ូយរាល់ដង ហើយគាត់ជាមនុស្សល្អម្នាក់ គ្មានប្រពន្ធកូនទេ តែគាត់ខិលមាត់បន្ដិចដែរ។ ថ្ងៃមួយជួនជារដូវនេះមានភ្លៀងធ្លាក់ខ្លាំង ទឹកស្ទឹងក៏ឡើងខ្ពស់ទៅៗ រហូតលិចចុងឬស្សីដែលមានកំពស់មិនក្រោម៤ម៉ែត្រនោះទេ ។ ទិដ្ឋភាពទឹកហូរខ្មួលខ្មាញ់ ទឹកឡើងពណ៌ខ្មៅគួរអោយខ្លាច ។ អស់ពេលជាច្រើនថ្ងៃមេឃក៏បានរាំង ទឹកស្ទឹងនៅតែមិនទាន់ស្រកនោះទេ ។ ល្ងាចមួយនៅពេលម៉ោងជិត៦ ទៅហើយមានអ្នកភូមិម្នាក់បានមករកពូឈុន ដើម្បីចម្លងគាត់ទៅត្រើយម្ខាងទៀត ។ ពេលទៅដល់ពូឈុនបានគិតថា៖
- ដូចជាល្ងាចហើយ គិតរកទិញសាប៊ូកក់សក់បន្ដិចសិន
គិតហើយពូឈុនក៏ដើរទៅទិញសាប៊ូកក់សក់ អ្នកលក់បានសាកសួរពូឈុន ៖
- ពូ ៗ ពូចម្លងគេយប់ៗចឹង មិនខ្លាចខ្មោចទេអី
- ទៅខ្លាចស្អី! ខ្មោចវាធ្វើអីយើងបាន
- តែខ្ញុំលឺចាស់ៗ និយាយថា ពេលទឹកឡើងខ្លាំង តែងតែមាន “ មេទឹក” ចេញមកចាប់មនុស្សអោយលង់ទឹកស្លាប់ជំនួសវា ដើម្បីបានទៅចាប់ជាតិ ។
-       ហើយឯងទៅជឿដែរអារឿងហ្នឹង ពូណា ប្រកបរបបហ្នឹងជាង៥ឆ្នាំមកហើយ

     មិនដែលមានរឿងអីទេ ហើយអារឿងខ្មោចទឹកហ្នឹងក៏គ្មានលឺនរណាគេនិយាយដែរ ណ្ហើយ!

    ពូទៅវិញហើយ

ពូឈុនបានអ៊ុំទូកទៅដល់ត្រើយម្ខាង ហើយក៏ជួបនឹងអ្នករត់ទូកដរជាមួយគ្នា

-       បងឈុន ថ្មើរហ្នឹងហើយអត់ឡើងទៅផ្ទះទេអី

-       អូ! ចិត្រ តិចទៀតឡើងហើយ តែចង់មុជទឹកសិន ទឹកត្រជាក់ល្អណាស់

-       បងឯងអត់ខ្លាចទេអី គេថាទឹកឡើងបែបនេះនឹងមានមេទឹកណា
 
      មេទឹកនេះវាមានរូបរាងជួនកាលជាពស់ ជួនជាសត្វផ្សេង និងជាមនុស្សផងដែរ ។

-       តាំងហើយមួយទៀតហើយ និយាយរឿងអពមង្គលចឹងៗ យើងទៅមុជទឹកមុនហើយ

-       បាទ បានតាមតែចិត្តបងទៅចុះ តែប្រយ័ត្នប្រយែងផង

ពូឈុន ក៏ចាប់ផ្ដើមជិះទូកឆ្ងាយពីច្រាំងបន្ដិច រួចលោតមុជទឹកយ៉ាងសប្បាយ 

ស្រាប់តែពេលនោះ គាត់សំលឹងឃើញនារីម្នាក់សក់វែង  ចងពុងមុជទឹកកណ្ដាលស្ទឹង 

សាច់សខ្ចីញ៉េញ ។ គាត់ភ្ញាក់ព្រើត ក៏គិតថា៖


-       ចុម! មានមនុស្សស្រីស្អាតមកពីណា មកងូតទឹកស្ទឹងបែបនេះ យប់ហើយ 


គាត់ក៏ឡើងលើទូកអ៊ុំទៅជិតនារីនោះ ហើយស្រែកសួរ៖

-       អើ! នាង នាងមកពីណា មកមុជទឹកកណ្ដាលស្ទឹងបែបនេះមិនខ្លាចទេអី

-       ខ្ញុំមិនខ្លាចទេ បើមានពូមុជកំដរនោះ

-       អីយ៉ា ! រកអុសប៉ៈភ្នំភ្លើងហើយនេះ 

-       មកពូ! អោយលឿនឡើងមកជួយដុសក្អែលអោយខ្ញុំបន្ដិចមក កុំនៅយូរពេករងាហើយ 

         ចង់ទៀត..............

-       ចង់អីគេនាង ! 

-       បើពូមិនចុះមកទេខ្ញុំទៅហើយណា

-       បាទ! បាននាងចាំបន្ដិច 

ដោយឃើញនាងសាច់សផង ហើយគិតថានេះជាឱកាសមាសឱកាសប្រាក់ហើយ

 បើមិនប្រញាប់ស្រវ៉ាទេ ប្រាកដជាស្ដាយក្រោយ ។

 ដោយភ្លើងតណ្ហាក្ដៅរោលរាលទៅហើយ ពូឈុនមិនពិចារណាអ្វីបន្ដនោះទេ

 ស្ទុះលោតពីលើទូកទាំងកំរោលអោបនាងពីក្រោយ

 បានដៃហើយក៏ចាប់ផ្ដើមថើបអង្អែលខ្នងរបស់នាង ហើយនាងក៏និយាយថា៖



-                  មកដុសខាងមុខទៅ លឿនឡើង

-                  អីយ៉ា ! បើកដៃទៀត ប៉ុណ្ណេះស្រាច់

     ពូឈុនលូកដៃទៅដុសដើមទ្រូងរបស់នាង ហើយនិយាយថា ៖

-                អោយពូសុំមើលមុខបន្ដិចមកកូនចៅអ្នកណា អីក៏ល្អទេ

-                  ខ្ញុំគ្មានមុខទេលោកពូ

-               វាមិនដែល

នាងនោះក៏ងាកមុខមក ពូឈុនស្រឡាំងកាំងនិយាយលេងរួច 

ព្រោះមុខរបស់នាងរាបស្មើដូចក្រដាសស គ្មានភ្នែក ឬច្រមុះ មាត់អ្វីទាំងអស់ ។

 ពូឈុនស្រែកមួយទំហឹងអោយគេជួយ៖


-                    ជួយផង ៗ ខ្មោច ៗ ជួយផង 


ភ្លាមនោះគាត់ហាក់មានអ្វីចាប់ជើងជាប់ ហើយទាញគាត់ច្រមុជ គាត់ខំរើ តែមិនរួច ទីបំផុត 

គាត់ក៏បានស្លាប់បាត់បង់ជីវិតទៅ ។


ក្រោយមកបាន២ថ្ងៃសពរបស់គាត់បានអណ្ដែតហូរដល់ត្រើយម្ខាងទៀត 

ត្រូវបានអ្នកភូមិក្បែរនោះស្រង់យកទៅធ្វើបុណ្យតាមវត្ត

 ។ ហេតុនេះហើយចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់ហ៊ានចុះមុជទឹកស្ទឹងទេ 

ពិសេសខែដែលមានទឹកឡើងខ្លាំង ។








ទាញយកអាននៅទីនេះបាន
Facebook Post

0 មតិយោបល់:

Post a Comment